អ្នកជំនាញប្រាប់ពីរូបមន្តទិញផ្ទះដោយបង់រំលោះចៀសវាងរងសម្ពាធផ្នែកហិរញ្ញវត្ថុ

ភ្នំពេញ ៖ កន្លងមកមានមនុស្សជាច្រើន ជាពិសេសគូស្រកវ័យក្មេងដែលទើបនឹងរៀបការរួចតែងមានចម្ងល់ថា តើខ្លួនគួរទិញផ្ទះបង់រំលោះឬទេ? ហើយបើទិញបង់រំលោះ តើខ្លួនគួរមានលទ្ធភាពប៉ុណ្ណា? ជារើយៗ សំណួរទាំងនេះគឺជាសំណួរគ្មានចម្លើយ ហើយពួកគេក៏ប្រថុយទិញផ្ទះដោយមិនបានពិចារណាល្អិតល្អន់ដែរ។ ទង្វើបែបនេះបានធ្វើឲ្យគ្រួសារខ្លះស្ថិតក្រោមសម្ពាធផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ។

អ្នកជំនាញផ្នែកហិរញ្ញវត្ថុបុគ្គល (Personal Finance Expert) បានផ្តល់អនុសាសន៍ជារូបមន្ត ៣០/៣០/៣ ដើម្បីឲ្យមនុស្សអាចទិញផ្ទះសម្រាប់រស់នៅទៅតាមលទ្ធភាព និងដើម្បីចៀសវាងនូវសម្ពាធផ្នែកហិរញ្ញវត្ថុ។ ខាងក្រោមនេះជាការបកស្រាយរូបមន្ត និងជាឧទាហរណ៍ខ្លីៗ ដែលត្រូវបានបង្ហាញជូនដោយលោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ និងជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យផងដែរ៖

១) គោលការណ៍ទី១៖ ចំនួនប្រាក់បង់រំលោះប្រចាំខែមិនគួរលើសពី ៣០%នៃចំណូលសរុបរបស់គ្រួសារនោះទេ។ ឧទាហរណ៍ ប្រសិនបើពីរនាក់ប្តីប្រពន្ធរកបានចំណូល ១ ៥០០ដុល្លាក្នុង១ខែ ការបង់រំលស់ផ្ទះទាំងប្រាក់ដើម និងការប្រាក់មិនគួរលើសពី ៤៥០ដុល្លានោះទេ។


២) គោលការណ៍ទី២៖ បើទោះជាមានគំរោងបុរីជាច្រើនមិនតម្រូវឲ្យមានបង់ប្រាក់ដំបូងក៏ដោយ (down payment requirement) អ្នកគួរសន្សំប្រាក់ឲ្យបាន៣០%នៃតម្លៃផ្ទះជាមុនសិនមុននឹងសំរេចចិត្តទិញផ្ទះ។ ឧទាហរណ៍ អ្នកទិញផ្ទះតម្លៃ​ ៦ម៉ឺនដុល្លា អ្នកគួរសន្សំប្រាក់ឲ្យបានយ៉ាងតិច ១៨ ០០០ដុល្លាជាមុនសិន។ ធ្វើដូច្នេះ ជួយឲ្យអ្នកមានលទ្ធភាពបង់រំលស់ទាំងប្រាក់ដើម និងការប្រាក់ប្រចាំខែក្នុងកម្រិតទាបតាមគោលការណ៍ទី១។ ម្យ៉ាងអ្នកអាចបង់រំលស់ផ្ទាល់ជាមួយធនាគារដែលជាទូទៅមានអត្រាការប្រាក់ទាបជាងអត្រាការប្រាក់បង់រំលស់ជាមួយម្ចាស់គំរោង (ធនាគារគិតការប្រាក់ចន្លោះ​​ ៧% ទៅ ៩%ក្នុង១ឆ្នាំ។ រីឯម្ចាស់គំរោង​ ឬបុរីគិតការប្រាក់ចន្លោះ ១០% ទៅ​ ១២% ក្នុង១ឆ្នាំ)។ ម្យ៉ាងការបង់រំលស់ជាមួយធនាគារបានផ្តល់សុវត្ថិភាពបណ្ណ័កម្មសិទ្ធិខ្ពស់ជាងការបង់រំលស់ផ្ទាល់ជាមួយម្ចាស់គំរោង។

៣) គោលការណ៍ទី៣ ៖ តម្លៃផ្ទះដែលអ្នកទិញសម្រាប់នៅមិនគួរមានតម្លៃលើសពី ៣ដងនៃចំណូលសរុបប្រចាំឆ្នាំរបស់គ្រួសារអ្នកនោះទេ។ ឧទាហរណ៍ គ្រួសារអ្នកមានចំណូល ១ខែ ១ ៥០០ដុល្លា ក្នុង១ឆ្នាំគ្រួសារអ្នកមានចំណូល ១៨ ០០០ដុល្លា។ ដូច្នេះផ្ទះដែលអ្នកទិញសម្រាប់រស់នៅមិនគួរមានតម្លៃលើសពី ៥៤ ០០០ដុល្លានោះទេ (របៀបគណនា ៖ ១៨ ០០០ដុល្លា គុណនឹង ៣)។


ប្រសិនបើអ្នក និងប្តី ឬប្រពន្ធរបស់អ្នកគ្រាន់តែជាអ្នកធ្វើការធម្មតា (គ្មានទេពកោសល្យជាសហគ្រិន ឬជាអ្នកវិនិយោគ) ខ្ញុំជូនជាយោបល់ថាអ្នកគួរប្រកាន់យកគោលការណ៍ទាំង៣ខាងលើដើម្បីកុំឲ្យមានសម្ពាធផ្នែកហិរញ្ញវត្ថុ និងអាចសន្សំប្រាក់បានខ្លះយកទៅចូលហ៊ុនវិនិយោគជាមួយអ្នកដទៃដើម្បីបានជាបទពិសោធន៍។ ផ្ទុយទៅវិញ ប្រសិនបើអ្នក និងដៃគូរបស់អ្នកជាមនុស្សមានទេពកោសល្យជាសហគ្រិន ឬជាអ្នកវិនិយោគ អ្នកគួរបង្កើតអាជីវកម្ម ឬវិនិយោគដើម្បីទទួលបានជាប្រាក់ចំណេញសិនមុននឹងសម្រាចចិត្តទិញផ្ទះនៅ។ ធ្វើដូច្នេះបើទោះជាមានហានិភ័យខ្ពស់ជាងការអនុវត្តគោលការណ៍ទាំង៣ខាងលើ អ្នកក៏អាចមានលទ្ធភាពទិញផ្ទះបាននៅដោយមិនចំណាយពេលច្រើនដែរប្រសិនបើការធ្វើអាជីវកម្ម ឬការវិនិយោគទទួលបានជោគជ័យ។ ឧទាហរណ៍ ជាក់ស្តែង សម្រាប់រូបខ្ញុំផ្ទាល់កាលពី ១៥ឆ្នាំមុន (ឆ្នាំ២០០៥) ខ្ញុំបានវិនិយោគលើដីនៅជាយក្រុងក្នុងតម្លៃ ១០ ០០០ដុល្លា ៣ឆ្នាំក្រោយ (ឆ្នាំ២០០៨) ខ្ញុំបានលក់ក្នុងតម្លៃជាង ៣០ ០០០ដុល្លា រួចយកលុយទាំងអស់ទៅទិញផ្ទះនៅដោយមិនមានការបង់រំលស់។ តែក្នុងរយៈពេល៣ឆ្នាំផ្ទះក៏ទិញបាននៅ រីឯបំណុលដែលខ្ចីទិញដីជិត ១០ ០០០ដុល្លាក៏សងធនាគារអស់។ ដូច្នេះចំណេញទាំងពេលវេលា ចំណេញទាំងបទពិសោធន៍ក្នុងការវិនិយោគ។ ជំនួសឲ្យការទិញផ្ទះបង់រំលស់ក្នុងរយៈពេលវែង (ឧទាហរណ៍ ១៥ឆ្នាំ) ខ្ញុំបានចំណាយពេលតែ៣ឆ្នាំទេទិញផ្ទះបាននៅហើយ។ ដូច្នេះ ខ្ញុំចំណេញដោយសល់ពេល១២ឆ្នាំទៀតសំរាប់ប្រឡូកក្នុងកិច្ចការវិនិយោគលើដីធ្លី៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី