ប្រធានសមាគមធនាគារនៅកម្ពុជា អះអាងថា អត្រាប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារកើនឡើងខ្ពស់មិនធ្លាប់មាន

ភ្នំពេញ ៖ នៅក្នុងរយៈពេល០២ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា អត្រាប្រាក់បញ្ញើនៅតាមគ្រឹះ​ស្ថាន​ទទួលប្រាក់បញ្ញើនានាក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់លើសកំណើនឥណទានដែលបានផ្តល់កម្ចីទៅដល់អតិថិជន។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារកម្ពុជាមានប្រសាសន៍ថា អត្រាប្រាក់បញ្ញើក្នុងស្រុកនៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះមានកំណើនខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តក្នុង ៣ទសវត្សរ៍ចុងក្រោយនេះ។ រយៈពេល ២ឆ្នាំចុងក្រោយនេះ ជាពេលវេលាដំបូងនៅក្នុងប្រវត្តិសាស្រ្ត ដែលកំណើនប្រាក់បញ្ញើមានអត្រាខ្ពស់ជាងកំណើនឥណទានប្រមាណជាង ២០០០លានដុល្លារ គិតជាសាច់ប្រាក់ស្មើនឹង ៣,៣% ប៉ុន្តែកំណើនប្រាក់បញ្ញើឆ្នាំទៅមានជាង ៨០០០លានដុល្លារ ក្នុងវិស័យធនាគារ ស្មើនឹង១៦% ជិតស្មើនឹងជិត៤ដង ដូច្នេះ ធនាគារទាំងអស់សល់លុយ។

លោកបញ្ជាក់ថា ៖

«កត្តានេះហើយ បានធ្វើឱ្យអនុបាតរវាងឥណទាន និងប្រាក់បញ្ញើកើនឡើងជិតស្មើគ្នា ដែលជាចំណុចល្អទៅដល់ការផ្តល់ឥណទានដល់អតិថិជន ក្នុងការទទួលបានអត្រាការប្រាក់ទាបជាងមុន។ កាលណាកំណើនប្រាក់បញ្ញើឡើងខ្ពស់ ធ្វើឱ្យអត្រាការរប្រាក់ធ្លាក់ចុះ ហើយអតិថិជនដែលទទួលបានប្រាក់កម្ចីលក្ខណៈបុគ្គលក្តី ប្រើប្រាស់ក្នុងអាជីវកម្មក្តី ប្រើប្រាស់សម្រាប់ទិញគេហដ្ឋានក្តី គឺទទួលបានអត្រាការប្រាក់ទាបជាងមុន។ ធនាគារគ្រាន់តែអន្តរការីមួយដែលប្រមូលប្រាក់បញ្ញើ សម្រាប់ផ្តល់ឥណទានទៅវិញប៉ុណ្ណោះ នៅពេលថ្លៃដើមនៃប្រាក់បញ្ញើចុះថោក អត្រាការប្រាក់ឥណទានចុះថោកដូចគ្នា ដូច្នេះហើយទើបគេមើលឃើញថា រយៈពេល១២ខែចុងក្រោយនេះ និន្នាការនៃអត្រាការប្រាក់ថយចុះ»។

 

នៅអំឡុងពេលសេដ្ឋកិច្ចពិភពលោក ក៍ដូចជាសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាមានកំណើនយឺតមានការលើកឡើងថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ហាក់មិនទម្លាក់កម្ចីទៅដល់អតិ​ថិជនដូចមុនទៀតនោះទ តែយ៉ាងណា សកម្មភាពផ្តល់ឥណទាននៅតែមានដំណើរការធម្មតាមិនដូចមតិលើកឡើងនោះទេ។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅតែផ្តល់ប្រាក់កម្ចីទៅដល់អតិថិជនដូចអំឡុងឆ្នំាមុនៗដដែល ប៉ុន្តែគ្រាន់តែការផ្តល់ឥណទានមានការប្រុងប្រយ័ត្ន និងមានការរឹតត្បិតជាងឆ្នាំមុនៗប៉ុណ្ណោះ។

លោកជំទាវមានប្រសាសន៍ថា ៖

«ពេលខ្លះការសិក្សារកឃើញថា ចំណូលអតិថិជនអាចទទួលយកកម្ចីបានទាប មិនបានច្រើនដូចការចង់បាន ដូច្នេះហើយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនអាចផ្តល់បានច្រើនដូចការចង់បានរបស់អតិថិជនទេ ជាហេតុធ្វើឱ្យអាក់ខានក្នុងការផ្តល់កម្ចីនោះ»។

លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យ៊ូរ៉ូ កម្ពុជា(CBC) មានប្រាសាសន៍ដែរថា ទោះយ៉ាងណា ការផ្តល់ប្រាក់កម្ចីរបស់គ្រឹះស្ថានធានាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅតែមានសកម្មភាពដដែល ព្រោះថាធនាគារ ឬគ្រឹះស្ថានមីក្រូហិរញវត្ថុ ក៍ទទួលប្រាក់កម្ចីពីធនាគារធំៗនៅក្រៅប្រទេស ឬកម្ចីពីអតិថិជនតាមរយៈការដាក់បញ្ញើ ដែលត្រូវបង់សងត្រឡប់ទៅដល់ម្ចាស់កម្ចីខាងលើដែរ ដូច្នេះបើសិនជាមិនមានសកម្មភាពផ្តល់កម្ចីដល់អតិថិជននោះទេ ក៍មិនមានប្រាក់សម្រាប់សងត្រឡប់ទៅដល់ម្ចាស់កម្ចីធំៗ ឬអតិថិជនដែលដាក់ប្រាក់បញ្ញើនោះដែរ។

សម្រាប់អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា អត្រាប្រាក់បញ្ញើក្នុងវិស័យធនាគារមានការកើនឡើងជាមុង ដោយសារកត្តាសេដ្ឋកិច្ចមានកំណើនយឺត នៅរយៈពេលចុងក្រោយដែលធ្វើឱ្យការប្រកបអាជីវកម្ម មិនសូវទទួលបានប្រាក់ចំណេញ ដូច្នេះហើយអតិថិជនភាគច្រើនបានផ្លាស់ប្តូរផ្នត់គំនិតយកប្រាក់ទៅដាក់បញ្ញើនៅតាមគ្រឹះស្ថានធនាគារនានាដើម្បីទទួលបានការប្រាក់ទៀងទាត់ ជាជាងការយកប្រាក់មកធ្វើអាជីវកម្មទាំងប្រថុយប្រថាន។

គួរបញ្ជាក់ថា ប្រាក់បញ្ញើត្រូវបានចែកចេញជាពីរប្រភេទ រួមមានប្រាក់បញ្ញើជារៀល និងប្រាក់បញ្ជើជារូបិយប័ណ្ណបរទេស មានដូចជាប្រាក់បញ្ញើចរន្ត ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើមានកាលកំណត់ និប្រាក់បញ្ញើផ្សេងៗ។ ក្នុងនោះប្រាក់បញ្ញើជារៀលសរុបក្នុងឆ្នាំ២០២៤ មានចំនួន ២៤ ៤៨៨,២ ប៊ីលានរៀល កើនលើសឆ្នាំ២០២៣ មានប្រមាណជា ២១ ៤២៨,៣ ប៊ីលានរៀល ចំណែកប្រាក់បញ្ញើជារូបិយប័ណ្ណឆ្នាំ២០២៤ មាចំនួនសរុប ១៩២ ៥៨៥,២ ប៊ីលានរៀល កើនលើសឆ្នាំ២០២៣ មានចំនួន ១៦៦ ៦៤២,៤ ប៊ីលានរៀល៕  វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមការងារ​គម្រោង ​I​C​CAP ​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះ​ស្ថាន ​ខេមា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 06/10/2026

​ក្រុមការងារ​ក្នុង​គម្រោង​បរិយាបន្ន​ហិរញ្ញប្បទាន​អាកាសធាតុ​សម្រាប់​សហគមន៍​ងាយ​រងគ្រោះ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​IC​CAP​)​ ​ជួប​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះស្ថាន ​ខេមា មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​នៅ​ថ្ងៃ​ទី​២២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​នៅ​ការិយាល័យ​កណ្ដាល​របស់​ គ្រឹះស្ថាន ​ខេមា

ភ្ជុំ​បិណ្ឌ​បង្កើន​ការ​ចរាចរប្រាក់​រៀល​ និង​ចរន្ត​ចំណាយ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/10/2026

​ ​ពិធី​បុណ្យ​កាន់​បិណ្ឌបាន​ឈាន​ដល់​បិណ្ឌ​ទី​១០​ ​គិត​ត្រឹម​ថ្ងៃ​ទី​៦​ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ឬ​ ​«​ថ្ងៃ​ភ្ជុំ​ធំ​» ​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី​១០​-​១២​ ​ខែ​តុលា ​ឆ្នាំ​២០២៦​

គោលនយោបាយលើកទឹកចិត្តវិស័យអចលនទ្រព្យកំពុងបង្កើនការលក់លំនៅដ្ឋានថ្មីក្នុងក្រុងប៉េកាំង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

ប៉េកាំង ៖ ទីផ្សារលំនៅដ្ឋានថ្មីៗក្នុងទីក្រុងប៉េកាំង បានស្ទុះងើបឡើងយ៉ាងខ្លាំង ទាំងចំនួនអតិថិជនមកទស្សនាផ្ទះដោយផ្ទាល់ និងប្រតិបត្តិការទិញ-លក់ ពោលគឺមានសកម្មភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីអាជ្ញាធរបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញតម្រូវការទិញផ្ទះ សំដៅទីផ្សារក្នុងរដ្ឋធានីផ្ទាល់តែម្តង។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកាសែត Novinata បានសរសេរថា ការងើបឡើងវិញនៃទីផ្សារនេះ ជាផ្លែផ្កានៃការសម្រេចចិត្តកាលពីខែសីហា ដោយអាជ្ញាធរក្រុងប៉េកាំង ដែលបានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ជាពិសេស ការតម្លើងកម្រិតទំហំប្រាក់កម្ចីសម្រាប់អ្នកទិញ។ ការកែសម្រួលគោលនយោបាយទាំងនេះ

ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/10/2026

ឥណ្ឌា​កំពុង​បារម្ភ​ថា​ ការ​ធូរ​ស្រាល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ធ្វើឱ្យ​ខ្លួនខាត​បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ខកខាន​ឱកាស​វិនិយោគ​សំខាន់​ៗ

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

អ្នកជំនាញ បង្ហាញវិធីចាយវាយកុំឱ្យក្រោយភ្ជុំលំបាកខ្លាំង

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/10/2026

​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....


Leave a Reply

Your email address will not be published.Required fields are marked *