ភ្នំពេញ ៖ បច្ចេកវិទ្យាឌីជីថលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ អាជីវកម្ម និងវិស័យផ្សេងៗទៀតនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលបានដាក់ចេញក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាលើភាពជឿនលឿននៃបច្ចេកវិទ្យាឌីជីថល។

សមាគមធនាគារនៅកម្ពុជា (ABC) បានរៀបចំវេទិកាឌីជីថលដំបូងរបស់ខ្លួនឆ្នាំ២០២២ ស្តីពីក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងអេឡិចត្រូនិកស្គាល់អតិថិជនរបស់អ្នក (eKYC) នៅសណ្ឋាគារ Olympia City កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ វេទិកានេះមានការចូលរួមដោយ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា ABC និងសមាជិកក្រុមប្រឹក្សាសមាគម។

លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងថា វេទិកាឌីជីថលនេះបានបម្រើជាវេទិកាមួយសម្រាប់សមាជិកក្នុងការផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍នៃការអនុវត្តល្អបំផុតលើការអនុម័ត និងការអនុវត្តសេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរទៅជាសង្គមដែលគ្មានសាច់ប្រាក់ (cashless society)។
ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានពន្យល់ថា សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា សំដៅលើការផ្លាស់ប្តូរឌីជីថលលើគ្រប់វិស័យសេដ្ឋកិច្ច សង្គម តាមរយៈការប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ជាអតិបរមាលើភាពជឿនលឿននៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាក់ទំនង (ICT) និងបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រសិទ្ធភាពឆ្ពោះទៅរកការកសាងសង្គមស៊ីវិល័យមួយ ដែលបង្កើតឡើងនៅលើពលរដ្ឋឌីជីថល ដែលទទួលយកសេវាឌីជីថលប្រកបដោយបរិយាបន្ន ទំនុកចិត្ត សុវត្ថិភាព និងនៅតែរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌ជាតិ។
ឯកឧត្តបានសង្កត់ធ្ងន់ថា ៖
“តួនាទីនៃបច្ចេកវិទ្យាឌីជីថលក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ អាជីវកម្ម និងវិស័យផ្សេងទៀតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា។ លើសពីនេះ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃ eKYC”
ឯកឧត្តម Marry មានប្រសាសន៍ថា
“ស្ថាប័នហិរញ្ញវត្ថុ និងធនាគារ គឺជាកត្តាជំរុញដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ និងការទទួលយកនូវកន្លែងទូទាត់ប្រាក់តាមប្រព័ន្ធ Fin-Tech និងឌីជីថល និង eKYC នៅក្នុងប្រទេសកម្ពុជា”
ឯកឧត្តមបានព្យាករថា eKYC នឹងមានតម្រូវការក្នុងវិស័យហិរញ្ញវត្ថុ សេវាសាធារណៈ វិស័យទូរគមនាគមន៍ ការការពារសង្គម ធានារ៉ាប់រង ពាណិជ្ជកម្មអេឡិចត្រូនិក វេទិកាពាណិជ្ជកម្ម និងប្រតិបត្តិការអនឡាញ វិស័យសុខាភិបាល និងផ្សេងៗទៀត។ ឯកឧត្តមបានថ្លែងដូច្នេះថា ៖
“eKYC គឺជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។ ដើម្បីតាមទាន់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសផ្សេងទៀត និងលើកកម្ពស់ការដាក់បញ្ចូលផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលគួរតែមាន eKYC ដែលអាចធ្វើការបាន និងមានបទប្បញ្ញត្តិមួយ ដែលប្រើដោយវិស័យសាធារណៈ និងឯកជន៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content