យុវជនមកពីគ្រួសារងាយរងគ្រោះកាន់តែច្រើនបានកែប្រែជីវភាពគ្រួសារតាមរយៈការរៀនជំនាញ

ភ្នំពេញ ៖ កម្មវិធីបណ្ដុះបណ្ដាលជំនាញចំនួន ១លាន ៥សែននាក់ (TVET 1.5M) របស់​រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ឱ្យដំណើរការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ពេលនេះបាន និងកំពុងបញ្ចេញលទ្ធផលជាផ្លែផ្កាដល់ប្រជាពលរដ្ឋហើយ។

រាប់ចាប់តាំងពីបើកបវេនសនកាលបណ្ដុះបណ្ដាលវគ្គមកទល់ពេលនេះ គឺមានរយៈពេល៦ខែហើយ រីឯសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះក៏មានអ្នកបញ្ចប់ការសិក្សាជាបណ្ដើរៗ​ផងដែរ។

លោក មាស កុសល ជាអតីតសិក្ខាកាមលើជំនាញអគ្គិសនី ហើយបច្ចុប្បន្នកំពុងបម្រើការងារ​នៅ​ក្រុមហ៊ុន​ឯកជនមួយ។ យុវជនរូបនេះ បានឆ្លងកាត់ការបណ្ដុះបណ្ដាលជំនាញអគ្គិសនីនៅវិទ្យាស្ថាន NPIC ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញ ១លាន៥សែននាក់ ដោយមិនគិតថ្លៃ។

អតីតសិក្ខាកាមរូបនេះបានឱ្យដឹងថា ខ្លួនមកពីខេត្តកំពត និងមកពីគ្រួសារដែលមានជីវភាពមិនសូវធូរធាប៉ុន្មានទេ ដោយមានតែឪពុកជាបង្គោលគ្រួសារ។ យុវជនរូបនេះបានឱ្យដឹងទៀតថា ជំនាញអគ្គិសនីជាជំនាញដែលលោកស្រឡាញ់តាំងពីក្មេងមក ប៉ុន្តែមិននឹកស្មានថានឹងអាចមានឱកាសរៀនសូត្រដោយមិនអស់ប្រាក់។

នៅក្នុងអំឡុងពេលបណ្ដុះបណ្ដាលទៀតសោត យុវជនរូបនេះក៏ទទួលបានឱកាសទៅសិក្សា និងធ្វើការដកបទពិសោធន៍នៅក្រៅប្រទេសផងដែរ ដែលកន្លងមកលោកមិនធ្លាប់នឹកស្មានដល់។

បើតាមការបញ្ជាក់ពីយុវជនរូបនេះ ក្រោយបញ្ចប់ការសិក្សា រូបលោក រួមជាមួយនឹងសិក្ខាកាមដទៃទៀត ក៏ត្រូវបានក្រុមហ៊ុនឯកជនជ្រើសរើសយកទៅបម្រើការងារទាំងអស់ ដោយហេតុថាទីផ្សារការងារ​លើជំនាញនេះមានតម្រូវការច្រើន។ ជាមួយនឹងការទទួលបានឱកាសការងារស្របតាមជំនាញផ្នែកអគ្គិសនីមួយនេះ បានកែប្រែជីវភាពគ្រួសារបានធូរស្រាលមួយកម្រិត។

មិនខុសគ្នាប៉ុន្មានពីលោក មាស​ កុសល នោះទេ, សម្រាប់ កញ្ញា សៀ សុវណ្ណនរ័ត្ន គឺជាសិក្ខាកាមដែលកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតនំនៅវិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍ និងដែលបច្ចុប្បន្ន​កំពុង​ហាត់ការនៅសណ្ឋាគារ Hyat Regency ។

បើតាមការរៀបរាប់ពីយុវតីរូបនេះបានឱ្យដឹងថា ជំនាញដែលខ្លួនកំពុងរៀនជាជំនាញល្អ ដែលមានតម្រូវការច្រើន ជាពិសេសនៅតាមបណ្ដាសណ្ឋាគារតែម្ដង។ ម្យ៉ាងទៀត ការបណ្ដុះបណ្ដាលគឺធ្វើឡើងដោយប្រើប្រាស់ការអនុវត្តជាគោល ដូច្នេះសិក្ខាកាមទាំងអស់សុទ្ធតែមានជំនាញផលិតនំច្បាស់លាស់រៀងៗខ្លួនតែម្ដង។

កញ្ញាបានបន្តឱ្យដឹងទៀតថា ក្រោយបញ្ចប់ការសិក្សា សិក្ខាកាមអាចជ្រើសរើសទៅបម្រើការងារឱ្យក្រុមហ៊ុនឯកជន ឬអាចបើកអាជីវកម្មដោយខ្លួនឯងក៏បាន។

គួររំលឹកផងដែរថា បច្ចុប្បន្នក្រសួងការងារកំពុងធ្វើការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ចំនួន ៥៤៥ថ្នាក់នៅទូទាំង​ប្រទេស ដោយ​ចំណោម​ទាំងជាង ៥០០ថ្នាក់នេះ រួមមាន​វិស័យសំណង់ ១២៥ថ្នាក់ អគ្គិសនី និងថាមពល ៨ថ្នាក់, អេឡិចត្រូនិកចំនួន ១៩ថ្នាក់, កម្មន្តសាលចំនួន ២១ថ្នាក់, មេកានិកទូទៅ/មេកានិករថយន្តចំនួន ៨៥ថ្នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ១២០ថ្នាក់, សេវាកម្មចំនួន ៣៥ថ្នាក់, បរិក្ខារត្រជាក់ និងកម្តៅចំនួន ៦៦ថ្នាក់ ទេសចរណ៍ចំនួន ៤១ថ្នាក់, កសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ២៥ថ្នាក់ មានសិស្សចូលរៀនសរុប ១២ ១១២នាក់។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការងារកាលពីខែកុម្ភៈកន្លងទៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ