ស្វែងយល់ពីសារៈសំខាន់នៃការពិនិត្យមើលសុខភាពហិរញ្ញវត្ថុរបស់ខ្លួន

ភ្នំពេញ ៖ ជាធម្មតា ធ្លាប់តែឭគេនិយាយថា មនុស្សយើងត្រូវតែទៅត្រួតពិនិត្យសុខភាព​ឱ្យបានទៀងទាត់ ដើម្បីប្រាកដថា យើងមានសុខភាពល្អ មិនមានជំងឺមកយាយី និងងាយស្រួលបង្ការ ប៉ុន្តែក្នុងភាសាហិរញ្ញវត្ថុ ក៏មានគេលើកឡើងផងដែរទាក់ទងនឹងសុខភាពហិរញ្ញវត្ថុ។

ជុំវិញករណីនេះ មានសំនួរឡើងថា តើសុខភាពហិរញ្ញវត្ថុសំដៅទៅអ្វី? សុខភាពហិរញ្ញវត្ថុ គឺនិយាយពីចំណូល ចំណាយ ការសន្សំ និងបំណុល។ ក្នុងវដ្តរបស់វា អ្នកត្រូវរកចំណូល ហើយបើចំណូលលើសចំណាយ អ្នកអាចសន្សំប្រាក់បាន ប៉ុន្តែបើការចំណាយលើសចំណូល ក្នុងករណីបន្ទាន់ណាមួយនោះ គឺអ្នកត្រូវប្រើប្រាស់កម្ចី ដែលវាធ្វើឱ្យប៉ះពាល់បញ្ហាហិរញ្ញវត្ថុរបស់អ្នក។ ដើម្បីមានសុខភាពហិរញ្ញវត្ថុល្អ អ្នកត្រូវគ្រប់គ្រងចំណូល និងចំណាយរបស់អ្នកឱ្យបានត្រឹមត្រូវ។

សុខភាពហិរញ្ញវត្ថុល្អ គឺសំដៅដល់ចំណូលរបស់អ្នកមានភាពគ្រប់គ្រាន់ ដែលអាចអនុញ្ញាតឱ្យអ្នកអាចចំណាយលើតម្រូវការប្រចាំថ្ងៃ អាចសម្រេចលើគោលបំណងដែលអ្នកចង់បាន ហើយអាចដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗទាក់ទនងនឹងបញ្ហាហិរញ្ញវត្ថុ។

ទន្ទឹមនឹងមានសុខភាពហិរញ្ញវត្ថុល្អ អ្នកក៏ត្រូវរៀបចំប្រព័ន្ធការពារហិរញ្ញវត្ថុ ឬមានផែនការគ្រប់គ្រងហិរញ្ញវត្ថុ ហើយពេលមានការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ នោះទើបវាមានប្រព័ន្ធការពារហិរញ្ញវត្ថុ។ បើនិយាយពីប្រ័ន្ធការពារហិរញ្ញវត្ថុ វាប្រៀបដូចនឹងប្រព័ន្ធការពាររាងកាយមនុស្សដែរ ដែលការពារពីផលប៉ះពាល់ផ្សេងៗពីខាងក្រៅ ដូចជាមេរោគ និងជំងឺផ្សេងៗជាដើម។ សម្រាប់ប្រព័ន្ធការពារហិរញ្ញវត្ថុ វាសំដៅទៅលើកិច្ចការពារកុំឱ្យមានបញ្ហាផ្នែកសុខភាពហិរញ្ញវត្ថុ។ ជាមួយគ្នា អ្នកត្រូវបង្កាកុំឱ្យមានហានិភ័យហិរញ្ញវត្ថុ ដូចជាការជៀសវាងពីបំណុលលើសលប់ ការសម្រេចចិត្តលើហិរញ្ញវត្ថុមិនត្រឹមត្រូវ ហើយការចាយវាយមិនត្រឹមត្រូវ ដែលវាអាចបង្កើតជាបន្ទុកបំណុល។

ការរៀបចំហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ក្នុងនោះគឺមានការធ្វើផែនការហិរញ្ញវត្ថុ គោលការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬក្នុងគ្រួសារច្បាស់លាស់ នៅពេលដែលអនុវត្តតាមចំណុចទាំងនេះបាន វាអាចបង្កើតបានជាប្រព័ន្ធការពារហិរញ្ញវត្ថុ។

ដូច្នេះហើយ ជាគោលការណ៍នេះ អ្នកគួរតែពិនិត្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកក្នុង ១ ឆ្នាំម្តង ​ហើយ​យល់ល្អ អ្នកគួរតែធ្វើការពិនិត្យស្ថានភាពហិរញ្ញវត្ថុឱ្យបានទៀងទាត់ ឬដោយមានជំនួយពីអ្នករៀបចំផែនការហិរញ្ញវត្ថុ ព្រោះអ្វីៗគ្រប់យ៉ាងអាចនឹងមានការប្រែប្រួល។

បច្ចុប្បន្ន អ្នកក៏មានក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី​ (CBC) ដែលជាក្រុមហ៊ុន​ឈានមុខគេ ​ក្នុង​ការផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និងរបាយការណ៍​ឥណទានទៅ​ដល់បុគ្គល និង​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់នៅក្នុងប្រទេស​​កម្ពុជា។

CBC មានសេវាពិនិត្យសុខភាពហិរញ្ញវត្ថុ។ សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ គឺជាសេវាកម្មមួយរបស់ CBC ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅអាចពិនិត្យមើលរបាយការណ៍ឥណទាន ឬលទ្ធភាពក្នុងការប្រើប្រាស់ឥណទានដោយខ្លួនឯងតាមរយៈភ្នាក់ងារដៃគូររបស់ CBC ។

អត្ថប្រយោជន៍របស់សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ មានដូចជា ៖ -ដើម្បីវិភាគអំពីលទ្ធភាពក្នុងការប្រើប្រាស់ឥណទាន និងសមត្ថភាពក្នុងការទូទាត់មុនពេលដែលអ្នកធ្វើការស្នើសុំឥណទាន។ -ដើម្បីបញ្ជាក់ហើយផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានកម្ចីរបស់អ្នកដែលកំពុងចែករំលែកនៅក្នុងប្រព័ន្ធរបាយការណ៍ឥណទាន និងដើម្បីអាចដាក់ពាក្យស្នើសុំទៅ CBC កែព័ត៌មានមិនត្រឹមត្រូវនៅក្នុងរបាយការណ៍ឥណទានរបស់លោកអ្នក។ តើធ្វើដូចម្តេចដើម្បីពិនិត្យសុខភាពហិរញ្ញវត្ថុ? យើងយកឯកសារច្បាប់ដើម និង មានសុពលភាពដូចជា អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនរបស់អ្នក។

ជារួម វាមានសារៈសំខាន់ណាស់ ដែលយើងត្រូវមានពិនិត្យសុខភាព ហិរញ្ញវត្ថុប្រចាំ ហើយយើងត្រូវដឹងថា យើងមានចំណូលប៉ុន្មាន ចំណាយប៉ុន្មាន និងខ្ទង់សន្សំឱ្យបានត្រឹមត្រូវ ហើយក្នុងករណីត្រូវប្រើប្រាស់កម្ចីជាចាំបាច់ យើងត្រូវខ្ចីដោយពិចារណាឱ្យបានច្បាស់លាស់ និងសម្រេចចិត្តឱ្យបានត្រឹមត្រូវ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម

ក្នុងស្ថានភាពសេដ្ឋកិច្ចលំបាក! កម្ពុជាគ្រោងចំណាយជាង ១.២ ពាន់លានដុល្លារ ដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/07/2026

រាជរដ្ឋាភិបាលកម្ពុជាត្រៀមអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរនិងការងារ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ» ដោយប្រកាន់យក អភិក្រមគាំពារប្រជាជនក្រីក្រ (Pro-Poor)

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន