កំណើនសេដ្ឋកិច្ចកម្ពុជាបង្ហាញពីការចាកចេញរបស់ប្រជាជនពីបន្ទាត់ក្រីក្រ

ភ្នំពេញ ៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រាមួយខ្ពស់នៅក្នុងតំបន់ និងស្ថិតចំណោមបណ្តាប្រទេសមានល្បឿនសេដ្ឋកិច្ចកើនឡើងលឿនជាងគេលើពិភពលោកនាឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤ ដែលជំរុញដោយការងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។ នេះបញ្ជាក់ឱ្យឃើញថា កំណើននៃវិស័យសំខាន់ៗទាំងនេះបានជួយបង្កើតការងារដល់ប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឬប្រជាជនចាកចេញបន្ទាត់ក្រីក្រតាមរយៈកំណើននៃសេដ្ឋកិច្ចកម្ពុជា។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាកររំពឹងនឹងកើនឡើងក្នុងអត្រា ៥.៥% ក្នុងឆ្នាំ២០២៣ និង ៦% នៅឆ្នាំ២០២៤ ជំរុញដោយការងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។

លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ២០២២ ជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលកំពុងបន្ត ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅឆ្នាំ២០២៣។

ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) ខែមេសា ២០២៣ បានឱ្យដឹងថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងកើនឡើង ៧.៣% ក្នុងឆ្នាំ២០២៣ មុនពេលថយបន្តិចមកត្រឹម ៦.៨% នៅឆ្នាំ២០២៤។ របាយការណ៍នេះក៏បានរំលេចផងដែរថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់ប្រទេសក្នុងការបង្កើនការវិនិយោគបៃតង ដើម្បីទទួលបានសក្ដានុពលកំណើនរយៈពេលវែង។

ទន្ទឹមនេះ ក្រៅពីធនាគារអភិវឌ្ឍន៍អាស៊ី  (ADB) សម្រាប់ធនាគារពិភពលោក (World Bank) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រួមទាំងស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀតក៏បានព្យាករណ៍ដែរថា សេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះងើបឡើងវិញក្នុងអត្រាខ្ពស់ស្ទើរគ្រប់វិស័យនាឆ្នាំ២០២៣ និង ២០២៤ ដែលរំពឹងថានឹងជួយដល់ការបន្ថយបន្ទាត់ភាពក្រីក្ររបស់ប្រជាជនតាមរយៈការបង្កើតការងារថ្មីៗ។

លោកស្រី វេនឌី កាវ៉ាមបា (Wendy Karamba) អ្នកជំនាញសេដ្ឋកិច្ចនៃធនាគារពិភពលោកបានសរសេរលើ Blog របស់ធនាគារកាលពីចុងខែមីនា ឆ្នាំ២០២៣ កន្លងមកនេះថា របាយការណ៍វាយតម្លៃភាពក្រីក្រកម្ពុជាឆ្នាំ២០២២ បានឱ្យឃើញ​ថា កម្ពុជា​សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងកិច្ច​ខិតខំកាត់បន្ថយភាពក្រី​ក្រក្នុងពេលមួយទសវត្សរ៍​ចុងក្រោយ​នេះ ក៏ប៉ុន្តែសមិទ្ធផលទាំង​នោះ​​បាន​រង​ការ​គំរាមកំហែងទៅវិញ​ពីសំណាក់​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩ កាល​ពី​ពេល​ថ្មីៗ។

លោកស្រី វេនឌី កាវ៉ាមបា បានឱ្យដឹងទៀតថា នៅក្នុង​ចន្លោះពី​ឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​ការ​លូត​លាស់​យ៉ាងឆាប់រហ័ស ហើយ​ភាពក្រី​ក្រ​ក៏​ធ្លាក់​ចុះ​តាម​នោះដែរ។ ការនាំចេញទៅក្រៅប្រទេស និងលំហូរវិនិយោគបរទេសចូលទៅក្នុងផ្នែក​ផលិតកម្ម និងសេវាកម្ម បានរុញកំណើនឡើង និងបង្កើតការងារមិនមែនកសិកម្ម ដែលភាគច្រើនមានផលិតភាព និងបង្កើនប្រាក់ចំណូលខ្ពស់​ជាងមុន។

ដោយសារ​ការងារទាំងនោះភាគច្រើនលើសលប់ជាការងារ​បែបប្រពលវប្បកម្ម វាបានស្រូបយកពលកម្ម​ពីវិស័យ​កសិកម្មដែលមានចំណូលទាបជាង។ ការចល័តទីរបស់​កម្លាំងពលកម្ម​ទៅ​ក្នុង​វិស័យដែលមានផលិតភាពកាន់តែខ្ពស់​នៃសេដ្ឋកិច្ច និងការកើនឡើងគួរសម​នៃប្រាក់ចំណូលមិនមែនកសិកម្ម ក៏បានធ្វើ​ឱ្យ​គ្រួសារ​ទទួលបានប្រាក់ចំណូល និង​សុខមាលភាព​ប្រសើរ​ជាងមុនដែរ។ អត្រានៃភាពក្រីក្រថ្នាក់ជាតិរបស់កម្ពុជាបានស្រុតចុះ ពី ៣៣,៩ភាគរយ មកនៅត្រឹម​ ១៧,៨ភាគរយនៅក្នុង​ចន្លោះឆ្នាំ២០០៩​ និង ​២០១៩ ឆ្នាំ២០២០ ដែលឆ្លុះបញ្ចាំងឱ្យ​ឃើញថា កម្ពុជាមាន​កំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយ ក្នុងអំឡុងពេលនេះ។  

លោកស្រី វេនឌី កាវ៉ាមបា បានលើកឡើងថា ៖ 

“ប្រាក់ចំណូល និងការផ្ទេរប្រាក់មានចំនួនកើន​, ការផ្តល់សេវា និងជំនួយសង្គមដល់ជនក្រីក្រមានភាពកាន់តែ​ប្រសើរ​ ស្តង់ដារជីវភាព​រស់នៅតាមទីជនបទក៏​បានកើនឡើងក្នុង​សន្ទុះលឿនជាងនៅតាមទីប្រជុំជន និងទីក្រុង ដែលជា​ហេតុ​ធ្វើ​ឱ្យ​គម្លាតប្រាក់ចំណូលរវាងទីក្រុង និងទីជនបទត្រូវ​បាន​បង្រួម​តូច​ជាង​មុន”

លោកស្រីបានបន្តថា កូវីដ-១៩ ដែលជាជំងឺរាតត្បាតសកលបានទាញ​កំណើនសេដ្ឋកិច្ច​ និងវឌ្ឍនភាពកាត់​បន្ថយភាពក្រីក្ររបស់កម្ពុជាឱ្យ​ថយក្រោយវិញ​។ ផលប៉ះទង្គិច​របស់​ការ​រាត​ត្បាតជំងឺនេះ​ត្រូវ​បាន​សម្រាល​វិញ តាម​រយៈអន្តរាគមន៍​ផ្តល់​កញ្ចប់ជំនួយសង្គមយ៉ាងច្រើន ​ដោយ​ផ្តោតទៅលើគ្រួសារក្រីក្របំផុត។ សាច់​ប្រាក់​ដែល​បាន​ផ្ទេរជូន​គ្រួសារ​ក្រីក្រ​មានចំនួន​សមល្មមក៏ពិតមែន ប៉ុន្តែវានៅ​តែ​មិន​អាចជំនួស​​ឱ្យ​ការ​បាត់​បង់​ប្រាក់ចំណូលនៅពេលដែលគ្មាន​ការ​ងារ​ធ្វើឡើយ​ ហើយ​ក៏មិន​អាច​ទប់​ទល់​បាន​ទៅនឹង​ផលជះពេញទំហឹងនៃការរាតត្បាតជំងឺទៅ​លើគ្រួសារដែលមានចំណូលទាបនោះដែរ។ អាស្រ័យ​ហេតុ​នេះ គ្រួសារមួយ​ចំនួន​នៅ​តែ​ងាយរងគ្រោះ ខណៈដែល​វិស័យសេវាកម្មប្រើ​ពលកម្ម​ច្រើន​ នៅ​មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​រើបខ្លួន​ឡើង​វិញ​ក្នុងអំឡុងឆ្នាំ២០២១-២០២២ និងជា​ពិសេស​ក្នុងអំឡុងពេលដែលស្បៀងអាហារ និងប្រេងឥន្ធនៈឡើងថ្លៃខ្ពស់នាចុងឆ្នាំ ២០២២។

បន្ថែមពីលើនេះ គោលនយោបាយការវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ របស់រដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាព បានជួយប្រទេសកម្ពុជាបើកប្រទេសឡើងវិញ ដោយអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ចមានការងើបវិញពេញលេញ។ កត្តានេះគឺកត្តាក៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ 

World Bank ក៏បានបញ្ជាក់ផងដែរថា កំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់ និងការកាត់បន្ថយភាពក្រីក្រដែលកម្ពុជាសម្រេចបានកន្លងមក កើតឡើងនៅក្នុងបរិយាកាសដែលមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងសារពើពន្ធប្រកបដោយការប្រុងប្រយ័ត្ន។ គួរបញ្ជាក់ថា នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ​២០១៩/២០២០ អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះយ៉ាងច្រើន ហើយប្រជាជនកម្ពុជាជិត ២ លាននាក់បានរួចផុតពីភាពក្រីក្រ ខណៈចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ គឺជាទសវត្សរ៍ដែល​ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច​ឥតឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូលយ៉ាងទូលំទូលាយ។ នេះបើយោងតាមរបាយការណ៍របស់ World Bank៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់