អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា បំណុលសាធារណៈកម្ពុជាស្ថិតនៅក្រោមបន្ទាត់ក្រហមនៅឡើយ

ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា បំណុលសាធារណៈក្នុងប្រទេសកម្ពុជា ស្ថិតនៅទាបជាងប្រទេសជិតខាងក្នុងតំបន់អាស៊ាន និងស្ថិតនៅក្រោមបន្ទាត់ក្រហមនៅឡើយ ដែលអាចស្នើកម្ចីបំណុលពីបរទេសបន្ថែមទៀតសម្រាប់យកមកអភិវឌ្ឍន៍ប្រទេស។

ការថ្លែងខាងលើបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចេញរបាយការណ៍បំណុលសាធារណៈថ្មីមួយដោយបង្ហាញថា នៅដំណាច់ត្រីមាសទី២ ឆ្នាំ២០២៥នេះ កម្ពុជាមានបំណុលសាធារណៈសរុប ១២,៦៧ ពាន់លានដុល្លារអាម៉េរិក ដែលក្នុងនោះ ៩៩ភាគរយ គឺជាបំណុលសាធារណៈក្រៅប្រទេស។ បំណុលនេះបានកើនឡើងបើធៀបនឹងឆ្នាំ២០២៤ ដែលមានទំហំសន្និធិបំណុលសាធារណៈសរុបត្រឹមតែ ១២,០៣ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា បើធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ានទាំងមូល បំណុលសាធារណៈរបស់កម្ពុជា នៅមានកម្រិតទាបជាងប្រទេសជិតខាង ពោលគឺស្ថិតនៅលេខរៀងទី២បន្ទាប់ពីប្រទេសប្រ៊ុយណេ ដែលយើងនៅតែមានចន្លោះច្រើនទៀតក្នុងការស្នើកម្ចីពីបរទេសយកមកធ្វើការអភិវឌ្ឍន៍ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិតបញ្ជាក់ថា ៖

«បំណុលសាធារណៈនៅកម្ពុជា បើធៀបជាមួយ GDP ឬហៅថា ចំណូលដុលសរុបនៅមានកម្រិតទាប ដែលជាតួលេខស្ថិតនៅក្នុងបន្ទាត់បៃតងនៅឡើយ។ ដូច្នេះ កម្ពុជាមានត្រឹមតែ៣០ភាគរយជាង គឺនៅក្នុងបន្ទាត់បៃតងនៅឡើយទេ ដែលអនុញ្ញាតឱ្យកម្ពុជានៅមាន Space សម្រាប់ខ្ចីបុលពីបរទេស ដើម្បីជំរុញកំណើសេដ្ឋកិច្ច» ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវសង្គមសេដ្ឋកិច្ចបានលើកឡើងថា បំណុលសាធារណៈរបស់កម្ពុជាស្ថិតនៅកម្រិតមួយដែលអាចគ្រប់គ្រងបាន ហើយស្ថិតនៅក្នុងម្រិតមួយដែលមានហានិភ័យទាប បើធៀបទៅនឹង GDP នៃប្រជាប្រជាជនកម្ពុជា ដែលមានប្រមាណជា ២៥%ប៉ុណ្ណោះ ។ 

លោកបានបញ្ជាក់ថា ៖

«បំណុលសាធារណៈរបស់កម្ពុជាឈរលំដាប់ទាបជាងគេលេខរៀងទី២ បន្ទាប់ពីប្រ៊ុយណេ ហើយប្រទេសដែលមានបំណុលខ្ពស់ជាងគេនៅអាស៊ាន មានប្រទេសថៃ សឹង្ហបូរី និងប្រទេសឡាវ ដែលកើនឡើងខ្ពស់ដល់ចំណុចក្រហម។ បំណុលសាធារណៈរបស់កម្ពុជាបើធៀបនឹងសមាជិកប្រទេសក្នុងអាស៊ាន គឺទាបបំផុត ពោលគឺយើងចាញ់តែប្រ៊ុយណេមួយប៉ុណ្ណោះ ខណៈដែលប្រ៊ុយមានប្រមាណជា ៣%នៃ GDP»។

គួរបញ្ជាក់ជាថ្មីថា បំណុលសាធារណៈរបស់កម្ពុជា បើធៀបជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ានឃើញថា កម្ពុជាឈរលេខលេខទី២ ដែលមានបំណុល ២៥% នៃGDP ខណៈប្រ៊ុយណេមាន ៣%នៃ GDP ដែលជាតួលេខទាបបំផុត។ ចំណែកប្រទេសដែលមានបំណុលសាធារណៈច្រើនជាងកម្ពុជារួមមានដូចជា វៀណាម ៣០% នៃGDP ឥណ្ឌូនេស៊ី ៤០% នៃGDP ហ្វ៊ីលីពីន ៥៥%  ភូមា៦០% ថៃ ៦៥ ម៉ាឡេស៊ី ៧០% ឡាវ ១០០%(ឡើងដល់បន្ទាត់ក្រហម)ដែលពិបាកគ្រប់គ្រង និងសឹង្ហបូរី ១៧៥% នៃGDP ជាតួលេខខ្ពស់ជាងគេបំផុតនៅអាស៊ី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published. Required fields are marked *