ស្វែងយល់ពីក្រុមហ៊ុនទាំង6ដែលបោះលក់សញ្ញាបណ្ណនៅផ្សារមូលបត្រកម្ពុជា

មូលបត្រដែលបោះលក់នៅផ្សារមូលបត្រកម្ពុជាត្រូវបានចែកចេញជា2 គឺមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ ក្នុងនោះ សញ្ញាបណ្ណ គឺជាប្រភេទមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រូមមានសាជីវកម្ម​​​ សហគ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។

តាមរយៈកិច្ចសន្យានេះ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឱ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាបណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើមនៅពេលដែលសញ្ញាបណ្ណនោះដល់កាលកំណត់សង ដែលហៅថា “ឥណប្រទិទាន” ខណៈដែលបច្ចុប្បន្ននេះមានក្រុមហ៊ុនធំៗចំនួន6កំពុងមានវត្តមានដាក់លក់មូលបត្របំណុលរបស់ខ្លួនជាសាធារណៈនៅក្នុង​ផ្សារមូលបត្រ​កម្ពុជា។

ក្រុមហ៊ុនទាំង6 ដែលកំពុងដំណើរការលក់នៅក្នុងទីផ្សារមូលបត្រនាពេលបច្ចុប្បន្នរួមមាន ៖

ទី1- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក (PRASAC Microfinance Institution Plc) ៖​ ប្រាសាក់ មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ជាគ្រឹះសា្ថនមីកូ្រហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន និងធ្វើប្រតិបត្តិការជាង 25ឆ្នាំក្នុងវិស័យមីកូ្រហិរញ្ញវត្ថុ និងធនាគារឯកជននៅកម្ពុជា។ បច្ចុប្បន្ននេះ ប្រាសាក់ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេ បើគិតពីទ្រព្យសកម្ម សម្ពៀតឥណទាន ប្រាក់ចំណេញ ប្រាក់បញ្ញើពីអតិថិជន និងឈរឈ្មោះលំដាប់កំពូលក្នុងចំណោមគ្រឹះស្ថានធនាគារធំៗចំនួន5នៅក្នុងប្រទេសកម្ពុជា។

ប្រាសាក់ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅលើទីផ្សារដោយមានទ្រព្យសកម្មសរុបចំនួន 3,746លានដុលា្លរអាមេរិក គិតត្រឹមថ្ងៃទី31 ខែមីនា ឆ្នាំ2021។ ប្រាសាក់មានបណ្តាញការិយាល័យសាខាធំជាងគេលំដាប់ទី2 ដោយមានសាខាចំនួន 182ទីតាំងនៅក្នុងប្រទេសកម្ពុជា។

ទី2 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA (CAMBODIA) PLC) ៖ ក្រុមហ៊ុន RMAC គឺជាក្រុមហ៊ុនចែកចាយរថយន្ត កសិកម្ម និងគ្រឿងបន្លាស់ធុនធ្ងន់នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនផ្តល់ការធានា និងសេវាកម្មក្រោយការលក់សម្រាប់ម៉ាកល្បីៗលំដាប់ពិភពលោករួមមាន Ford, Jaguar Land Rover, John Deere, TCM, JCB, FUSO, និង Piaggio។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនទទួលបានកេរិ៍្តឈ្មោះជាក្រុមហ៊ុនផ្តល់សេវាកម្មនាំចូលរថយន្ត និងដំណោះស្រាយលើសេវាកម្មផ្សេងៗដែលទាក់ទងនឹងគ្រឿងផ្គត់ផ្គង់ និងការតម្លើងដំបូងគេបង្អស់។ ក្រុមហ៊ុន RMAC គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Clipper Holdings Limited ដែលជាក្រុមហ៊ុនមេរបស់ RMA Group​ ដែលមានទីស្នាក់ការកណ្តាលប្រតិបត្តិកប្រចាំតំបន់នៅទីក្រុងបាងកក ប្រទេសថៃ។

ទី3 ធនាគារភ្នំពេញពាណិជ្ជ “ភីភីស៊ីប៊ែង” ម.ក (Phnom Penh Commercial Bank Plc.) ៖ ធនាគារភ្នំពេញពាណិជ្ជ ម.ក (PPCBank) បានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ2008 ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ។​ កាលពីខែកញ្ញា ឆ្នាំ2016 PPCBank ទទួលបានភាគទុនិកដ៏រឹហមាំពី JB Financial Group Co., Ltd. ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង។ គិតត្រឹមបំណាច់ខែមីនា ឆ្នាំ2021 PPCBank មានទ្រព្យសកម្មសរុប 1,047លានដុល្លារអាមេរិក និងមានអតិថិជនច្រើនជាង 122,000នាក់ ជាមួយនឺងសាខាចំនួន23ទូទាំងប្រទេស និងម៉ាស៊ីន ATMs ចំនួន66។

ទី4 ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (Advanced Bank of Asia Limited) ៖ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ABA ជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជននាំមុខមួយរបស់កម្ពុជា ដែលបង្កើតឡើងនៅឆ្នាំ1996។ ឆ្លងកាត់ការអភិវឌ្ឍនិងកំណើនជាង25ឆ្នាំកន្លងមកនេះ ABA បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារកម្ពុជា និងក្លាយជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំង3នៅក្នុងប្រទេស។ សព្វថ្ងៃនេះ ABA មានបម្រើសេវាជូនដល់បណ្ដាអតិថិជិនជាច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម, អាជីវកម្មមខ្នាតតូច, និងរូបវន្តបុគ្គល។

គិតត្រឹមថ្ងៃទី31 ខែមីនា ឆ្នាំ2021 ធនាគារ ABA គ្រប់គ្រងទ្រព្យសកម្មសរុបចំនួន 6.6 ពាន់លានដុល្លារអាមេរិក និងបម្រើសេវាជូនអតិថិជនចំនួន 1.5លាននាក់់ តាមរយៈបណ្តាញទំលំទូលាយនៃសាខាចំនួន79 ទីតាំង ។

ទី5 អិល អូ អិល ស៊ី (ខេមបូឌា) ភីអិលស៊ី (LOLC (Cambodia) Plc.) ៖ អិល អូ អិល ស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើប្រតិបត្តិការជាង26ឆ្នាំមកហើយ។ អិលអូអិលស៊ី ផ្តល់សេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនរបស់ខ្លួនរួមមាន សេវាឥណទាន សេវាប្រាក់បញ្ញើសំចៃ ភតិសន្យាហិរញ្ញវត្ថុ សេវាផ្ទេរប្រាក់ សេវាធាគារចល័ត និងសេវាទូទាត់វិក្កយបត្រ។ ជាមួយនឹងបដិវត្តនៃបច្ចេកវិទ្យា អិលអូអិលស៊ី បាននឹងកំពុងផ្តល់សេវាហិរញ្ញវត្ថុឌីជីថល ដើម្បីពង្រីកបណ្តាញចែកចាយបន្ថែមទៀត ដូចជា កម្មវិធីធនាគារចល័ត iPay Mobile Application សេវាធនាគារតាមអ៊ីនធើណែតបាគង សេវាទូទាត់រហ័ស (FAST).​ CSS និងសេវាទូទាត់សងប្រាក់តម្លៃរាយ (RFT)។​

គិតត្រឹមខែមីនា ឆ្នាំ2021 សមតុល្យប្រាក់បញ្ញើរបស់អិលអូអិលស៊ីមានចំនួនជាង 2,272ពាន់លានរៀស ជាមួយនឹងចំនួនអតិថិជនជាង 424,000នាក់។ ផលប័ត្រឥណទានសរុបកើនឡើងដល់ 3,626ពាន់លានរៀល និងមានអតិថិជនជាង 305,000នាក់

ទី6 ធនាគារ ហត្ថា ម.ក (Hattha Bank Plc.) ៖ ធនាគារ ហត្ថា ម.ក គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ងាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី26 ខែសីហា ឆ្នាំ2020។ ជាមួយបទពិសោធន៍ក្នុងការបម្រើសេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជាង26ឆ្នាំ ក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារ ហត្ថា ម.ក បានកែលម្អ និងដាក់ឲ្យប្រើប្រាស់បន្ថែមនូវសេវាកម្មហិរញ្ញវត្ថុជាច្រើនផ្សេងទៀតរួមមាន ការធ្វើឲ្យប្រសើរឡើងនូវសេវាធនាគារចល័ត (Hattha Mobile) ដាក់ឲ្យប្រើប្រាស់នូវសេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាឥណទានវិបារូបន៍ សេវាបញ្ញើសន្សំផលច្រើន (HYSA Flexi and HYSA Corporate) ។ គិតត្រឹមខែមីនា ឆ្នាំ2021 សមតុល្យប្រាក់បញ្ញើសន្សំរបស់ ធនាគារហត្ថា មានចំនួនជាង 822លានដុល្លារអាមេរិក ជាមួយនឹងចំនួនអតិថិជនប្រាក់បញ្ញើសន្សំចំនួណ 277,360នាក់ និងផលប័ត្រឥណទានសរុបមានចំនួនប្រមាណ 1,412លានដុល្លារអាមេរិក ដែលបម្រើអតិថិជនចំនួន 189,480នាក់ តាមរយៈសាខាចំនួន 177 និងម៉ាស៊ីន ATMs ចំនួន 137ទីតាំង នៅទូទាំងប្រទេស។

គួរំលឹកជូនថា កាលពីចុងឆ្នាំ2020 គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានកម្លាយខ្លួនទៅជា ធនាគារ ហត្ថា ម.ក ហើយធនាគារ ហត្ថា ម.ក គឺជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី (ធនាគារ អាយុធ្យា ម.ក និង ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលំដាប់ទី5 នៅក្នុងព្រះរាជាណាចក្រថៃ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី