បរទេស៖ ហាក់បីដូចជាការដើរបញ្ច្រាសទិសគ្នា ខណៈដែលពិភពលោកបាន និងកំពុងបន្តទទួលរងនូវបទពិសោធន៍ដ៏ជូរចត់ ដោយសារបញ្ហារាតត្បាតនៃវីរុសកូវីដ ដែលស្ទើរតែគ្មានប្រទេសមួយណារួចផុតពីផលប៉ះពាល់ទៅដល់វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ដោយ ប៉ុន្តែកំណើននៃចំនួនមហាសេដ្ឋីនៅលើពិភពលោកបែរជាកើនឡើងច្រើនជាង ៥លាននាក់ ដែលគិតត្រឹមឆ្នាំ២០២០តែប៉ុណ្ណោះ។

កាលពីឆ្នាំ២០២០កន្លងទៅនេះ ខណៈដែលមនុស្សរាប់ពាន់លាននាក់បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដែលបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩នោះ ប៉ុន្តែតាមរយៈតួលេខដែលទទួលបានដោយ Credit Suisse Global Wealth បានបង្ហាញថា ចំនួនមហាសេដ្ឋីថ្មីរបស់ពិភពលោកបែរជាមានការកើនឡើង រហូតដល់ទៅ ៥.២លាននាក់ត្រឹមតែរយៈពេល ១ឆ្នាំនេះ។
របាយការណ៍សម្រាប់ឆ្នាំ២០២១ដែលធ្វើឡើងដោយស្ថាប័នដដែលនេះបានបង្ហាញទៀតថា ចំនួនកើនឡើងនេះបានធ្វើឲ្យមហាសេដ្ឋីខ្ទង់លានដុល្លារលើពិភពលោកសរុបមានទៅដល់ ៥៦.១លាននាក់ ដោយក្នុងនោះសេដ្ឋីដែលមានទ្រព្យលើសពី ៥០លានដុល្លារបានកើនឡើងក្នុងអត្រា ២៤ភាគរយធៀបទៅនឹងឆ្នាំ២០១៩ ពោលគឺមានសរុបប្រមាណជា ២១៥ ០៣០នាក់។

ការគណនាដោយ Credit Suisse Global Wealth ធ្វើឡើងតាមរយៈការបូកបញ្ចូលគ្នានៃអចលទ្រព្យ និងទំហំសាច់ប្រាក់ទាំងអស់ ហើយដកទៅនឹងបំណុលទាំងអស់ដែលក្រុមសេដ្ឋីទាំងនោះមាន។
លោក Anthony Shorrocks អ្នកជំនាញសេដ្ឋកិច្ច និងជាអ្នកផលិតមាតិកានៅក្នុងរបាយការណ៍នេះបានបញ្ជាក់បែបនេះថា ៖ «នៅពេលដែលមនុស្សទូទៅចាប់ផ្តើមថយចុះទ្រព្យសម្បត្តិ និងហិរញ្ញវត្ថុរបស់ពួកគេ ប៉ុន្តែទ្រព្យសម្បិត្តដែលមាននៅលើពិភពលោកគឺនឹងស្ថិតនៅក្នុងទំហំដដែលដោយគ្រាន់ករណីមួយចំនួនវាបានហូរចេញទៅតាមទំនោរអាជីវកម្ម និងទីតាំងថ្មីប៉ុណ្ណោះ»។ គិតចាប់តាំងពីឆ្នាំ២០០០រហូតមក នៅពេលដែលក្រុមកំពូលសេដ្ឋីលើពិភពលោកត្រូវបានគេដឹងថាមានទ្រព្យសម្បត្តិស្មើទៅនឹង ៣៥ ភាគរយនៃទ្រព្យសម្បត្តិលើពិភពលោករហូតមកដល់ឆ្នាំ២០២០ ទ្រព្យសម្បត្តិរបស់ពួកគេបានកើនឡើងទៅដល់ ៤៦ភាគរយ ឬស្មើទៅនឹង ១៩១.៦ ទ្រីលានដុល្លារគឺប្រហែលជា ៤ដងច្រើនជាងទ្រព្យសម្បត្តិដែលមានកាលពី ២ទសវត្សរ៍មុន។ សម្រាប់ឆ្នាំ២០២០ ដដែលនេះផងដែរ ទ្រព្យសម្បត្តិរបស់ពិភពលោកបានកើនឡើងប្រមាណជា ២៨.៧ទ្រីលានដុល្លារ កើនឡើងទៅដល់ចំនួនសរុប៤១៨.៣ទ្រីលានដុល្លារ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឈ្វេងយល់ និងសិក្សាតួលេខខ្លះៗដែលហ្វីលីពីន និងវៀតណាមទើបទទួលបានចំណាត់ថ្នាក់ថ្មីជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/07/2026
ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content