IFC និងសមាគមធនាគារនៅកម្ពុជា សហការគ្នាជំរុញហិរញ្ញប្បទានបៃតង និងគាំទ្រកំណើនប្រកបដោយចីរភាព

ភ្នំពេញ ៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សហការជាមួយសមាគមធនាគារនៅកម្ពុជា (ABC) ដើម្បីបង្កើនសមត្ថភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកអំពីហិរញ្ញប្បទានអាកាសធាតុ ជាពិសេសគឺដើម្បីជួយដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ស្តីពីស្ថានភាពអាកាសធាតុ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា (Cambodia Country Climate and Development Report ហៅកាត់ថា CCDR) ប្រទេសកម្ពុជានឹងត្រូវការវិនិយោគបន្ថែមចំនួន ៣៦ ពាន់លានដុល្លារពីវិស័យឯកជន និងពីវិស័យសាធារណៈរវាងឆ្នាំ២០២៣ និង ២០៥០ ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុស្តីពីអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ដើម្បីដោះស្រាយតម្រូវការបញ្ចេញដើមទុនសម្រាប់គម្រោងដែលមិនមានផលប៉ះពាល់អាកាសធាតុ កម្មវិធីបណ្តុះបណ្តាលត្រូវបានរៀបចំឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ ដើម្បីផ្តល់ចំណេះដឹង និងឧបករណ៍ដល់បុគ្គលិកធនាគារជាង ១០០នាក់ដែលពួកគេត្រូវការ ដើម្បីជំរុញគំនិតផ្តួចផ្តើមស្តីពីហិរញ្ញប្បទានប្រកបដោយចីរភាព។ កម្មវិធីបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទូលំទូលាយរវាង IFC និងធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីជំរុញសន្ទុះហិរញ្ញប្បទានបៃតង តាមរយៈការអភិវឌ្ឍន៍ទីផ្សារមូលធននៅកម្ពុជា។

ដោយមានការសម្របសម្រួលពីសំណាក់អ្នកជំនាញរបស់ IFC និងភាគីពាក់ព័ន្ធសំខាន់ៗនៃធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា វគ្គបណ្តុះបណ្តាលបានគ្របដណ្តប់លើប្រធានបទជាច្រើន ដោយផ្តើមពីប្រព័ន្ធវត្តិករសាស្ត្រសម្រាប់ហិរញ្ញប្បទានប្រកបដោយចីរភាព និងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-សង្គម ដែលកំពុងប្រព្រឹត្តទៅរហូតដល់និន្នាការថ្មីៗ និងឱកាសនៅក្នុងហិរញ្ញប្បទានប្រកបដោយចីរភាព។

លោកស្រី តូហ្វីក្វា ហូក (Towfiqua Hoque) ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា សារៈសំខាន់នៃហិរញ្ញប្បទានប្រកបដោយចីរភាពមិនអាចត្រូវបានបរិយាយឲ្យអស់សេចក្តីបានឡើយ។ វាមិនគ្រាន់តែជាការគ្រប់គ្រងហានិភ័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចាប់យកឱកាសដែលមកជាមួយនឹងការផ្លាស់ប្តូរបៃតងផងដែរ។ តាមរយៈការរួមបញ្ចូលនូវការពិចារណាផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ចទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ អាចបង្កើតសេដ្ឋកិច្ច ដែលមានភាពធន់ និងមានបរិយាប័ន្នកាន់តែខ្លាំង។

ក្នុងតួនាទីថ្មីរបស់លោកស្រី ហូក នឹងដឹកនាំគំនិតផ្តួចផ្តើមរបស់ IFC ដើម្បីជំរុញវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ជំរុញថាមពលកកើតឡើងវិញ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារបៃតង និងពង្រីកហិរញ្ញប្បទានអាកាសធាតុ។ បច្ចុប្បន្ននេះ មានកត្តាជាច្រើនដែលរារាំងសក្តានុពលហិរញ្ញប្បទានបៃតងរបស់កម្ពុជា រួមមានកង្វះការណែនាំអំពីអ្វីដែលមានលក្ខណៈគ្រប់គ្រាន់ជាហិរញ្ញប្បទានបៃតង និងគោលនយោបាយបៃតងមានកម្រិតក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ដើម្បីជំរុញការច្នៃប្រឌិត ការណែនាំ និងការអនុវត្ត ហិរញ្ញប្បទានប្រកបដោយចីរភាព។

លោក ឌិត សុចល សមាជិកក្រុមប្រឹក្សា និងជាប្រធានគណៈកម្មាធិការហិរញ្ញប្បទានប្រកបដោយចីរភាពរបស់ ABC បាននិយាយថា ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលមួយដ៏សំខាន់ដែលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកាន់តែបង្ហាញឱ្យឃើញច្បាស់ ហើយមានតម្រូវការបន្ទាន់ក្នុងការកសាងសមត្ថភាព និងជំនាញក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រង និងលើកកម្ពស់គំនិតផ្តួចផ្តើមស្តីពីហិរញ្ញប្បទានបៃតងប្រកបដោយប្រសិទ្ធភាព។

CCDR បានប៉ាន់ប្រមាណថា ដោយសារប្រទេសកម្ពុជាងាយរងគ្រោះដោយទឹកជំនន់ គ្រោះរាំងស្ងួត និងការឡើងកម្ពស់កម្រិតទឹកសមុទ្រ ប្រសិនបើគ្មានវិធានការបន្សំ និងកាត់បន្ថយត្រឹមត្រូវ ការប្រែប្រួលអាកាសធាតុអាចធ្វើឲ្យខាតបង់រហូតដល់ ៩ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាត្រឹមឆ្នាំ២០៥០។ ថ្មីៗនេះ ក្រុមធនាគារពិភពលោកបានអនុមត័ក្របខ័ណ្ឌភាពជាដៃគូប្រចាំប្រទេសសម្រាប់កម្ពុជា ដែលសង្កត់ធ្ងន់លើការលើកកម្ពស់ធនធានមនុស្សរបស់ប្រទេសជាតិ ដើម្បីបង្កើនភាពប្រកួតប្រជែង និងជំរុញភាពធន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

ប្រជាពលរដ្ឋអាម៉េរិកជិតពាក់កណ្តាល ​ចង់ឲ្យ​មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​កំពូល​អ៊ីស្រា​អែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/07/2026

ប្រជាពលរដ្ឋ​អាម៉េរិក​ប្រមាណ ៤៩ភាគរយ បង្ហាញពីការ​គាំទ្រ​ឱ្យ​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​អន្តរជាតិ​ (ICC) ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក ​Benjamin​ ​Netanyahu​ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​យោធាពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម

ខេត្តព្រះសីហនុដោះស្រាយអគារជាប់គាំងបាន ១៤៨ គម្រោង គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/07/2026

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៤៨ គម្រោង ស្មើនឹង ៣៣.៨ ភាគរយ នៃគម្រោងអគារជាប់គាំងក្នុងក្រុងព្រះសីហនុ ត្រូវបានដោះស្រាយ តាមយៈយន្តការលើកទឹកចិត្តពិសេស

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​