ក្រសួងសេដ្ឋកិច្ច ៖ ប្រព័ន្ធ FMIS គឺជាឧបករណ៍ស្នូលមិនអាចខ្វះបានសម្រាប់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ ៖ ក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច កាលពីសប្តាហ៍មុនបានប្រកាសពង្រីកការប្រើប្រាស់មុខងាររបស់ប្រព័ន្ធ Financial Management Information Systerm (FMIS) ការអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង, ការប្រើប្រាស់ប្រព័ន្ធ FMIS Portal ជំនាន់ទី ១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការដាក់ឱ្យអនុវត្តគម្រោងរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្រសួងចំនួន ៥។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ឱ្យដឹងថា ប្រព័ន្ធ Financial Management Information Systerm (FMIS) គឺជាឧបករណ៍ស្នូលដែលមិនអាចខ្វះបានសម្រាប់ជួយគាំទ្រ និងជំរុញដល់ការសម្រេចបាននូវគោលដៅនៃដំណាក់កាលនីមួយៗរបស់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមមាន ការបង្កើនភាពជឿទុកចិត្តនៃថវិកា, ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ, ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោល នយោបាយ និង ការបង្កើនគណនេយ្យភាព សមិទ្ធកម្ម ព្រមទាំងជួយបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

សមិទ្ធផលជាច្រើនបានកើតចេញពីការអនុវត្តគម្រោង FMIS តាំងពីជំហានទី ១ ក្នុងឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ ដែលជាជំហានទី ៣ គឺមិនមែនកើតចេញដោយភ្លាមៗ និងងាយៗនោះទេ គឺកើតចេញពីការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុតមិនរាថយ របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ពិតណាស់ថា សមិទ្ធផលទាំងនេះ មិនមែនកើតចេញដោយភ្លាមៗ និងងាយៗនោះទេ ពោលគឺកើតចេញពីការប្ដេជ្ញាចិត្តខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុត និងមិនរាថយ របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាពិសេស ក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ការចូលរួមគាំទ្រយ៉ាងសស្រាក់សម្រាំ ពីគ្រប់តួអង្គពាក់ព័ន្ធនៅតាមក្រសួង-ស្ថាប័ន ស្របតាមឆន្ទៈនយោបាយ និង ការតម្រង់ទិសយ៉ាងម៉ឺងម៉ាត់ និង ឈ្លាសវៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ឯកដ៏ឆ្នើមបំផុតរបស់កម្ពុជា ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបន្តថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីគោលនយោបាយអាទិភាព មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចក្ខុវិស័យប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ កម្ពុជាឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ ស្របតាមស្តង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងដូច្នេះថា ៖

“FMIS គឺជាឧបករណ៍ស្នូល ដែលមិនអាចខ្វះបានសម្រាប់ជួយគាំទ្រ និងជំរុញដល់ការសម្រេចបាននូវគោលដៅនៃដំណាក់កាលនីមួយៗរបស់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមមានការបង្កើនភាពជឿទុកចិត្តនៃថវិកា, ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ, ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងការបង្កើនគណនេយ្យភាពសមិទ្ធកម្ម ព្រមទាំងជួយក្នុងការបង្កើនប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជារួម”

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងទៀតថា អស់រយៈពេលជាង ៧ ឆ្នាំនៃការដាក់ឱ្យដំណើរការ និង ការពង្រីកការប្រើប្រាស់ FMIS ជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ននេះ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ពិតជា បានឆ្លងកាត់នូវបទពិសោធន៍ពិតប្រាកដ និង ជាក់ស្តែង ព្រមទាំងទទួលបាននូវមេរៀន ជាច្រើន នៅក្នុងដំណើរការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និង កំពុងបន្តដំណើរទៅមុខឥតឈប់ ឆ្ពោះទៅកាន់គោលដៅនៃការ- ពង្រីកការប្រើប្រាស់ FMIS ទៅដល់គ្រប់តួអង្គ និង គ្រប់ទិសទី ដែលជាការដ្ឋានអនុវត្ត និង គ្រប់គ្រងកិច្ចការងារហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានប្រកាសការដាក់ឱ្យអនុវត្ត និង ប្រើប្រាស់ជាផ្លូវការ ៖ ទី១). នីតិវិធីចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ FMIS ទាំង ស្រុងសម្រាប់ក្រសួង-ស្ថាប័នចំនួន ៥ បន្ថែម, ទី២). នីតិវិធីចំណាយថិវកាទូទាត់សេវាបំណុលក្នុងជំពូក ៥០ និង ៦៦ តាមប្រព័ន្ធ FMIS ទាំងស្រុង នៅក្រសួងសេដ្ឋី- កិច្ចនិងហិរញ្ញវត្ថុ, ទី៣). ប្រព័ន្ធ FMIS Portal ជំនាន់ទី១ ទៅកាន់រដ្ឋបាលក្រុង ស្រុក និង ឃុំ-សង្កាត់ សរុបចំនួន ៥៤២ បន្ថែម, ទី៤). មុខងារស្នូល នៃប្រព័ន្ធ FMIS ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១០ បន្ថែមថ្មី,  ទី៥). មុខងាររៀបចំផែនការថវិកា ទៅកាន់ក្រសួង-ស្ថាប័នចំនួន១២ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់ កណ្តាលចំនួន ១៧ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥, ទី៦). មុខងារលទ្ធកម្មពេញលេញ ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្ដាលចំនួន ២០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង២៥, ទី៧). គម្រោង “មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ” នៅក្នុងប្រព័ន្ធ FMIS ជាមួយក្រសួងស្ថាប័នចំនួន ៥ គឺ ១. ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ២. ក្រសួងបរិស្ថាន ៣. ក្រសួងសុខាភិបាល ៤. ក្រសួងមហាផ្ទៃ និង ៥. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និង ទី៨. នីតិវិធីចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ FMIS ទាំងស្រុងសម្រាប់ក្រសួងយុត្តិធម៌នៅក្នុងខែ មិថុនា២០២៣ តទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association