បរទេស ៖ វិបត្តិកូវីដបានធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យពិភពលោកយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែយោងតាមការវិភាគរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានរកឃើញថា វិបត្តិមួយនេះបានជំរុញឲ្យកើនឡើងនូវតម្រូវការលំនៅដ្ឋានបែបប្រណិត និងកម្រិតអភិជនស្ទុះកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សាររួមទៅវិញ។

ជាក់ស្តែងនៅក្នុងរបាយការណ៍មួយដែលចេញដោយ World Property Journal សម្រាប់ឆ្នាំ២០២១នេះបានបង្ហាញវិស័យអចលនទ្រព្យប្រភេទលំនៅដ្ឋានកម្រិតអភិជន ឬ Prime Résident បានងើបឡើងវិញខ្លាំងជាងគេក្នុងចំណោមប្រភេទលំនៅដ្ឋានផ្សេងៗទៀត។

ក្នុងនោះតួលេខក្នុងបណ្តាទីក្រុងចំនួន៤៦អត្រាកំណើនលំនៅដ្ឋានបែបកម្រិតអភិជននេះបានកើនឡើងរហូតទៅដល់ ៨,២ភាគរយ គិតតែត្រឹមខែមិថុនាត្រីមាសទី២កន្លងទៅនេះ ធៀបទៅនឹងកំណើនដែលមានប្រមាណជា ៤,៦ភាគរយគិតត្រឹមខែមិនាដើមឆ្នាំ២០២១។
តាមរយៈការប្រៀបធៀបនៅក្នុងរបាយការណ៍នេះផងដែរបានរកឃើញថា តម្លៃភាគច្រើននៅតាមបណ្តាទីក្រុងធំទាំង១៥០នៃលំនៅដ្ឋានប្រភេទនេះបានកើនឡើងរហូតទៅដល់ ៧,៣ភាគរយជាមធ្យមសម្រាប់ពេលវេលាដូចគ្នានេះ។ មួយក្នុងចំណោមនោះ ទីក្រុង Toronto របស់ប្រទេសកាណាដាត្រូវបានគេមើលឃើញថា ជាអ្នកនាំមុខគេនៃការលក់ និងតម្លៃលំនៅដ្ឋានកម្រិតអភិជននេះ ខណៈដែលអត្រាតម្លៃកើនឡើងជាប្រចាំឆ្នាំគឺមានរហូតទៅដល់ ២៧ភាគរយ។
បន្ទាប់ពី Toronto អត្រាកំណើនតម្លៃលំនៅដ្ឋានប្រភេទនេះត្រូវបានគេមើលឃើញថា មានកើនឡើងនៅតាមទីក្រុងធំៗផ្សេងទៀតដូចជាសៀងហៃប្រមាណជា ២១ភាគរយ ទីក្រុង Guangzhou ប្រមាណជា២០ភាគរយ ទីក្រុងសេអ៊ូល២០ភាគរយ និងទីក្រុង Miami កើនឡើងប្រមាណជា១៩ភាគរយ។
បើទោះបីជាមិនស្ថិតនៅក្នុងតារាកំពូលក្តី សម្រាប់ទីក្រុង Longdon, New York, Paris និង Dubail ត្រូវបាន Knight Frank ព្យាករណ៍ទុកថា វានឹងអាចរំកិលខ្លួនឡើងចូលទៅក្នុងចំណាត់ថ្នាក់ទីក្រុងដែលមានកំណើនតម្លៃលំនៅដ្ឋានកម្រិតអភិជនខ្លាំងជាមិនខាននៅក្នុងត្រីមាសទី៣នេះ ដោយសារតែការរឹតត្បិតការធ្វើដំណើរនឹងត្រូវបានដកចេញជាបន្តបន្ទាប់ ហើយក្រុមអ្នកទិញអចលនទ្រព្យពីបរទេសក៏ចាប់ផ្តើមមានសកម្មភាពឡើងវិញផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content