ពលករមកពីប្រទេសថៃ ៖ ធ្វើការងារក្នុងស្រុកកក់ក្ដៅ និងទទួលបានអត្ថប្រយោជន៍ច្រើន

ឧត្តរមានជ័យ ៖ ក្រោយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពលករកម្ពុជាជាច្រើននាក់បានសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញ។ បន្ទាប់ពីការសម្រុកចូលយ៉ាងគំហុក​ពួកគេភាគច្រើនព្រួយបារម្ភពីកង្វះខាតការងារធ្វើនៅក្នុងស្រុក។

បើតាមទិន្នន័យពីក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុង​ប្រទេសថៃមានចំនួនរហូតទៅដល់ជាង ១លាន ២សែននាក់ ហើយដើម្បីដោះស្រាយនូវបញ្ហានេះ ក្រសួងការងារ បានចេញនូវសកម្មភាពជាច្រើនរួមមាន បន្តផ្សព្វផ្សាយពីគោលនយោបាយបណ្ដុះ បណ្ដាលជំនាញ ១លាន ៥សែននាក់ ក៏ដូចជាបន្តផ្សព្វផ្សាយពីឱកាសការងារនៅតាមបណ្ដាខេត្ត និងរាជធានីផងដែរ។

ក្នុងនោះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បាន និងកំពុង​សហការជាមួយរដ្ឋបាលខេត្តជាច្រើន ដើម្បីរៀបចំយុទ្ធនាការ “វេទិកាការងារ” ជាបន្ត​បន្ទាប់។ តាមរយៈវេទិកានេះ ក្រសួងបាននាំយកនូវឱកាសការងារជាច្រើនកន្លែង ទៅផ្សព្វ​ផ្សាយ​ដោយផ្ទាល់ សម្រាប់បងប្អូនពលករដែល​វិល​ត្រឡប់មកពីប្រទេសថៃ និងមានបំណង​ចង់ស្វែង​រកការងារធ្វើ។

ជាមួយគ្នានេះ កញ្ញា យ៉ូន លីយ៉ា ជាអ្នករស់នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ព្រមទាំងជាពលករទើប​ត្រឡប់មក​ពីប្រទេសថៃ បានចូលរួមក្នុងវេទិកាខាងលើ និងបានឱ្យដឹងថា កញ្ញាមានអារម្មណ៍រំភើប ដែលបានត្រឡប់ចូលមកក្នុងស្រុក និងជាពិសេសបានជួបជុំជាមួយឪពុកម្ដាយ បងប្អូនវិញ។

អ្នកស្រី ភោគ លាងអុី ដែលរស់នៅស្រុកតាំងគោក ខេត្តកំពង់ធំឯណោះវិញ ក៏បានឱ្យដឹងដែរថា អ្នកស្រីបានទៅធ្វើការនៅ​ប្រទេសថៃប្រមាណជាង ១០ឆ្នាំ​ហើយ ដោយធ្វើការខាងភោជនីយដ្ឋាន ជាអ្នករត់តុ។សម្រាប់ការត្រឡប់មកស្រុកវិញគឺជារឿងដែលគួរឱ្យរំភើប ព្រោះអ្នកស្រីបានឃ្លាតពីគ្រួសារ ច្រើនឆ្នាំមកហើយ។

ក្នុងឱកាសនេះ អ្នកស្រីបានលើកឡើងយ៉ាងដូច្នេះថា៖

«ខ្ញុំគិតថាពលករផ្សេង ក៏គួរតែត្រឡប់​មកស្រុកយើងវិញ ការងារយើងមានច្រើន ប្រាក់ខែក៏មិនចាញ់ស្រុកគេដែរ យើងនៅប្រទេសគេ គេមានកាត់ថ្លៃលិខិតឆ្លងដែន និងសេវាផ្សេងៗ វាមិនជាងគ្នាប៉ុន្មានទេ»។

លោក ធុក ថាន ដែលរស់នៅក្នុងខេត្តកំពង់ចាមឯណោះ ក៏ទើបត្រឡប់មកស្រុកវិញបាន​ប្រមាណ ១សប្ដាហ៍ បន្ទាប់ពីធ្វើការនៅប្រទេសថៃចំនួន ១០ឆ្នាំ។ បើតាមការរៀបរាប់របស់លោកបានឱ្យដឹងថា អំឡុងពេលដែលរស់នៅក្នុងប្រទេសថៃ លោកប្រកបការងារខាងជាងភ្លើង និងទឹក។

យ៉ាងណាក៏ដោយ ការត្រឡប់មកស្រុកវិញនាពេលនេះ ទាំងលោក និងក្រុមគ្រួសារកាត់បន្ថយការ ព្រួយបារម្ភបានច្រើន និងមានភាពកក់ក្ដៅជាងមុន។ កក់ក្ដៅ ដោយសារតែលោកមើលឃើញថា រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ ដោយផ្ដល់នូវមធ្យោបាយធ្វើដំណើរពីតំបន់ព្រំដែន មកដល់ផ្ទះ ដោយមិនគិតថ្លៃ និងថែមទាំងរកការងារឱ្យធ្វើបន្តទៀត។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលក៏បានបើកឱកាសសម្រាប់អ្នកដែលចង់ផ្លាស់ប្ដូរជំនាញ អាចចុះឈ្មោះ ចូលរៀនដោយមិនគិតប្រាក់ទៀតផង។

គួរបញ្ជាក់ថា គិតចាប់ពី​ថ្ងៃទី២ ខែសីហា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ក្រសួងការងារ បានរៀបចំ «វេទិកាការងារ» ចំនួន ២៦៩កន្លែង ដោយនាំយកព័ត៌មានឱកាសការងារសរុបចំនួន ១១២ ២៦៧កន្លែង ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានចូលរួមវេទិកា​ផ្សព្វផ្សាយ​​ចំនួន ៧៩ ៩១១នាក់ និងមានអ្នកទទួល​បានការងារភ្លាមចំនួន ១៥ ៣៣២នាក់ផង។

​គួររំលឹកថា ថៃ ជាប្រទេសដែលបានស្រូបទាញកម្លាំងពលកម្មពីកម្ពុជា ច្រើនជាងគេ ដែលមាន​រហូតដល់ជាង១លាន២សែននាក់ បន្ទាប់មកកូរ៉េខាងត្បូង មានជាង៤,៦ម៉ឺននាក់, ជប៉ុនជាង​២ម៉ឺននាក់, ម៉ាឡេស៊ី ជាង២ម៉ឺននាក់, សិង្ហបុរី ជាង៣រយនាក់, តំបន់រដ្ឋបាលពិសេសហុងកុង ចំនួនជាង១រយនាក់ និងអារ៉ាប់ប៊ីសាអូឌីត មានចំនួន១៤នាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *