តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថានបានបញ្ជាក់ថា ការធ្វើសិប្បកម្មកែច្នៃចេញពីអនុផលព្រៃឈើក្លាយជាសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗរបស់ប្រជាសហគមន៍អាចធ្វើឱ្យពួកគេរកបានប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារបានយ៉ាងប្រសើរ។
ជាក់ស្ដែង ប្រជាពលរដ្ឋរស់នៅភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហារ នៅក្នុងសហគមន៍ឆែប បានទាញយកផលប្រយោជន៍ចេញពីដើមទ្រាំង ដោយច្នៃចេញជាចង្កឹះ វែកបាយ ផ្លែដាវ ឈើច្រត់ ធ្នូ កន្ទេល លក់ចេញលើទីផ្សារដែលក្លាយជាមុខរបរមួយបន្ថែមទៀត។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ននេះតាមរយៈការអភិរក្ស និងកិច្ចការពារបាននូវព្រៃឈើ សត្វព្រៃ គឺធ្វើឱ្យប្រជាពលរដ្ឋសហគមន៍អាចទទួលបាននូវអនុផលព្រៃឈើ ក្នុងនោះដូចជាដើមទ្រាំងជាដើម ដែលសម្បូរនៅដែនជម្រកសត្វព្រៃឆែប ធ្វើឱ្យពួកគាត់អាចដកហូតធ្វើការកែច្នៃជាសម្ភារៈនានា ដើម្បីលក់បានជាចំណូលបំពេញបន្ថែមសម្រាប់ជីវភាពគ្រួសារ។

ឯកឧត្តមបានលើកឡើងថា ចំពោះការចូលរួមអភិរក្សដើមទ្រាំង នេះក៏ជាផ្នែកមួយជួយថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ពលរដ្ឋក្នុងស្រុកផងដែរ ព្រោះការជួយថែរក្សាទាំងប្រភេទដើម ទាំងស្លឹកទ្រាំង កាលពីដើមឡើយត្រូវបានគេប្រើសម្រាប់ឆ្លាក់ជាអក្សរតាំងពីបុរាណកាល។ ជាមួយគ្នាការថែរក្សាបាននូវដើមទ្រាំង ក៏ដូចជាការថែរក្សាបាននូវសមិទ្ធផលសិប្បកម្មកែច្នៃទាំងនេះគឺជាកិច្ចការមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋរកចំណូលបន្ថែមសម្រាប់ក្រុមគ្រួសារទៅថ្ងៃខាងមុខ។

«ពាក់ព័ន្ធក្នុងរឿងដើមទ្រាំងក៏ដូចជាសិប្បកម្មកែច្នៃសម្ភារៈប្រើប្រាស់ផ្សេងៗពីដើមទ្រាំងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាដាំបន្ថែមប្រភេទដើមទ្រាំងសម្រាប់បន្តពូជក្នុងភូមិ ក្នុងតំបន់របស់ពួកគាត់បន្ថែមលើអ្វីដែលមានក្នុងព្រៃស្រាប់»
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ៖
អ្នកផលិតសម្ភារៈដែលកែច្នៃចេញពីដើមទ្រាំងនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ លោក មាស ហឿ ប្រធានក្រុមសហគមន៍កែច្នៃចង្កឹះពីដើមទ្រាំងបានឱ្យដឹងថាតាមរយៈការកែច្នៃសម្ភារៈធ្វើពីដើមទ្រាំងនេះគឺប្រជាពលរដ្ឋក្នុងសហគមន៍អាចរកចំណូលបានក្នុងមួយខែប្រមាណ 50-60ម៉ឺនរៀល។ ចំណូលទាំងនេះអាចធ្វើឱ្យពួកគាត់គ្រាន់ដោះស្រាយជីវភាព និងមិនចាំបាច់ចូលព្រៃកាប់ឈើ ឬបរបាញ់សត្វដូចកាលពីមុនឡើយ។
«ប្រជាពលរដ្ឋក្នុងតំបន់បានដកហូតធាងទ្រាំងដែលចាស់ៗមកប្រើ អាចកែច្នៃជាសម្ភារៈច្រើនមុខ។ សម្ភារៈទាំងនេះលក់ដាច់គួរសម ហើយពេលខ្លះសឹងតែធ្វើមិនទាន់គេកម្ម៉ង់ផង»
លោក មាស ហឿ បានមានប្រសាសន៍ថា ៖
អ្នកស្រី ហឿនឡា ដែលជាអាជីវករលក់សម្ភារៈកែច្នៃចេញពីដើមទ្រាំងបានឱ្យដឹងថា ចាប់ពីក្រុមគ្រួសារអ្នកស្រីចេះកែច្នៃដើមទ្រាំងចេញជាសម្ភារៈប្រើប្រាស់មកឃើញថា ជីវភាពបានគាប់ប្រសើរជាងមុន និងអាចរកចំណូលដោះស្រាយក្នុងគ្រួសារ។
ដោយឡែក អ្នកស្រី ទិត្យ សុខុន រស់នៅភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហា ក៏បានឱ្យដឹងពីផលប្រយោជន៍ដើមទ្រាំងនេះថា អ្នកស្រីអាចប្រើប្រាស់បានជាប្រយោជន៍ច្រើនយ៉ាងណាស់ ទាំងគមរបស់វាយកទៅធ្វើម្ហូប ស្លឹកប្រក់ផ្ទះ ធ្វើកន្ទេល និងដើមវាអាចកែច្នៃធ្វើសម្ភារៈច្រើនបែបយ៉ាងណាស់សម្រាប់ប្រចាំថ្ងៃនៅពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា ដើមទ្រាំង ជាប្រភេទរុក្ខជាតិពពួកត្នោត មានដើមពណ៌ខ្មៅដែលមានកម្ពស់ពី 6ទៅ 25 ម៉ែត្រ។ ដើមទ្រាំងធាងរបស់វាវែងៗ ហើយធំ ដោយគេអាចយកធាងទាំងនោះកែច្នៃ ពុះ ច្រៀក ធ្វើជាស្លឹករឹទ្ធ និងអាចបិតធ្វើជាចង្កឹះបាន ព្រមទាំងមានគុណភាពល្អ និងមានពណ៌ខ្មៅ នៅពេលដែលយើងប្រើប្រាស់ប្រចាំថ្ងៃ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ីរ៉ង់ បង្ហាញលទ្ធផលវាយលុកមូលដ្ឋានទ័ពអាម៉េរិករយៈពេល ១៥ ថ្ងៃចុងក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/07/2026
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ហៅកាត់ថា IRGC បានធ្វើការបង្ហាញរបាយការណ៍នៃប្រតិបត្តិការវាយកម្ទេចគោលដៅជាមូលដ្ឋានទ័ពអាម៉េរិកជាច្រើនកន្លែងក្នុងតំបន់ក្នុងរយៈពេលនៃការប៉ះទង្គិចគ្នាចុងក្រោយបំផុតចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ២៣ ខែកក្កដា កន្លងមកនេះ
ពលរដ្ឋអាល្លឺម៉ង់ ជាង៧០ភាគរយ គ្មានជំនឿចិត្តលើប្រសិទ្ធភាពវិស័យយោធាក្នុងករណីប្រទេសជួបសង្គ្រាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/07/2026
ប្រជាជនអាល្លឺម៉ង់ដ៏ច្រើនលើសលប់មិនមានជំនឿចិត្តទៅលើកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងការពារជាតិរបស់ខ្លួននោះទេថា អាចមានសមត្ថភាពការពារប្រទេសពីការវាយប្រហារណាមួយពីប្រទេសបច្ចាមិត្តនៅពេលអនាគត
KNN GROUP របស់អ្នកឧកញ៉ា ជាម ឃុនណាត វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 27/07/2026
ដោយសារការជឿជាក់យ៉ាងមុតមាំបំផុត ទៅលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ KNN GROUP សម្រេចចិត្តវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តចំនួនទឹកប្រាក់២៨ លានដុល្លាសហរដ្ឋអាមេរិក
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ
កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content