ប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាដើមទុនដ៏សំខាន់ក្នុងការជួយលើកកម្ពស់ជីភាពប្រជាពលរដ្ឋ

ភ្នំពេញ ៖ ដើមទុនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានជួយលើកកម្ពស់ជីភាពប្រជាពលរដ្ឋឱ្យប្រសើរឡើងតាមរយៈការជំរុញឱ្យមានលទ្ធភាពពង្រីកមុខរបររកស៊ីក្រោយពីទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ជាក់ស្តែង លោក លី អៀង និងក្រុមគ្រួសារមានជីវភាពល្អប្រសើរដោយមានលទ្ធភាពពង្រីកមុខរបររកស៊ីក្រោយពីទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនៅខេត្តកំពង់ចាម។

លោក លី អៀង និងភរិយា អ្នកស្រី អ៊ុន ហេង ដែលជាកសិករ និងសិល្បករបុរាណខ្មែរនៅក្នុងខេត្តកំពង់ចាម បានរៀបរាប់ថា ប្រហែលជា ២០ ឆ្នាំមុន កូនៗរបស់ពួកគាត់នៅតូចនៅឡើយ ប៉ុន្តែពួកគាត់គិតចង់រកចំណូលបន្ថែម ដើម្បីផ្គត់ផ្គង់គ្រួសារដែលកាន់តែរីកធំ ដូច្នេះពួកគាត់ក៏បានទាក់ទងទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនៅក្នុងស្រុកកំពង់ចាម (ក្រុងកំពង់ចាម) ដើម្បីស្នើសុំប្រាក់កម្ចីពីគ្រឹះស្ថានផ្លូវការនេះ។

អ្នកស្រី អ៊ុន ហេង បានរៀបរាប់បន្តថា កាលពីដំបូងឡើយអ្នកស្រីស្នើសុំកម្ចីត្រឹមតែ ៤ លានរៀលប៉ុណ្ណោះ ហើយបន្ទាប់មកទៀតគឺ ៧លានរៀល ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះគឺគ្រួសាររបស់អ្នកស្រីប្រើប្រាស់កម្ចីរហូតដល់ទៅ ៦០០០ ដុល្លារអាមេរិក។ អ្នកស្រីបានបន្តថា កម្ចីដំបូងនោះគឺយកមកប្រើប្រាស់ទិញម៉ាស៊ីនបូមទឹកដើម្បីស្រោចស្របបន្លែ កម្ចីលើកទី ២ យកមកជួសជុលផ្ទះ និងកម្ចីលើកទី ៣ ត្រូវបានប្រើប្រាស់យកទៅទិញជ្រូកដែលជ្រូកមេមួយមានតម្លៃដល់ ៥០០ ដុល្លារ

អស់រយៈពេលជាង ១០ ឆ្នាំមកហើយដែលពួកគាត់បានខ្ចីប្រាក់ដល់ ៦០០០  ដុល្លារអាមេរិក ដើម្បីទិញជ្រូកចិញ្ចឹម។ សព្វថ្ងៃ ពួកគាត់មានជ្រូក ១៣ ក្បាលទាំងមេ និងកូន ហើយក្នុងមួយខែមួយខែពួកគាត់អាចលក់ជ្រូកបានប្រាក់ប្រហែល ៥០០ ដុល្លារអាមេរិក។ ក្នុងរយៈពេល ៣ ទៅ ៤ខែ ក្រុមគ្រួសាររបស់អ្នកស្រីអាចរកចំណូលបាន ២០០០ ដុល្លារអាមេរិក។

ទាក់ទងទៅនឹងការទូទាត់សងទៅកាន់គ្រឹះស្ថានវិញក្នុងមួយខែៗ ក្រុមគ្រួសាររបស់អ្នកស្រីបង់សងក្នុងទឹកប្រាក់ប្រមាណ ២០០ ដុល្លារក្នុងមួយខែ ដែលទំហំបង់សងត្រឡប់នេះ អាចឱ្យក្រុមគ្រួសារអ្នកស្រីមានលទ្ធភាពសងបាន ហើយថែមទាំងសល់ប្រាក់មួយចំនួនពីមុខរបរចិញ្ចឹមជ្រូក និងអាជីពសិល្បៈបុរាណទៀតផង។

ជារួម វិស័យមីក្រូហិរញ្ញវត្ថុ បាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ការណ៍នេះធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសកម្មក្នុងការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

បច្ចុប្បន្ននេះ វិស័យមីក្រូហិរញ្ញនៅកម្ពុជានៅតែបន្តរក្សាបានកំណើន និងស្ថិរភាពតាមរយៈការផ្តល់សេវាប្រកបដោយបរិយាបន្ន ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជនស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ វិស័យមីក្រូហិរញ្ញវត្ថុក៏បានពង្រីកប្រតិបត្តិការរបស់ខ្លួន ព្រមទាំងបានផ្តល់សេវាហិរញ្ញវត្ថុផ្លូវការដល់ទីជនបទនៅទូទាំងប្រទេស។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published. Required fields are marked *