តោះ ! មកដឹងពីរូបិយប័ណ្ណដែលមានតម្លៃថ្លៃជាងគេទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ២០២៣

បរទេស ៖ យោងតាមប្រភពពី Forbes បានបង្ហាញថា ប្រាក់ដុល្លារអាមេរិកជាទូទៅត្រូវបានគេមើលឃើញថាជារូបិយប័ណ្ណដ៏មានឥទ្ធិពលបំផុត និងត្រូវបានជួញដូរច្រើនបំផុតនៅលើពិភពលោក។ យ៉ាងណាមិញ ប្រាក់ដុល្លារអាមេរិកមិនមែនជារូបិយប័ណ្ណថ្លៃជាងគេបំផុតនោះទេ ខាងក្រោមនេះគឺជារូបិយប័ណ្ណដែលខ្លាំងបំផុតទាំង ១០ នៅលើពិភពលោក។

១. រូបិយប័ណ្ណឌីណារ របស់ប្រទេស​គុយវ៉ែត (KWD) ​ជា​រូបិយប័ណ្ណ​ដែល​មានតម្លៃថ្លៃ​ជាង​គេ​នៅលើពិភពលោក ​ដោយ​ ១ ឌីណា​គុយវ៉ែត​ស្មើរនឹង ៣,២៤ ដុល្លារ​អាមេរិក (១ ដុល្លារ​អាមេរិក​ស្មើរនឹង ០,៣១ ឌីណា​គុយវ៉ែត)។ ឌីណាគុយវ៉ែតត្រូវបានដាក់ប្រើប្រាស់ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយដំបូងឡើយត្រូវបានដាក់បញ្ចូល ឬ ថ្ពក់តម្លៃរបស់វាជាមួយនឹងរូបិយប័ណ្ណផោនអង់គ្លេស។ ប្រទេសគុយវ៉ែតស្ថិតនៅចន្លោះអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះពឹងផ្អែកលើការនាំចេញប្រេងជាចម្បង ព្រមទាំងមានទុនបំរុងប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក។ លើសពីនេះ គុយវ៉ែត​មិន​យក​ពន្ធ​លើ​មនុស្ស​ដែល​ធ្វើ​ការ​នៅ​ទីនោះ​ទេ។

២. រូបិយប័ណ្ណឌីណារ របស់​ប្រទេសបារ៉ែន (BHD) គឺជារូបិយប័ណ្ណដែលខ្លាំងជាងគេទីពីរនៅលើពិភពលោក ដោយ ១ ឌីណាបារ៉ែនស្មើរនឹង ២,៦៦ ដុល្លារអាមេរិក ( ១ ដុល្លារស្មើនឹង ០,៣៨ ឌីណាបារ៉ែន) ។ ប្រទេសបារ៉ែន​ គឺជាកោះ​នៅ​ឈូង​សមុទ្រ​ពែរ្ស​ដែល​នៅ​ជាប់​ឆ្នេរ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ហើយសេដ្ឋកិច្ចប្រទេសនេះ​រក​ចំណូល​បាន​ច្រើន​ពី​ការ​នាំ​ចេញ​ប្រេង និង​ឧស្ម័ន។ រូបិយប័ណ្ណឌីណារបារ៉ែន (BHD) ត្រូវបានដាក់ប្រើប្រាស់នៅឆ្នាំ ១៩៦៥ ហើយត្រូវបានដាក់បញ្ចូលជាមួយនឹងដុល្លារអាមេរិក។

៣. រូបិយប័ណ្ណរីអាល់ របស់ប្រទេសអូម៉ង់ (OMR) គឺជារូបិយប័ណ្ណដែលខ្លាំងជាងគេទីបីនៅលើពិភពលោក ដោយ ១ រីអាល់ស្មើរនឹង ២,៦០ ដុល្លារអាមេរិក ( ១ ដុល្លារអាមេរិកស្មើនឹង ០,៣៨ រីអាល់) ។ ប្រទេសអូម៉ង់ស្ថិតនៅចន្លោះប្រទេសអារ៉ាប់រួម និងយេម៉ែន ហើយប្រទេសនេះក៏ជាអ្នកនាំចេញប្រេង និងឧស្ម័នដ៏សំខាន់មួយរបស់ពិភពលោកផងដែរ។ ប្រាក់រីអាល់ត្រូវបានដាក់ប្រើប្រាស់នៅទសវត្សរ៍ ១៩៧០ ហើយត្រូវបានដាក់បញ្ចូលជាមួយនឹងដុល្លារអាមេរិក។

៤. រូបិយប័ណ្ណឌីណា របស់ប្រទេសហ្ស៊កដានី (JOD) គឺជារូបិយប័ណ្ណដែលខ្លាំងជាងគេទីបួននៅលើពិភពលោកដោយ ១ ឌីណាហ្ស៊កដានីស្មើរនឹង ១,៤១ ដុល្លារអាមេរិក (១ ដុល្លារស្មើនឹង 0,៧១ ឌីណាហ្ស៊កដានី) ។ ហ្ស៊កដានី គឺជា​ប្រទេសដីគោកសឹងតែគ្មានផ្លូវទឹក​​នៅ​មជ្ឈិមបូព៌ា។ ប្រទេសនេះមិនសូវពឹងផ្អែកលើការនាំចេញប្រេង និងឧស្ម័នដូចប្រទេសជិតខាងទេ ហើយបានតស៊ូជាមួយនឹងកំណើនសេដ្ឋកិច្ចយឺត និងកំណើនបំណុលកើនឡើងផងដែរ។ យ៉ាងណាមិញ មូលហេតុចម្បងមួយសម្រាប់តម្លៃខ្ពស់នៃរូបិយប័ណ្ណនេះ គឺអត្រាប្តូរប្រាក់ថេររបស់វា និង ភាពចម្រុះនៃសេដ្ឋកិច្ចរបស់ខ្លួន។ រូបិយប័ណ្ណឌីណាហ្ស៊កដានីត្រូវបានដាក់ប្រើប្រាស់នៅឆ្នាំ ១៩៥០ ហើយត្រូវបានដាក់បញ្ចូលជាមួយនឹងដុល្លារអាមេរិក។

៥. រូបិយប័ណ្ណផោន របស់កោះ Gibraltar (GIP) គឺជារូបិយប័ណ្ណដែលខ្លាំងបំផុតទីប្រាំនៅលើពិភពលោកដោយ ១ ផោនហ្គីប្រាល់តាស្មើរនឹង ១,២០ ដុល្លារអាមេរិក (១ ដុល្លារអាមេរិកស្មើរនឹង ០,៧៨  ផោនហ្គីប្រាល់តា)។ កោះ Gibraltar គឺជាទឹកដីរបស់ចក្រភពអង់គ្លេស និង មានទីតាំងនៅចុងភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។ រូបិយប័ណ្ណផោនហ្គីប្រាល់តាត្រូវបានដាក់ប្រើប្រាស់នៅទសវត្សរ៍ឆ្នាំ ១៩២០ ហើយត្រូវបានដាក់បញ្ចូលជាមួយនឹងផោនអង់គ្លេស។ រដ្ឋាភិបាល Gibraltar មានតួនាទីជាធនាគារកណ្តាលដែលគ្រប់គ្រងរូបិយប័ណ្ណផោនហ្គីប្រាល់តា ទទួលបន្ទុកលើការផលិតកាក់ និង បោះពុម្ពក្រដាសប្រាក់។ សេដ្ឋកិច្ចរបស់ Gibraltar ពឹងផ្អែកកាន់តែខ្លាំងឡើងលើឧស្សាហកម្មផ្សេងៗរួមមាន ទេសចរណ៍ និងហ្គេមអេឡិចត្រូនិក។

៦. រូបិយប័ណ្ណផោន របស់ប្រទេសអង់គ្លេស (GBP) គឺជារូបិយប័ណ្ណដែលខ្លាំងបំផុតទីប្រាំមួយរបស់ពិភពលោកដោយ ១ ផោនអង់គ្លេសស្មើរនឹង ១,២៨ ដុល្លារអាមេរិក (១ ដុល្លារស្មើនឹង ០,៧៨ ផោនអង់គ្លេស) ។ ចក្រភពអង់គ្លេសគឺជាប្រទេសដែលមាន GDP ធំជាងគេទីប្រាំមួយនៅលើពិភពលោក។ ប្រាក់ផោនត្រូវបានដាក់ប្រើប្រាស់នៅទសវត្សរ៍ឆ្នាំ ១៤០០ មុនពេលត្រូវបានបំបែកនៅឆ្នាំ ១៩៧១។ វាអណ្តែតចូលក្នុងទីផ្សារដោយសេរី និង មិន​ត្រូវ​បានថ្ពក់តម្លៃរបស់វា​ទៅ​នឹង​រូបិយប័ណ្ណ​ផ្សេង​ទៀត​នោះទេ។

៧. រូបិយប័ណ្ណដុល្លារ របស់កោះកៃម៉ាន (KYD) គឺជារូបិយប័ណ្ណដែលខ្លាំងជាងគេទីប្រាំពីរនៅពិភពលោក ដោយ ១ ដុល្លារកោះកៃម៉ានស្មើរនឹង ១,២០ ដុល្លារអាមេរិក ( ១ ដុល្លារស្មើនឹង ០,៨៣ ដុល្លារកៃម៉ាន) ។ កោះ Cayman គឺជាទឹកដីរបស់ចក្រភពអង់គ្លេសនៅ Caribbean និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនៅឈូងសមុទ្រ។ ប្រាក់ដុល្លារកោះ Cayman ត្រូវបានដាក់ប្រើប្រាស់នៅទសវត្សរ៍ឆ្នាំ ១៩៧០ ហើយត្រូវបានបញ្ចូលជាមួយនឹងប្រាក់ដុល្លារអាមេរិក។

៨. រូបិយប័ណ្ណហ្វ្រង់ របស់ប្រទេសស្វីស (CHF) គឺជារូបិយប័ណ្ណដែលខ្លាំងបំផុតទីប្រាំបីនៅលើពិភពលោក ដោយ ១ ហ្វ្រង់ស្វីសស្មើរនឹង ១,‌១៥​ ដុល្លារអាមេរិក ( ១ ដុល្លារអាមេរិកស្មើនឹង ០,៨៧ ហ្វ្រង់ស្វីស) ។ ហ្វ្រង់ស្វីសត្រូវបានដាក់ប្រើប្រាស់នៅឆ្នាំ ១៨៥០ ហើយក្រោយមកត្រូវបានបញ្ចូលជាមួយនឹងប្រាក់អឺរ៉ូ មុនពេលអណ្តែតចូលក្នុងទីផ្សារដោយសេរី។

៩. ប្រាក់អឺរ៉ូ គឺជារូបិយប័ណ្ណដែលខ្លាំងបំផុតទីប្រាំបួននៅលើពិភពលោកដោយ ១ អឺរ៉ូស្មើរនឹង ១,‌១០ ដុល្លារអាមេរិក (១ ដុល្លារស្មើនឹង ០,៩១ អឺរ៉ូ) ។ ប្រាក់អឺរ៉ូ គឺជារូបិយប័ណ្ណផ្លូវការរបស់តំបន់ចាយប្រាក់អឺរ៉ូចំនួន ២០ ប្រទេសក្នុងចំណោមប្រទេសចំនួន ២៧ នៃសហភាពអឺរ៉ុប។ រូបិយវត្ថុ ឬ ក្រដាស់ប្រាស់បានចរាចរក្នុងឆ្នាំ ២០០២ និង អណ្តែតចូលក្នុងទីផ្សារដោយសេរី។

១០. ប្រាក់ដុល្លារអាមេរិក គឺជារូបិយប័ណ្ណខ្លាំងបំផុតទីដប់នៅលើពិភពលោក។ ទន្ទឺមនឹងនេះ ឯកតារូបិយប័ណ្ណផ្សេងទៀតទាំងអស់នៅទូទាំងពិភពលោកមានតម្លៃតិចជាងមួយដុល្លារអាមេរិក។ វាត្រូវបានបង្កើត​ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៧០០ និង ត្រូវបានប្រើប្រាស់​ស្រប​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក ទឹកដីរបស់​សហរដ្ឋ​អាមេរិក និង​ប្រទេស​អធិបតេយ្យ​ដទៃ​ទៀត​រួម​មាន អេក្វាឌ័រ និង​ហ្ស៊ីមបាវ៉េ។ បើគិតតាម GDP សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​របស់​ពិភពលោក​ ហើយ​ប្រាក់​ដុល្លារ​អាមេរិក​ជា​រូបិយប័ណ្ណ​ដែល​មាន​ការ​ជួញ​ដូរ​ច្រើន​ជាង​គេ​នៅ​ទូទាំង​ពិភពលោកដែលប្រើសម្រាប់តម្លៃទំនិញជាច្រើន រួមទាំងប្រេង មាស និងទង់ដែងផងដែរ។ លើសពីនេះ ប្រាក់ដុល្លារអាមេរិកក៏ជារូបិយប័ណ្ណបម្រុងដ៏ធំបំផុតនៅក្នុងពិភពលោក ដែលកាន់កាប់ដោយធនាគារកណ្តាលនៃប្រទេសទាំងអស់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី