កម្ពុជា-អាម៉េរិក រួមគ្នាលើកកម្ពស់បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម eBeam និង X-ray ដើម្បីជំរុញនវានុវត្តន៍ ធុរកិច្ច និងការវិនិយោគ

ភ្នំពេញ៖ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយទីភ្នាក់ងារថាមពលបរមាណូ​អន្តរជាតិ (IAEA) និងសាកលវិទ្យាល័យ Texas A&M សហរដ្ឋអាម៉េរិក នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំវេទិកាជាតិស្តីពី “បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម eBeam និង X-ray សម្រាប់អនាគតឆ្លាតវៃ៖ សក្តានុពលថ្មីក្នុងវិស័យធុរកិច្ច និងវិនិយោគនៅកម្ពុជា”។

វេទិកានេះបានប្រមូលផ្តុំអ្នកជំនាញ និងវាគ្មិនមកពីវិស័យសាធារណៈ និងឯកជន ដើម្បីពិភាក្សាអំពីការប្រើប្រាស់ គុណប្រយោជន៍ ឱកាសធុរកិច្ច ការលើកកម្ពស់សុវត្ថិភាព និងកាត់បន្ថយការយល់ខុសអំពីការប្រើប្រាស់បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម ពិសេសក្នុងឧស្សាហកម្មអាហារ។

ថ្លែងក្នុងសុន្ទរកថាបើកវេទិកា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារសំខាន់ជាយុទ្ធសាស្ត្រនៃការប្រើប្រាស់បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម ដើម្បីសម្លាប់មេរោគលើពហុផលិតផលកម្ពុជា។ 

ឯកឧត្តមបានលើកឡើងថា៖

«ការចាប់យកបច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្មមកប្រើប្រាស់ ដើម្បីសម្លាប់មេរោគលើពហុផលិតផល គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ ទាក់​ទាញការវិនិយោគ និងបង្កើតការងារដែលមានគុណភាពនៅកម្ពុជា។ បច្ចេកវិទ្យាទាំងនេះនឹងបង្កើនសុវត្ថិភាពផលិតផល គាំទ្រឧស្សាហកម្មសំខាន់ៗ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុង​ទីផ្សារតំបន់ និងសកល ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលទំនើប ធន់ និងជំរុញដោយនវានុវត្តន៍»។

សាស្រ្តាចារ្យ Suresh Pillai នាយកមជ្ឈមណ្ឌលជាតិស្រាវជ្រាវ eBeam នៃសាកលវិទ្យាល័យ Texas A&M​ បានលើកឡើងថា ការចាប់យកបច្ចេកវិទ្យា eBeam និង X-ray បានកាន់តែឆាប់រហ័ស នឹងអាចជួយកម្ពុជាបង្កើនភាពប្រកួតប្រជែងនៅក្នុងតំបន់ និងអាចក្លាយជាគំរូបង្ហាញការដឹកនាំរបស់រដ្ឋាភិបាល ក្នុងការជំរុញការវិនិយោគឯកជនលើបច្ចេកវិទ្យាថ្មីៗ។

លោកសាស្រ្តាចារ្យបានបន្ថែមថា៖

សាកលវិទ្យាល័យ Texas A&M រួមជាមួយដៃគូសហការអន្តរជាតិរបស់យើង បានត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកជំនាញផ្នែកវិទ្យាសាស្រ្ត ការបណ្ដុះបណ្ដាល និងបទពិសោធន៍​បច្ចេកទេស ដើម្បីធានាថា បច្ចេកវិទ្យាទាំងនេះអាចចាក់ឫស និងរីកលូតលាស់នៅកម្ពុជា។

វេទិកានេះ ផ្តោតលើសក្តានុពលនៃបច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម សម្រាប់ឱកាសធុរកិច្ច និងការវិនិយោគ ពិសេសក្នុងវិស័យកសិកម្ម សុខាភិបាល និងវិទ្យាសាស្រ្តរូបធាតុ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យា។

ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង បានលើកឡើងថា៖

«វេទិកាជាតិនេះមិនត្រឹមតែបង្ហាញគុណប្រយោជន៍នៃបច្ចេកវិទ្យា eBeam និង X-ray ប៉ុណ្តោះទេ ប៉ុន្តែជាវេទិកាសម្រាប់បង្កើតទំនាក់ទំនងយុទ្ធសាស្ត្រ ដែលនឹងជួយកម្ពុជាឱ្យដើរទាន់និន្នាការសកល ឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មបៃតង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព»។

បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម រួមទាំងបច្ចេកវិទ្យា eBeam និង X-ray កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ាន និងទូទាំងពិភពលោក ដើម្បីបង្កើនសុវត្ថិភាពចំណីអាហារ ផលិតភាពឧស្សាហកម្ម សុខាភិបាល និងការស្រាវជ្រាវ។ ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន បារាំង និងសាធារណរដ្ឋកូរ៉េ បានបង្កើនការវិនិយោគរបស់ខ្លួនយ៉ាងច្រើនលើបច្ចេកវិទ្យាទាំងនេះ ក្នុងគោលដៅពន្លឿនវឌ្ឍនភាពនៃវិស័យចម្រុះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *