ក្រសួងដែន​ដី ជំរុញការ​រៀបចំ​ទីក្រុង​ឱ្យ​ស័ក្តិ​សមជា​ប្រទេស​មាន​ប្រាក់​ចំណូល​​ខ្ពស់​​នៅឆ្នាំ២០៥០

ភ្នំពេញ ៖ ប្រទេស​កម្ពុជា​មានផែន​ការ​ និង​ចក្ខុវិស័យ​​ឱ្យក្លាយជា​ប្រទេស​មានប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅឆ្នាំ២០៣០ និង​ប្រទេស​មានប្រាក់ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០ ។ ទន្ទឹម​នឹង​ការ​អភិវឌ្ឍខ្លួនឱ្យក្លាយជា​ប្រ​ទេ​សមានប្រាក់​ចំណូលខ្ពស់​នោះ ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ ដែល​ជាសេនាធិការ​របស់​​រា​ជ​រដ្ឋាភិបាល​​ បាន និងកំពុងជំរុញការ​រៀប​ចំទីក្រុង​ឱ្យ​មានសោភ័ណភាព ​សណ្ដាប់ធ្នាប់​ឱ្យ​សម​ជា​​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់នៅឆ្នាំ២០៥០​ ។

យោងតាមប្រសាសន៍​ ឯកឧត្តម សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូ​បនី​យកម្ម និងសំណង់​​ បានឱ្យដឹងថា បច្ចុប្បន្ន​ប្រជាជនកម្ពុជា​សរុបមានចំនួន​ជាង​១៧​លាននាក់​​​ ហើយនៅក្នុងឆ្នាំ២០៥០ ​ចំនួន​ប្រជាជន​កម្ពុជា​អាច​នឹងកើនឡើងដល់៣០​លាននាក់​ ដូច្នេះហើយ​​ចាំបាច់ត្រូវ​រៀបចំ​ក្រុង ​រៀប​ចំ​តំបន់​ឱ្យបានល្អត្រឹមត្រូវ ។​

ឯកឧត្តម​បានមានប្រសាសន៍បន្តថា​ ការរៀបចំ​ទីក្រុង​មិនមែន​ជាការ​រៀបចំស្អាត​តែក្នុងគំនូរ​ ឬក្នុងប្លង់​ទេ តែត្រូវ​ធ្វើ​ម៉េច​ឱ្យ​ក្រុង​នោះ មានពណ៌បៃតង ជាក្រុង​ដែល​មានបែងចែក​តំបន់​លំនៅឋានកន្លែង​រស់​នៅ​ដែល​ធ្វើឱ្យ​ពលរដ្ឋ​ក្នុងក្រុង​នោះមានសុខភាព​ល្អ​ មានកន្លែង​ដើរ​ហាត់ប្រាណ​ មានផ្លូវ​សម្រាប់ដើរទៅផ្សារ​ ដើរទៅធ្វើការ និយាយឱ្យចំទៅគឺរៀបចំក្រុង​ធ្វើយ៉ាងម៉េចអាចជំរុញឱ្យ​ពលរដ្ឋ​ដើរ​ឱ្យបាន​ច្រើន ។

ឯកឧត្ត​ម​បានបញ្ជាក់យ៉ាងដូច្នេះថា ៖

«ពលរដ្ឋ​រស់នៅក្នុងក្រុង​យើង​បច្ចុប្បន្ន​​​និយមធ្វើដំណើរ​ដោយយានយន្ត​ ម៉ូតូ ឬឡាន ដូច្នេះ​ការ​រៀបចំ​ក្រុង​របស់យើង​នៅពេលអនាគត​ ត្រូវទម្លាប់ឱ្យពលរដ្ឋ​ដើរ​ឱ្យ​បាន​ច្រើន ហើយដើម្បី​ឱ្យ​ពលរដ្ឋ​ចូលចិត្ត​ដើរ​ មិនថា​ដើរទៅផ្សារ​ ទៅកន្លែង​ធ្វើការ គឺត្រូវ​បង្កបរិយាកាសងាយស្រួលដល់ពួកគាត់ ដោយត្រូវ​ដាំ​ដើ​​ម​ឈើ​​នៅ​នឹងផ្លូវ​ថ្មើជើង​ ។ នៅពេល​ណា​ពល​រដ្ឋចូលចិត្ត​ដើរ​ ចូល​ចិត្ត​បញ្ចេញសកម្មភាព ​នោះនឹងអាច​ជួយ​លើក​កម្ពស់សុខុមាលភាព​របស់ពលរដ្ឋ​បានមួយកម្រិត​ដោយកាត់បន្ថយ​ពលរដ្ឋ​កើតជំងឺ​ទឹកនោមផ្អែម លើស​ឈាម លើស​ខ្លាញជាដើម»។

គួរកត់សម្គាល់ថា ជាទូទៅ ឯកឧត្តម​ សាយ​ សំអាល់​ តែងតែណែនាំ និងជំរុញឱ្យ​អាជ្ញាធរ​ក្រុង​នានា​​រៀបចំ​ក្រុងឱ្យ​បានល្អជាងមុន ដោយ​មិនបាច់​ស្អាតពេក តែសូមឱ្យ​ជា​ក្រុង​ដែ​ល​ពលរដ្ឋ​ចង់រស់​នៅ​ មាន​សណ្ដាប់ធ្នាប់ ដើរ​ ១៥នាទី​ ដល់​កន្លែង​ធ្វើការ ដើរ​១៥​នាទី ដល់​ផ្សារ​ ដល់​​សាលា​រៀន​ ឬដល់​មន្ទីរពេទ្យ ។​

បច្ចុប្បន្ន​នេះ សម្រាប់​នៅរាជធានីភ្នំពេញ ចាប់ផ្ដើម​រៀបចំ​ផ្លូវ​ថ្មើ​ជើង​ថ្មីៗ​បន្ថែមទៀត ដើម្បីជំរុញឱ្យ​ពលរដ្ឋ​ដើរ​កម្សាន្ត​ ហាត់​ប្រាណ​ និងទិញទំនិញ​ ពោលគឺនឹង​ជំរុញឱ្យពលរដ្ឋ​ដើរ​ឱ្យ​បាន​ច្រើន​ ដោយ​នៅមុន​ដំណាច់​ឆ្នាំ​២០២៤​នេះ​ រដ្ឋបាល​រាជធានីភ្នំពេញនឹង​ដាក់ឱ្យ​ប្រើប្រាស់​​នូវ​ផ្លូវថ្មើ​ជើង​ចំនួន ២​ខ្សែ​នៅកណ្ដាល​រាជធានីភ្នំពេញបន្ថែមពីលើ​ផ្លូវ​ថ្មើ​ជើង​ដែល​មានស្រាប់នាពេ​ល​​​បច្ចុប្បន្ន​នេះ ។ ក្រៅពីនេះ នៅតាមបណ្ដាក្រុងមួយចំនួន​ក៏​បានរៀបចំ​សួនច្បារ​ដោយផ្ដោតលើ​ទីតាំង​ហាត់ប្រាណ និង​កន្លែង​ពលរដ្ឋ​បញ្ចេញ​សកម្មភាព​ ដើរ​កម្សាន្ត​ នៅពេល​ល្ងាចៗ ។

សូមរំលឹកដែរថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏បានបង្ហើ​បពីគម្រោងសាងសង់​ផ្លូវសម្រាប់​ជិះកង់​នៅតំបន់​ឆ្នេរ​​ដោយតភ្ជាប់ពី​ខេត្តកែប កាត់​តាមខេត្តកំពត ខេត្តព្រះសីហនុ​ និង​ខេត្ត​កោះកុង ។ ​ការ​បង្កើត​ផ្លូវជិះគង់នេះ នឹង​ទាក់ទាញភ្ញៀវទេសច​របរទេស​ដែល​និយម​ជិះកង់​កម្សាន្ត​តាមផ្លូវឆ្ងាយ​ៗចូល​មកក​ម្ពុជា​បន្ថែមទៀត​ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ