ត្រឹមរយៈពេលប្រមាណ ១៥ថ្ងៃ វៀតណាម បាននាំចេញសរុបក្នុងទំហំរហូតដល់ជាង ១៨ ពាន់លានដុល្លារ

បរទេស ៖ ត្រឹមរយៈពេលប្រមាណ ១៥ថ្ងៃ ពោលគឺគិតត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ សកម្មភាពនាំចេញរបស់វៀតណាម បានបង្ហាញពីសន្ទុះវិជ្ជមានដោយអាចទទួលបានចំណូលរហូតដល់ជាង ១៨ ពាន់លានដុល្លារអាម៉េរិក នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Vietnam Investment Review ។

កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ អគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញទិន្នន័យថា ការនាំចេញទំនិញសរុបរបស់វៀតណាមមានតម្លៃលើសពី ១៨ ពាន់លានដុល្លារត្រឹមពាក់កណ្តាលខែមករាប៉ុណ្ណោះ ដែលកើនឡើងជិត ១១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ​ទំនិញអេឡិចត្រូនិក ឬ ពាក់ព័ន្ធបច្ចេកវិទ្យាអាច​​រកចំណូលបានច្រើនជាងគេ ដែលមានចំណែកជិតពាក់កណ្តាលនៃទំហំនាំចេញសរុប។ ជាក់ស្ដែង ការនាំចេញកុំព្យូទ័រ និងគ្រឿងបន្លាស់រកចំណូលបានជាង ៤,២ ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត ២៨% ធៀប​នឹង​ឆ្នាំ​មុន។ ការនាំចេញទូរស័ព្ទ​ដៃ និង​គ្រឿងបន្លាស់​អាចរកចំណូល​បាន​ជាង ២ ​ពាន់​លាន​ដុល្លារ កើន​ឡើងជាង ២១% ធៀប​នឹង​ឆ្នាំ​មុន ខណៈដែលផលិតផលគ្រឿងម៉ាស៊ីនអាចរកបានប្រហែល ២,១ ពាន់លានដុល្លារ កើន​ឡើងជាង ២១% ធៀប​នឹង​ឆ្នាំ​មុន។

មិនត្រឹមតែប៉ុណ្ណោះ ការនាំចេញបន្លែ និងផ្លែឈើ ក៏មានសន្ទុះផងដែរ បានឈានជិតដល់ ២៩៩ លានដុល្លារនៅពាក់កណ្តាលខែមករា កើនឡើងជាង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនការនាំចេញដ៏រឹងមាំបានបង្ហាញពីភាពធន់នៅក្នុងវិស័យនេះ បើទោះបីជាការត្រួតពិនិត្យគុណភាព និងតាមដាននៃការនាំចេញមានភាពតឹងរ៉ឹងជាងមុនក៏ដោយ។ បន្ថែមពីនេះ សម្រាប់កាហ្វេត្រូវបាននាំចេញប្រហែល ៨៩ ០០០ តោន រកចំណូលបាន ៤៣៣ លានដុល្លារ ខណៈដែលការនាំចេញគ្រាប់ស្វាយចន្ទីរកចំណូលបាន ១៥៦ លានដុល្លារ និងម្រេចមានតម្លៃលើសពី ៥៨ លានដុល្លារ។ យ៉ាងណាមិញ បរិមាណនៃការនាំចេញអង្ករបានកើនឡើងខ្លាំងរហូតដល់ ៣១៨ ០០០តោន ប៉ុន្តែការនាំចេញទាំងនេះមានតម្លៃក្រោម ១៥០ លានដុល្លារ ដែលទាបជាងទំហំនៃការនាំចេញរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមបន្លែ និងផ្លែឈើវៀតណាម បានកត់សម្គាល់ថា ការនាំចេញផ្លែឈើ និងបន្លែ បានកើនឡើងយ៉ាងខ្លាំងព្រោះជិតដល់រដូវបុណ្យចូលឆ្នាំថ្មី ហើយតម្រូវការអ្នកប្រើប្រាស់ធំបំផុតគឺទៅកាន់ទីផ្សារប្រទេសចិន។

លោកបានបញ្ជាក់ថា កំណើនការនាំចេញក្នុងវិស័យបន្លែ និងផ្លែឈើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមែនគ្រាន់តែកើតឡើងមួយភ្លែតតាមរដូវនោះទេ ប៉ុន្តែវាបង្កើតបានជានិន្នាការច្បាស់លាស់។ ទន្ទឹមនឹងនេះ សហគ្រាស ឬ អ្នកផលិតវៀតណាមបានបន្តយកចិត្តទុកដាក់កាន់តែខ្លាំងលើគុណភាព តាមដាន និងអនុលោមតាមស្តង់ដារទីផ្សារ ដែលជួយជំរុញទីផ្សារផ្លែឈើ និងបន្លែវៀតណាមទទួលបានជំហររឹងមាំក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោក។ កាលពីឆ្នាំ២០២៥ ការ​នាំ​ចេញ​បន្លែ​ផ្លែ​ឈើ​របស់​វៀត​ណាម​បាន​កើន​ឡើងដល់ ​៨,៥ ​ពាន់​លាន​ដុល្លារ ជាមួយនឹងការកំណត់គោលដៅនាំចេញឱ្យឈានដល់ ១០ ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦ នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published. Required fields are marked *