អ្នកជំនាញ ណែនាំឱ្យចេះសន្សំប្រាក់ដើម្បីត្រៀមបង្កាទុកដោះស្រាយបញ្ហាដែលអាចកើតមានជាយថាហេតុ

ភ្នំពេញ ៖ ប្រសិនបើគេមើលតែមួយជ្រុង ការសន្សំគ្រាន់តែជាការដកប្រាក់ដែលសល់មួយចំណែកទៅទុកដោយមិនប៉ះពាល់ ឬចាយវាយក្នុងរយៈពេលណាមួយ។ ប៉ុន្តែមែនទែនទៅ ប្រាក់សន្សំប្រៀបបី​ដូចជាកញ្ចប់បម្រុងសម្រាប់ការពារនូវហានិភ័យនានាដែលកើតឡើងជាយថាហេតុនាពេល​អនាគតយ៉ាងដូច្នោះដែរ។ ក្រៅពីនេះ កញ្ចប់ប្រាក់សន្សំថែមទាំងអាចជួយឱ្យបុគ្គលម្នាក់ៗមានសន្តិភាពផ្លូវចិត្ត ដោយមិនចាំបាច់បារម្ភថា នៅពេលមានបញ្ហា មានគ្រោះថ្នាក់ ឬការឈឺថ្កាត់ណាមួយ តើនឹងមានថវិកាណា​សម្រាប់​ដោះស្រាយ?

លោកជំទាវ ឡាយ រចនា អគ្គនាយិការរងជាន់ខ្ពស់នៃធនាគារ ជីបម៉ុង Commercial Bank បានលើកឡើងនូវចំណុចនេះថា ការរៀបចំផែនការហិរញ្ញវត្ថុគឺមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសគឺបុគ្គលិកក្រុមហ៊ុនតែម្ដង។

លោកជំទាវបន្តថា មនុស្សភាគច្រើនបែងចែកចំណូល ចំណាយ តែនៅក្នុងការគិតប៉ុណ្ណោះ ដោយសារពួកគាត់គិតថា ការកត់ត្រាចំណូល ចំណាយ គឺជារឿងមិនចាំបាច់។ ម្យ៉ាងទៀត ពួកគេយល់ថា ប្រាក់ខែតិច កត់ត្រាទៅនាំតែស្មុគស្មាញទៅវិញទេ។

លោកជំទាវបានពន្យល់ថា៖

«ប្រាក់ខែតិចក៏ដោយ ច្រើនក៏ដោយ ការរៀបចំផែនកា​រហិរញ្ញវត្ថុជាដំណើរការមួយដែលបង្រៀនយើងឱ្យមានវិន័យ ហើយការចាយវាយដោយ​គ្មានវិន័យនឹងនាំឱ្យយើងប្រឈមបញ្ហាជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ការសន្សំអាចជួយ​បណ្ដុះវប្បធម៌ក្នុងការចេះគ្រោងរបស់មួយ កុំថាឡើយ​ដល់ប្រាក់ចំណូលប្រចាំខែ សូម្បីមុននឹងទៅដើរលេងកន្លែងណា ក៏គេមិនអាចចេះតែទៅដោយមិន​គិតអំពីថវិកានោះដែរ។ ជាក់ស្ដែង នៅពេលដើរលេងសប្បាយ គឺច្បាស់ជាចាយស្រួលៗ ដោយមិនបានគិតមុខក្រោយ​ច្បាស់លាស់។ ផ្ទុយទៅវិញ ប្រសិនបើបានរៀបចំផែនការត្រឹមត្រូវ យ៉ាងហោចណាស់ គេអាចដឹងថា គេមិនអាចចាយលើសពីចំនួនណាមួយទេនៅក្នុងដំណើរកម្សាន្ដមួយនេះ។ បើមិនដូច្នោះ គេនឹងជួប​វិបត្តិហិរញ្ញវត្ថុបន្ទាប់ពីដំណើរកម្សាន្ដ»។

អ្នកជំនាញដដែលបានសង្កត់ធ្ងន់ថា៖ ការសន្សំ គឺអាចការពារទៅលើការចំណាយ​ដែលមិន​បានគ្រោងទុក ហើយចំណាយមិនបានគ្រោងទុកនេះ វាធ្វើឱ្យពេលខ្លះរឿងដែលត្រូវសប្បាយ បែរជាមិនអាច​សប្បាយបានទៅវិញ។

ក្នុងនាមជាអ្នកធ្វើការក្នុងវិស័យហិរញ្ញវត្ថុផ្ទាល់ និងជាបុគ្គលិកផង លោកជំទាវជឿថា នៅពេល​មានលុយតិច ប៉ុន្តែបុគ្គលម្នាក់អាចចេះរៀបចំធ្វើគ្រោងចំណាយច្បាស់លាស់ ដូច្នេះនៅពេលណាដែលបុគ្គលនោះមាន​លុយច្រើន ក៏គេនៅតែចេះធ្វើផែនការហ្នឹងបានច្បាស់លាស់ដែរ។ យ៉ាងណាមិញលោកជំទាវបន្តគូសបញ្ជាក់ដែរថា ថ្វីត្បិតថាការសន្សំមិនមានអ្វីខុសឆ្គង ប៉ុន្តែក៏ត្រូវ​ចេះសន្សំឱ្យត្រឹមត្រូវដែរ មិនមែនសន្សំរហូតដល់មិនហ៊ានដកចំណាយក្នុងគ្រាមានអាសន្ននោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង

Leave a Reply

Your email address will not be published. Required fields are marked *