ភ្នំពេញ ៖ យោងតាមផ្សារមូលបត្រកម្ពុជា (CSX) បានឱ្យដឹងថា គោលគំនិតចម្បងនៃការវិនិយោគលើភាគហ៊ុនគឺការយកប្រាក់សន្សំរបស់លោកអ្នកទៅចូលហ៊ុនរកស៊ីជាមួយក្រុមហ៊ុនណាមួយ ដែលអាចបង្កើតប្រាក់ចំណេញត្រលប់មកវិញបាន។ ការធ្វើបែបនេះគឺប្រៀបបានទៅនឹងការប្រកបអាជីវកម្មរបស់ក្រុមហ៊ុននោះដោយខ្លួនអ្នកផ្ទាល់។ ភាពខុសផ្លែកគ្នានោះគឺអ្នកពុំចាំបាច់ចំណាយពេល ក្នុងការគ្រប់គ្រងអាជីវកម្មនោះទេ។

ដោយឡែក ការលេងល្បែងស៊ីសង ដែលជាការយកប្រាក់សន្សំរបស់លោកអ្នកទៅភ្នាល់ជាមួយប្រូបាប៊ីលីតេ។ ចំណែកឯថ្លៃភាគហ៊ុន និងផលចំណេញពីការវិនិយោគលើភាគហ៊ុនគឺអាស្រ័យទៅលើកត្តាជាច្រើនដែលអាចវិភាគ អាចធ្វើពិពិធកម្ម និងទាយទុកបានដោយប្រើប្រាស់ព័ត៌មានដែលបង្ហាញជាសាធារណៈ និងភស្តុតាងជាក់លាក់ (scientific evidence)។

បើក្រលេកទៅមើលជ្រុងម្ខាងទៀត ការជួញដូរភាគហ៊ុនអាចប្រដូចទៅនឹងការលេងល្បែងស៊ីសងនៅពេលដែលលោកអ្នកព្យាយាមកេងយកផលចំណេញពីទីផ្សារក្នុងរយៈពេលខ្លី។ សកម្មភាពនេះ កើតឡើងនៅពេលដែលលោកអ្នកទិញ និងលក់ភាគហ៊ុននៅក្នុងថ្ងៃតែមួយដើម្បីយកប្រាក់ចំណេញពីបម្រែបម្រួលថ្លៃភាគហ៊ុន ហើយការធ្វើបែបនេះគឺមានហានិភ័យខ្ពស់ និងការប្រថុយប្រថានច្រើនដូចទៅនឹងការលេងល្បែងស៊ីសងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content