កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២» ត្រូវបានបើកសម្ពោធដាក់ដំណើរការជាផ្លូវការហើយ

ភ្នំពេញ​ ៖ ដូចទៅនឹងការគ្រោងទុក នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២» ដែលរៀបចំឡើងដោយក្រុមហ៊ុន Apsara Media Services (AMS) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា (ABC) និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (​CBC) ក្រោមកិច្ចគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) ត្រូវបានបើកសម្ពោធដាក់ដំណើរការជាផ្លូវការក្រោមការចូលរួមគាំទ្រ អបអរសាទរពីសំណាក់មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិកម្ពុជា, សមាគមធនាគារនៅកម្ពុជា, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងបណ្តាម្ចាស់អាជីវកម្ម និងសិស្ស-និស្សិតសរុបប្រមាណ ៣០០នាក់។

នៅក្នុងឱកាសនៃពិធីបើកសម្ពោធដាក់ដំណើរការជាផ្លូវការនូវកម្មវិធីដ៏មានសារសំខាន់ខាងលើនេះ លោកស្រី នុត រត្ថា នាយិកាប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) បានលើកឡើងថា AMS ជាស្ថាប័នផ្សព្វផ្សាយដែលមានទស្សនវិស័យវែងឆ្ងាយដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាបណ្តាញផ្សព្វផ្សាយ​ព័ត៌មាន​ដ៏មានសក្តានុពលក្នុងការបង្កើត និងផ្សព្វផ្សាយនូវមាតិកាព័ត៌មានធំទូលាយ សំបូរបែប និងមាន​ប្រយោជន៍​​​ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជន​គ្រប់លំដាប់ថ្នាក់ ទាំងក្នុងប្រទេស និងលើពិភពលោក។ ចក្ខុវិស័យ​សំខាន់របស់ AMS គឺផ្តល់នូវព័ត៌មានដែលមានគុណភាពខ្ពស់ដល់ទស្សនិកជនគោលដៅ និង​សាធារណជន​ទូទៅ​ទាំងក្នុងប្រទេស និងក្នុងតំបន់តាមរយៈប្រព័ន្ធផ្សព្វផ្សាយនវានុវត្ត និងការប្រើប្រាស់ធនធានស្ថាប័ន​ប្រកប​ដោយប្រសិទ្ធភាព និងប្រសិទ្ធផល ធ្វើឱ្យអតិថិជនមានការរីកចម្រើន តាមរយៈការប្រើប្រាស់​សេវា​ផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុន ក្រោមមូលបទស្នូល គុណភាព ភាពស្មោះត្រង់-ទុកចិត្តបាន ក្រមសីលធម៌​វិជ្ជាជីវៈ ប្តេជ្ញាចិត្ត ច្នៃប្រតិដ្ឋ និងសហការដើម្បីឧត្តមប្រយោជន៍រួម។

អ្នកស្រីបានបន្តថា ៖

បន្ទាប់ពីបានផលិត និងផ្សព្វផ្សាយកម្មវិធី “វិថីហិរញ្ញវត្ថុ” នៅរដូវកាលទី១ យើងទទួលបានផ្លែផ្កាជាវិជ្ជមាន​តាមការរំពឹងទុក។ វីដេអូទាំង២០ភាគ ផ្តោតសំខាន់លើ​ករណីសិក្សាជាក់ស្តែងរបស់អតិថិជនចំនួន ៣០% ចំណេះដឹងស្តីពីឥណទានចំនួន ៣០% ចំណេះដឹងទូទៅស្តីពីសារៈសំខាន់របស់គ្រឹះស្ថានធនាគារហិរញ្ញវត្ថុ ២០% និង​២០% ទៀតផ្តោតទៅ​លើ​ហានិភ័យ​នានាផ្នែកបច្ចេកវិទ្យាចំពោះហិរញ្ញវត្ថុ​ បានចែករំលែក​ទៅ​ដល់​ទស្សនិកជន​ជាង៣លាននាក់ និងទទួលបានការទស្សនាប្រមាណ៤០លានដង។ បន្ថែម​ពីលើការ​គាំទ្រ​របស់​ទស្សនិកជន​ទូទាំងប្រទេស កម្មវិធីអប់រំ​ផ្នែក​ហិរញ្ញវត្ថុនេះ ក៏ជា​សក្ខីភាពបង្ហាញ​ពីសាមគ្គីភាព​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​លើផ្នែកអប់រំ និងផ្សព្វផ្សាយផងដែរ។ ជាក់ស្តែង សមាជិកសមាគមធនាគារនៅកម្ពុជា (ABC) និង​សមាជិកសមាគមហិរញ្ញវត្ថុកម្ពុជា (CMA) ប្រមាណជាង​៥០ស្ថាប័នបានចូលរួមផ្សព្វផ្សាយយ៉ាង​ទូលំទូលាយ​ទៅកាន់​​បណ្តាញផ្សព្វផ្សាយ​របស់ខ្លួន​យ៉ាង​ផុសផុល។ កិច្ចសហការ​នេះបូករួមជាមួយ​បណ្តាញផ្សព្វផ្សាយ​របស់ AMS គ្រប់ផ្នែក ទាំងវិទ្យុ ទូរទស្សន៍ និងបណ្តាញឌីជីថល បានជ្រួតជ្រាបទៅកាន់ប្រជាជន​គ្រប់ទីកន្លែង​រាប់លាន​នាក់។

លទ្ធផលជាវិជ្ជមានទាំងអស់នេះអាចកើតឡើងទៅបានដោយសារការចូលរួមពីគ្រប់ភាគី។ ឆ្លៀតក្នុង​ឱកាស​​​នេះ​​នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការទាំងអស់ រួមទាំង​សមាជិក​ដែល​ចូលរួម​យ៉ាង​សកម្មកន្លងមក និងស្នើសុំកិច្ចសហការ​បន្តទៀត​សម្រាប់​រដូវកាលទី២​ដែលនឹងឈានមកដល់​នាពេលខាង​មុខនេះ។

លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា (ABC) បានមានប្រសាសន៍ថា តាងនាមឱ្យសមាគមធនាគារនៅកម្ពុជា លោកពិតជាមានសេចក្តីសោមនស្សរីករាយជាអនេក ដែលបានចូលរួមជាមួយថ្នាក់ដឹកនាំស្ថាប័នធនាគារ និងហិរញ្ញវត្ថុនានានៅក្នុងពិធីសម្ពោធ វិថី ហិរញ្ញវត្ថុ (Financial Street) រដូវកាលទី២ នាពេលនេះ។

លោកបានបន្តថា ៖ «តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS ) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា និងក្រោមការគាំទ្រពីធនាគារជាតិនៃកម្ពុជា វិថីហិរញ្ញវត្ថុ (Financial Street) រដូវកាលទី១ បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងមានការគាំទ្រចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធ។ មាតិកាអប់រំផ្នែកហិរញ្ញវត្ថុដែលបានផលិតឡើងក្នុងរដូវកាលទី១ manប្រមាណជា ២០វីដេអូ ដែលទាក់ទងគ្រប់ទិដ្ឋភាពនៃសង្គម និងសេដ្ឋកិច្ច បានផ្សព្វផ្សាយយ៉ាងទូលំទូលាយជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា មិនថាតែនៅទីប្រជុំជន ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែវីដេអូអប់រំក៏បានចែករំលែក និងផ្សព្វផ្សាយដល់បណ្តាខេត្តមួយចំនួនទៀតផងដែរ។ ឆ្លៀតក្នុងឱកាសនេះ លោកក៏សូមថ្លែងអំណរគុណដល់សមាជិកនៃសមាគមដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយបន្តចំពោះមាតិកាអប់រំផ្នែកហិរញ្ញវត្ថុនៅលើបណ្តាញសង្គមរបស់ខ្លួន និងការចូលរួមផ្តល់ធាតុចូលដល់មាតិកា ក៏ដូចជាចូលរួមជាវាគ្មិនដល់កម្មវិធី»។

លោកបានសង្កត់ធ្ងន់ថា ៖ «ការអប់រំអតិថិជនអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាតួនាទីដ៏សំខាន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ការបញ្ជ្រាបការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជនកាន់តែច្រើន និងកាន់តែប្រសើរឡើងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងជួយឱ្យស្ថាប័នហិរញ្ញវត្ថុ និងវិស័យធនាគារកាន់តែរឹងមាំ ស្ថិរភាព និងភាពធន់ ។ ការណ៍នេះមានភាពចាំបាច់ និងទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងឲ្យមានការដាក់ចេញកម្មវិធីអប់រំ ការបង្កើតមាតិកាអប់រំផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់។ ជាក់ស្តែងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន អប្សរា មេឌា សឺវីសនេះ ជាជំហានដ៏ល្អមួយ ។ សមាគមធនាគារនៅកម្ពុជា នឹងបន្តដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងៗទៀតបន្ថែមទៀត ដើម្បីគាំទ្រដល់ការអប់រំចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជន។ បន្ថែមលើនេះ យើងក៏សូមលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលរួមចែករំលែក និងផ្សព្វផ្សាយកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីពាំនាំនូវចំណេះដឹងហិរញ្ញវត្ថុថ្មីៗជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់បំផុតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រតាមរយៈការពង្រីកលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុផ្លូវការ ការលើកកម្ពស់ឥរិយាបថហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ»។

នៅក្នុងឱកាសនេះផងដែរ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានមានប្រសាសន៍ថា ចំណេះដឹងហិរញ្ញវត្ថុ រួមមាន ការចេះរៀបចំទុកដាក់លុយកាក់ ចាត់ចែងចំណូលចំណាយ ការរក្សាទុកប្រាក់សន្សំ ការវិនិយោគ ការចេះគ្រប់គ្រង និងប្រើប្រាស់ប្រាក់កម្ចីឱ្យបានត្រឹមត្រូវដើម្បីភាពរីកចម្រើនជាដើម។​ ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជាបំណិនជីវិតដ៏មានសារៈសំខាន់មិនអាចកាត់ផ្តាច់បាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជួយឱ្យយើងគ្រប់គ្រងចាត់ចែងហិរញ្ញវត្ថុបានត្រឹមត្រូវ​ប្រកបដោយប្រសិទ្ធភាព ជាពិសេសអាចជៀសវាងការ​ជាប់បំណុលច្រើនលើសលប់។

លោកជំទាវបានបន្តថា ៖ «ការលើកកម្ពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋនិងសាធារណជនអំពីហិរញ្ញវត្ថុនេះ គឺជាការងារដ៍ធំមួយដែលសមាគមតែងតែអនុវត្តយ៉ាងយកចិត្តទុកដាក់ និងមានចក្ខុវិស័យច្បាស់លាស់ ហើយកិច្ចការនេះមិនមែនជាកិច្ចការដែល​សមាគមអាចសម្រេចទៅបានតែម្នាក់ឯងនោះទេ​​ គឺយើងខ្ញុំត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសាធារណៈជនខ្លួនឯងផ្ទាល់ក៍ត្រូវខិតខំស្វះស្វែងក្នុងការស្វែងយល់អំពីចំណុចសំខាន់ៗដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន»។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប៉្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) បានមានប្រសាសន៍ផងដែរថា ៖ កម្មវិធីវិធីហិរញ្ញវត្ថុ ត្រូវបានរួមគ្នាបង្កើតឡើងដោយផ្តោតសំខាន់ទៅដល់សាធារណជនទូទៅក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចជា៖

ទី១ លើកកម្ពស់ និងផ្សព្វផ្សាយអំពីចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជនដល់សាធារណជនដោយផ្តោតលើប្រធានបទសំខាន់ៗទាក់ទងនឹងការប្រើប្រាស់លុយ សារៈសំខាន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំណេះដឹងអំពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ចំណេះដឹងផ្នែកឥណទាន ការសន្សំ និងបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម។

ទី២ វេទិកាចែករំលែកពីចំណេះដឹង និងបទពិសោធន៍ល្អៗ តាមរយៈកម្មវិធីជជែកពិភាក្សាឌីជីថល ដោយរួមបញ្ចូលគ្នារវាងបទពិសោធន៍របស់អតិថិជន និងអ្នកជំនាញ ជាទស្សនទានសម្រាប់សាធារណជនអាចយកទៅអនុវត្តបានក្នុងជីវភាពប្រប្រចាំថ្ងៃ។

ទី៣ ជាកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នក្នុងវិស័យហិរញ្ញវត្ថុ និងប្រព័ន្ធផ្សព្វផ្សាយ ជាពិសេស មានការទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះសរបញ្ជាក់ពីស្មារតីនៃការចូលរួម និងសាមគ្គីភាពរបស់ភាគីពាក់ព័ន្ធក្នុងការជំរុញយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៥-២០២៥ ដើម្បីបង្កើនលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព និងការទទួលខុសត្រូវ។

លោក អឿ សុធារ័ត្ន បានមានប្រសាសន៍បន្តថា ៖ «កាលពីឆ្នាំមុន កម្មវិធី វិថីហិរញ្ញវត្ថុរដូវកាលទី១ មានវីដេអូចំនួន ២០ លើប្រធានបទ ស្តីពីឥណទាន ចំណេះដឹងទូទៅអំពីសារៈសំខាន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងហានិភ័យនានា ដែលគួរប្រុងប្រយ័ត្នផ្នែកបច្ចេកវិទ្យាចំពោះហិរញ្ញវត្ថុជាដើម។ ជាលទ្ធផល ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកម្មវិធីហិរញ្ញវត្ថុ រដូវកាលទី ១នេះ ដោយខ្ញុំបានសង្កេតឃើញថា សឹងតែគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់បានធ្វើការផ្សព្វផ្សាយលើបណ្តេញទំនាក់ទំនងទៅតាមពេលវេលារួមមួយដែលបានកំណត់»។

លោកបានបញ្ជាក់ថា ៖ ដោយមើលឃើញពីផលប៉ះពាល់ជាវិជ្ជមានដែលកម្មវិធីនេះបានបង្កើតឡើង ក្រុមហ៊ុន ស៊ីប៊ីស៊ី ក៏នៅតែបន្តគាំទ្រដល់កម្មវិធីនេះបន្តទៀត។ ក្នុងរដូវកាលទី២ នៃកម្មវិធី វិថីហិរញ្ញវត្ថុនេះ នឹងនៅតែបន្តផលិត ២០វីដេអូ ដោយផ្តោតលើមាតិកា ០៤ សំខាន់ ដូចជា ឥណទាន សន្តិសុខសាយប័រ គោលការណ៍ការពារអ្នកប្រើប្រាស់ និងការសន្សំ។ តាមរយៈកម្មវិធីដែលមានលក្ខណៈសាមញ្ញ និងស្របតាមការវិវឌ្ឍរបស់សង្គមមួយនេះ លោកជឿជាក់ថា វានឹងជួយឱ្យប្រជាជនកម្ពុជាយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុបានកាន់តែច្រើន ដែលការណ៍នេះជាបច្ច័យវិជ្ជមាននៃការរួមចំណែកដល់បរិយាបន្នហិរញ្ញវត្ថុ។

លោកស្រី ម៉ក់ រស្ម៊ី ប្រធាននាយកដ្ឋានគោលនយោបាយបទប្បញ្ញត្តិ និងវាយតម្លៃហានិភ័យនៃអគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ៖ ដោយសារបរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចគាំពារអតិថិជន ជាកត្តាចាំបាច់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងគោលដៅបង្កើនលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ពី ៥៩% ទៅ ៧០% ព្រមទាំងកាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ ពី ២៧% មក ១៣% ត្រឹមឆ្នាំ២០២៥។ អាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពទាំង៦ គឺការលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជន ព្រមទាំងការបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុដែលបង្កប់នូវការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

លោកស្រីបានបញ្ជាក់ថា ៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្មវិធី “វិថីហិរញ្ញវត្ថុ រដូវកាលទី២ នឹងក្លាយជាមធ្យោបាយផ្សព្វផ្សាយតាមបែបឌីជីថលដែលមានប្រសិទ្ធភាព ព្រមទាំងនឹងចូលរួមពង្រីកវិសាលភាពនៃការចែករំលែកចំណេះដឹង បទពិសោធន៍ និងសុវត្ថិភាពពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុទៅកាន់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់ទីកន្លែង។ ខ្ញុំ ក៏សូមជំរុញលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេស សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុន ក្រេឌីត ប៉្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) ក្រុមហ៊ុន អប្សរា មេឌា សឺវីស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់បន្តផ្តួចផ្តើម និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់វិស័យធនាគារ ដល់សង្គម និងសេដ្ឋកិច្ចកម្ពុជាទាំងមូល»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន