ធនាគារពិភពលោក ៖ វិស័យហិរញ្ញវត្ថុកម្ពុជានៅតែបន្តមានភាពរឹងមាំ

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានលើកឡើងថា វិស័យហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តមានភាពរឹងមាំ ដោយសារកម្ពុជាមានគោលនយោបាយរូបិយវត្ថុល្អប្រសើរ ទោះបីពិភពលោក ក៏ដូចជាកម្ពុជាកំពុងទទួលរងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ក៏ដោយ។

ធនាគារពិភពលោកបានបញ្ជាក់ថា លក្ខខណ្ឌហិរញ្ញវត្ថុបន្តមានភាពរឹងមាំ ដែលគាំទ្រដោយការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។ ក្រោមវិធានការបន្ធូរបន្ថយរូបិយវត្ថុជុំទី៣របស់ខ្លួនដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងខែឧសភា ឆ្នាំ២០២១ ធនាគារកណ្តាលបានសម្រេច ក្នុងចំណោមវិធានការនានា (i) រក្សាសមាមាត្រតម្រូវការទុនបម្រុងនៅកម្រិត ៧ ភាគរយសម្រាប់ប្រាក់បញ្ញើ និងកម្ចីទាំងជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក រហូតដល់មានការជូនដំណឹងបន្ថែម និង (ii) អនុញ្ញាតឱ្យវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបន្តរៀបចំកម្ចីឡើងវិញរហូតដល់ចុងឆ្នាំ ២០២១។

ទោះបីស្ថិតនៅក្រោមកម្រិតមុនជំងឺរាតត្បាតក៏ដោយ កំណើនសាច់ប្រាក់ជារួមរបស់ប្រទេសកម្ពុជាមានភាពរឹងមាំក្នុងអត្រា ១៥,៣ ភាគរយក្នុងមួយឆ្នាំ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១។ ដោយសារទំនុកចិត្តកាន់តែប្រសើរលើប្រព័ន្ធធនាគារ និងលំហូរទុននៅតែបន្ត កំណើនប្រាក់បញ្ញើជារូបិយប័ណ្ណបរទេសដែលបានថមថយយ៉ាងខ្លាំងក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២០ បានកើនឡើងវិញចាប់តាំងពីពេលនោះមក ដោយបានរួមចំណែក ១១,៥ ភាគរយនៃ ១៥,៣ ភាគរយនៃកំណើនសាច់ប្រាក់ជារួមនៅក្នុងខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ក្នុងវីដេអូនៃខួប៤២ឆ្នាំ នៃប្រតិបត្តិការធនាគារកណ្ដាលឆ្ពោះទៅរកប្រសិទ្ធភាពរូបិយវត្ថុ និងធនាគារថាសមិទ្ធិផលដែលប្រព័ន្ធធនាគារកម្ពុជាដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ គឺអាស្រ័យដោយមានការគាំទ្ររបស់រដ្ឋាភិបាល និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ឯកឧត្តបានថ្លែងបន្តថា ៖

«មូលដ្ឋានគ្រឹះនៃប្រព័ន្ធធនាគារត្រូវបានស្តារ និងកសាងជាមួយទស្សនៈវិស័យវែងឆ្ងាយ និងច្បាស់លាស់ ជាពិសេសរយៈពេល ២ទសវត្សរ៍ចុងក្រោយ ក្រោមដំបូលសន្តិភាពដ៏រឹងមាំនៅចំពោះមុខបញ្ហាប្រឈមដែលបាននិងកំពុងកើតឡើង ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រព័ន្ធធនាគារកម្ពុជានឹងនៅតែបន្តរក្សាបានស្ថិរភាព និងភាពធន់ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងសុខុមាលភាពសង្គម»

យោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ភាពទន់ខ្សោយនៃសកម្មភាពសេដ្ឋកិច្ចបានដាក់សម្ពាធមកលើប្រព័ន្ធធនាគារ។ ទោះយ៉ាងណា ប្រព័ន្ធធនាគារកម្ពុជាបន្តរក្សាបានភាពធន់ និងបានបំពេញតម្រូវការហិរញ្ញប្បទានរបស់សេដ្ឋកិច្ច។ ទ្រព្យសកម្មប្រព័ន្ធធនាគារបានកើនឡើង ១៨%, ឥណទានអតិថិជនមានកំណើន ២៣,៤%, ប្រាក់បញ្ញើអតិថិជនកើន ២០,៧%, ស្ថានភាពដើមទុនមានភាពរឹងមាំ (អនុបាតសាធនភាពមានកម្រិត ២៤,៤% សម្រាប់វិស័យធនាគារ និង ២២,៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ), សន្ទនីយភាពមានកម្រិតខ្ពស់ (១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារពាណិជ្ជ និង ១៧២,៦% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើ) និងអនុបាតឥណទានមិនដំណើរការបន្តមានកម្រិតទាប (២,៤% សម្រាប់វិស័យធនាគារ និង ២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ)។

ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច វិធានការម៉ាក្រូនិង មីក្រូប្រុងប្រយ័ត្នដែលមានលក្ខណៈបុរសកម្មត្រូវបានអនុវត្តជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពធន់នៃ វស័យធនាគារនិងហិរញ្ញវត្ថុ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរក្សានិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ច។ អត្រាប្រាក់បម្រុងកាតព្វកិច្ចត្រូវបានបន្តរក្សាឱ្យស្ថិតក្នុងកម្រិតទាប ៧% ទាំងចំពោះប្រាក់រៀលនិងរូបិយប័ណ្ណ។ លើសពីនេះ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញចំនួន ៣៦៧.២៣៩ គណនី ស្មើនឹង ២២,២ ទីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក)។ បរិយាបន្នហិរញ្ញវត្ថុក៏ត្រូវបានលើកកម្ពស់ជាប្រចាំ ជាមួយនឹងការពង្រឹងការយល់ដឹងលើសេវាហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន។ ជាក់ស្ដែង ចំនួនគណនីប្រាក់បញ្ញើអតិថិជនកើនដល់ ៩,៧ លានគណនី ហើយគណនីឥណទានអតិថិជនកើន ដល់ ៣,៣ លានគណនី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក