ផ្ទុយពីការលើកឡើងថាការផ្គត់ផ្គង់ត្រីនៅក្នុងទីផ្សារជួបបញ្ហានោះ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីដែលជាវារីវប្បករនៅកម្ពុជាបានអះអាងថា ការបញ្ចេញត្រីពីក្នុងស្រះបញ្ជូនទៅកាន់ទីផ្សារក្នុងស្រុកនៅតែមានសកម្មភាព និងគ្រប់គ្រាន់ ដោយមិនចាំបាច់ពឹងផ្អែកទៅលើការនាំត្រីចូលពីប្រទេសជិតខាងនោះទេ ខណៈដែលទិន្នផលនៃការចិញ្ចឹមមានការកើនឡើងជាបន្តបន្ទាប់។

លោក សុខ ហៃ ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប្រារស់នៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលស្រះធំៗចំនួន2 បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នលោកបានដាក់ចិញ្ចឹមកូនត្រីប្រាប្រមាណជាង 100ពាន់ ទៅ 130ពាន់ក្បាល ដែលពេលវេលានៃការដាក់កូនត្រីពូជចិញ្ចឹមមានគម្លាតពេលខុសៗគ្នា ហើយអាចប្រមូលផលត្រីបានក្នុងបរិមាណសរុបប្រមាណពី 50 ទៅ 80 តោនក្នុង1ស្រះ។

អ្វីដែលជាវិជ្ជមាននៅពេលបច្ចុប្បន្ននេះ គឺកសិដ្ឋានរបស់លោកមិនមានបញ្ហាទីផ្សារនោះទេ ពោលគឺទទួលបានការបញ្ជាទិញជាប្រចាំចាប់ពី 1-2 តោនជារៀងរាល់ថ្ងៃ ហើយតម្លៃដែលទទួលបានគឺ 5,000រៀល/គីឡូក្រាម។
ជាមួយនឹងការលើកឡើងពីភាពល្អប្រសើរនៃទីផ្សារត្រីចិញ្ចឹមក្នុងស្រុកនៅពេលនេះ លោក សុខ ហៃ ក៏បានបង្ហាញពីភាពជឿជាក់ថា នៅថ្ងៃខាងមុខនេះ ទីផ្សារត្រីចិញ្ចឹមកាន់តែទូលាយជាងពេលបច្ចុប្បន្ន ខណៈដែលលោកក៏មានបំណងបន្ថែមចំនួនស្រះឲ្យបានច្រើនជាងនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងនៅក្នុងខេត្ត និងបញ្ជូនទៅបណ្តាខេត្តផ្សេងទៀត។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានលើកទឹកចិត្តចំពោះការព្យាយាមខិតខំប្រឹងប្រែង និងការប្រកាន់ខ្ជាប់របរចិញ្ចឹមត្រី ដើម្បីលើកកម្ពស់វិស័យវារីវប្បកម្មក្នុងស្រុក ហើយក៏សារទរចំពោះព័ត៌មានពាក់ព័ន្ធនឹងទីផ្សារ និងតម្លៃ ដែលទទួលបានផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់រដ្ឋបាលជលផល មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងមន្ទីររាជធានី-ខេត្តទាំងអស់ត្រូវខិតខំសិក្សាស្រាវជ្រាវ ពិសោធន៍ និងផលិតពូជត្រីដែលមានគុណភាព លើកកម្ពស់ការងារបណ្តុះបណ្តាលបច្ចេកទេសថ្មីៗដើម្បីបង្កើនគុណភាពផលត្រី ផ្តល់ការលើកទឹកចិត្ត និងជួយផ្សារភ្ជាប់រវាងវារីវប្បករ ដែលជាអ្នកផលិត និងអ្នកប្រមូលទិញ ជាពិសេសពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការលួចនាំចូលត្រីខុសច្បាប់ពីប្រទេសជិតខាង។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតចាប់ពីខែមករា រហូតមកដល់ពេលនេះ ទិន្នផលវារីវប្បកម្មសរុបរួមរបស់ខេត្តកំពង់ឆ្នាំងបានសម្រេចប្រមាណជាង 10,500 តោន ក្នុងនោះស្រះដំណើរការមានចំនួន 631 ស្រះ ទទួលបានផលត្រីស្មើនឹង 3,200 តោន និងមានបែសរុបចំនួន 740បែ ស្មើ 7,300តោន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content