របាយការណ៍ ៖ នៅក្នុងការស្រាវជ្រាវទីផ្សារផលិផលច្រើនប្រភេទដោយ Technavio សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ គេសង្កេតឃើញថា ផលិតផលមើមខ្ទឹមបានក្លាយជាផលិតដែលមានទីផ្សារខ្ពស់ ខណៈដែលមានការព្យាករណ៍ថា អត្រាកើនឡើងនៃតម្រូវការទីផ្សារ និងតម្លៃអាចនឹងកើនឡើងខ្ពស់ខ្លាំងនៅត្រឹមរយៈពេល៤ឆ្នាំខាងមុខនេះ។

នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ CAGR (Compound Annual Growth Rate) គឺតែងមានការកើនឡើងជាបន្តបន្ទាប់ក្នុងអត្រាជិត ៤ភាគរយ ឬស្មើនឹងប្រមាណ ៥,៦៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈដែលកាលពីឆ្នាំ២០២០កន្លងទៅនេះ ទីផ្សារមើមខ្ទឹមនៅតែរក្សាបានភាពល្អប្រសើរបើទោះជាស្ថិតក្នុងវិបត្តិនៃសម័យកូវីដក៏ដោយ។

ក្រុមអ្នកជំនាញរបស់ Technavio បញ្ជាក់ថា មានកត្តាសំខាន់ៗមួយចំនួនដែលជំរុញឲ្យទីផ្សារមើមខ្ទឹមកើនឡើងខ្លាំងក្លាបែបនេះ ក៏ព្រោះតែគុណប្រយោជន៍ដ៏សម្បូរបែបរបស់មើមខ្ទឹម ដែលអាចជួយថែរក្សា និងបំប៉នដល់សុខភាពរបស់អ្នកប្រើប្រាស់ ជាពិសេសវាគឺជាផលិតផលដែលមិនអាចខ្វះបានឡើយចំពោះពលរដ្ឋរស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាប្រភពផ្គត់ផ្គង់ផលិតផលនេះដ៏ធំបំផុតរបស់សកលលោក។
គិតត្រឹមឆ្នាំ២០១៩កន្លងទៅ ចំណែកទីផ្សារប្រមាណ៩០ភាគរយនៃមើមខ្ទឹមត្រូវបានកាន់កាប់ដោយបណ្តាប្រទេសក្នុងតំបន់អាស៊ីបាស៊ីហ្វិក ឬ APAC ខណៈដែលអតិថិជនធំបំផុតរបស់ទីផ្សារមើមខ្ទឹមនេះ មានដូចជាប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសបង់ក្លាដេស និងប្រទេសកូរ៉េខាងត្បូងជាដើម។
ចំពោះក្រុមហ៊ុនធំៗដែលជាអ្នកប្រមូលទិញ និងផ្គត់ផ្គង់ទីផ្សារដ៏មានសក្តានុពលមួយនេះរួមមានដូចជា Filaree Garlic Farm
Fuente el Pino,Jinxiang Infarm Fruits & Vegetables Co. Ltd.,John Boy Farms,Shandong Liancheng Garlic Industry Co. Ltd.
,South West Garlic Farm,The Garlic Co.,The Garlic Farm,Tooley GarlicនិងYafod International Ltd។
គួររំលឹកថា មើមខ្ទឹម គឺជាផលិតផលធម្មជាតិដែលមានអត្ថប្រយោជន៍ជាច្រើនទៅដល់សុខភាពអ្នកប្រើប្រាស់ដែលអាចជួយកាត់បន្ថយភាពឈឺចាប់មុខរបួសដោយសារការរលាក អាចជួយឲ្យសម្ពាធឈាមធ្លាក់ចុះទាប និងជួយដល់ភាពរឹងម៉ាំនៃកោសិកា ដែលមាននៅក្នុងខ្លួនប្រាណរបស់មនុស្សផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content