ដូងខ្មែរមានទីផ្សារល្អ និងប្រយោជន៍សម្រាប់សុខភាព ប៉ុន្តែការផ្គត់ផ្គង់នៅមិនទាន់ឆ្លើយតបតម្រូវការ

​ផ្លែដូងមានសារៈប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដោយអាចជួយផ្គត់ផ្គង់ជាតិទឹកដល់រាងកាយ ពង្រឹងប្រព័ន្ធភាពស៊ាំ និងគាំទ្រដល់សុខភាពបេះដូង។ ជាមួយគ្នានេះ វាក៏មានផ្នែកពាក់ព័ន្ធនឹងការរំលាយអាហារ ការថែរក្សាស្បែក និងការគ្រប់គ្រងទម្ងន់ផងដែរ។

 ក្រៅ​ពី​ទាញយក​អត្ថប្រយោជន៍​សម្រាប់​សុខភាព ​ផ្លែ​ដូង​ទុំ ​ត្រូវ​បាន​គេ​ញែក​ស្រកី លលាដ៍ ​និង​ខ្ទិះ​ដូង ច្នៃ​ទៅ​ជា​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ​ក្នុង​វិស័យ​ចំណី​អាហារ​ ​និង​គ្រឿង​សម្អាង​បាន​ជា​ច្រើន​ប្រភេទ​។ ​សម្រាប់​កម្ពុជា​ ​ស្ថានភាព​ទីផ្សារ​ដូង​នៅ​ល្អ ​ប៉ុន្ដែ​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​ដាំដុះ ​ហើយ​ពិបាក​សម្រាប់​កសិករ​ដែល​កំពុង​ស្វែងរក​ឱកាស​កែច្នៃ ​និង​បង្កើន​តម្លៃ​ផលិតផល​ដូង​របស់​ខ្លួន​។​

​ក​សិករ​ដាំ​ដូង​ម្នាក់​នៅ​ស្រុក​ឈូក​ ​ខេត្ដ​កំពត ​លោក​ ​អ៊ូច សុខន ​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ AMS ថា​ ​ដោយ​ក្ដី​ស្រលាញ់​ ​និង​ចង់ប្រែក្លាយ​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ ​រូប​លោក​បាន​ដាំដូង​ក្រអូប​ ដូង​កប៉ាល់ ​និង​ដូង​តុកកែចំនួន​ ៤​,​០០០​ដើម​ ​លើ​ផ្ទៃដី​ជាង​ ​១៥​ហិកតា​។ ​ចាប់​តាំងពី​ឆ្នាំ​២០២១ ​ដែល​ដូង​ចាប់ផ្ដើម​ហុច​ផល​ឆ្នាំ​ដំបូង​មក​ ​លោក​ទទួល​បាន​ដូង​ប្រមាណ​ ​១០​,​០០០​ផ្លែ​ ​ក្នុង​១​ឆ្នាំ​ៗ​ ប៉ុន្ដែ​មិន​ដែល​បាន​លក់​ចេញ​អស់​ៗ​ទេ​ ​ព្រោះ​ឈ្មួញ​ដែល​ចូល​មក​ទិញ​ភាគ​ច្រើន​សម្រាំង​យក​តែ​ផ្លែ​ល្អ​ៗ​ដើម្បី​ទៅ​លក់​បន្ដ​។

ក​សិករ​រូប​នេះ​ បង្ហើប​ថា​ កត្ដា​ជ្រើសរើស​ពូជ​ខុស ​បាន​ធ្វើឱ្យ​លោក​ខកចិត្ដ​ម្ដង​ហើយ​។ ​លោក​ខំ​ថែតាំងពី​តូច ​រហូត​បាន​ផល តែ​បែរជា​ផ្លែ​មក​តូច ​លក់​មិន​សូវ​បាន​ថ្លៃ ​ដោយ​ក្នុង​ ១​ផ្លែ​ ​លោក​លក់​បាន​តែ​ ១​,​០០០​រៀល​ប៉ុណ្ណោះ​។ តម្លៃ​នេះ​ ​បាន​ធ្វើឱ្យ​លោក​អល់​អែក ​ក្នុង​ការ​ពង្រីក​ផ្ទៃដី​ដាំដុះ​ដូង​បន្ថែម​ឱ្យ​គ្រប់​ ២៥​ហិកតា​ ​តាម​គម្រោង​ដែល​ធ្លាប់​គិត​ជាមួយគ្រួសារ​កន្លង​មក​។

​លោក​បន្ដ​ថា​ ​បញ្ហា​ប្រឈម​ចំនួន​ ​៣ ​ដែល​លោក​កំពុង​ជួប​ប្រទះ ​គឺ​ទី​១ ​ពិបាក​បែងចែក​ពូជ​ដូង​សុទ្ធ ​និង​ពូជ​ដូង​ក្លាយ​ ​ធ្វើឱ្យ​លោក​ខាត​ពេល​ថែទាំ​ ​ទទួល​ផល​ទាប​ ​ផ្លែ​តូច ​ហើយ​ក្ដៀប​ច្រើន​។ ​ទី​២ ​តម្លៃ​ដូង​ទិញ​ដល់​ចម្ការ​ ​តម្លៃ​គឺ​ស្ថិត​នៅ​លើ​មាត់​ឈ្មួញ ​ដែល​ភាគ​ច្រើន​គេ​ទិញ​ថោក ​ហើយ​យក​តែ​ផ្លែ​ល្អ​ៗ​។​ ​ទី​៣ ​ថ្លៃ​ដើម​លើ​ការ​ដាក់​ជី ​និង​ជួល​កម្លាំង​ពលកម្ម​ថែទាំ​ថ្លៃ ​មិន​សម​តុល្យ​នឹង​ការ​ចំណាយ​ទុន​។​

 ​លោក​ ​អ៊ូច ​សុខន ​បញ្ជាក់​ថា​ ​បើ​ទោះបីជា​ជួប​បញ្ហា​ជិត ៥​ឆ្នាំ​មក​ហើយ​ក្ដី ​លោក​មិន​ដែល​បោះបង់​ការ​តាំងចិត្ដ​ដាំដូង​ឱ្យ​បាន​ជោគជ័យ​នោះ​ទេ​ ​ដោយ​បច្ចុបន្ន្ន​លោក​នៅ​រក្សា​ការ​ថែទាំ​ដូង​ដែល​កំពុង​ប្រមូល​ស្រាប់​នេះ​ឱ្យ​បាន​ល្អ ​ហើយ​ផ្ទៃដី​ដែល​សល់​គ្រោង​ដាំដូង​បន្ថែម​នោះ​ ត្រូវ​កែច្នៃ​ទៅ​ដាំ​ដំណាំ​អ្វី​ផ្សេង​វិញ​ ​ដើម្បី​ទប់​គ្នា​។

​លោក​ ​អ៊ូច សុខន​៖ “​ខ្ញុំ​មើលឃើញ​ថា​ ​យើង​មាន​តែ​ទិន្នផល​មិន​គ្រប់គ្រាន់​ទេ​ ត្រូវ​ច្នៃ​វា​ឱ្យ​ទៅ​ជា​របស់​មាន​តម្លៃ​…​ដូច​ដូង​ខ្ចី​យើង​លក់​ឱ្យ​គេ​ ១​ផ្លែ​ ​បាន​តែ​ ១​,​០០០​រៀល​ទេ ​តែ​ដល់​គេ​យក​ទៅ​ឡៅ ​ឬ​ធ្វើ​ជា​ចាហួយ​ដូង​អី​វិញ​ ​គេ​លក់​បាន​រហូតដល់​ ​១​ដុល្លារ​។ ​ខ្ញុំ​ស្នើ​ឱ្យ​ក្រសួង​កសិកម្ម​ជួយ​ចង​ក្រង​បណ្ដាញ​កសិករ​ដាំ​ដូង​ ដូច​អ្នក​ដាំ​ដំណាំ​សក្ដានុពល​ផ្សេងទៀត​ដែរ​ ​ហើយ​លើកទឹកចិត្ដ​កសិករ​កែច្នៃ​ដូង​ឱ្យ​បាន​ច្រើន​”​។

​លោក​ អ៊ូច សុខន មាន​មហិច្ឆតា​ ​បង្កើត​សិប្បកម្ម​លក្ខណៈ​គ្រួសារ​ ​ហើយ​ឈាន​ដល់​ដំណើរការ​សិប្បកម្ម​ខ្នាត​មធ្យម​មួយ​ទៅ​ថ្ងៃ​អនាគត ​ដើម្បី​ផលិត​ប្រេង​ដូង​ត្រជាក់ ​ដោយ​ចម្រាញ់​ពី​ដូង​ទុំ​របស់​លោក​ជ្រុះ​ច្រើន​នៅ​ក្រោម​ដើម​ ​ជា​ជាង​ចោល ​ឬ​ប្រើ​មិន​អស់​។ ​បច្ចុប្បន្ន​លោក​ចម្រាញ់​បាន​ប្រេង​ដូង​ត្រជាក់​សម្រាប់​ទុក​ហូប​ប្រចាំ​គ្រួសារ​បាន​ហើយ​ ​ដោយ​មើល​មេរៀន​តាម​បណ្ដាញ​សង្គម​ YOUT​UB​E ​។ ​លោក​នឹង​ទៅ​រៀន​បច្ចេកទេស​បន្ថែម​ពីមន្ត្រី​ជំនាញ ​មុន​សុំ​លិខិត​អនុញ្ញាត​ពី​ក្រសួង​ពាក់ព័ន្ធ​ ​ដើម្បី​បើក​ដំណើរ​សិប្ប​កម្ម​ពេញលេញ​ ​ខណៈ​ដែល​លោក​ក៏​ខ្នះ​ខ្នែង​ណាស់​ដែរ​លើ​ការ​ថែទាំ​ដំណាំ​ដូង​ ​ដើម្បីឱ្យ​ទទួល​បាន​ផ្លែខ្ចី ​ទឹក​ឆ្ងាញ់​ផ្គត់ផ្គង់​ឱ្យ​ឈ្មួញ​យក​ទៅ​លក់​បន្ដ​។

​ចំណែក​ម្ចាស់​កសិដ្ឋាន​ដូង​ក្រអូប​ខ្មែរ ​នៅ​ស្រុក​ព្រៃ​នប់​ ​ខេត្ដ​ព្រះសីហនុ ​លោក​ ប៊ុត ​គឹម​ឆាយ ​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ AMS ថា​ ដូង​ក្រអូប​ ​និង​ប្រភេទ​ដូង​ដូនតា​មួយចំនួន​ទៀត​កំពុង​មាន​ទីផ្សារ​ខ្ពស់ ក្រោយ​បិទ​ការ​នាំចូល​ពី​ប្រទេស​ថៃ​ ​ដោយ​ជំនួស​មកវិញ​នូវ​ការ​ប្រកួតប្រជែង​គ្នា​នៅលើ​ទីផ្សារ​រវាង​ដូង​ខ្ចី​នាំចូល​ពី​ប្រទេស​វៀតណាម​ ​និង​ដូង​ខ្ចី​របស់​ខ្មែរ​។

​លោក​បន្ដ​ថា​ ​បើ​ទោះបីជា​ ដូង​ខ្ចី​កំពុង​មាន​ទីផ្សារ​ល្អ ​តែ​លោក​បាន​បន្ថយ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​ឱ្យ​ម៉ូយ​ពី​ ​៣​ម៉ឺន​ផ្លែ​ ​ក្នុង​១​ខែ ​មក​នៅ​ត្រឹម​ ​៥​,​០០០​ផ្លែ​ ​ក្នុង​១​ខែ ​សម្រាប់​តែ​ម៉ូយ​នៅ​ស្រុក​ស្រែ​អំបិល​ ​ខេត្ដ​កោះកុង ​និង​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​។ ព្រោះ​ដូង​ជាង​ ៤៧​ហិកតា​របស់​លោក​ដាំ​យូរ​ លូត​កាន់តែ​ខ្ពស់​ ​ពិបាក​ប្រមូល​ផល ​ទើប​លោក​ប្រែ​យុទ្ធសាស្ដ្រ​ប្រមូល​ផល ​ដោយ​ទុក​ឱ្យ​វា​ទុំ ​សម្រាប់​បណ្ដុះ​លក់​វិញ​ម្ដង​។

​លោក​ ​ប៊ុត ​គឹម​ឆាយ​៖ “​ខ្ញុំ​សង្កេតឃើញ​ថា​ ​ការ​ផ្គត់ផ្គង់​មិន​ទាន់​គ្រប់​ទេ​បង​! ​ទាំង​ដូង​ខ្ចី ​និង​ដូង​ពូជ​សម្រាប់​ហូប ​និង​កែច្នៃ​លក់​ក្នុង​ស្រុក​ ​ឬ​ទៅ​ក្រៅ ​ជាពិសេស​សម្រាប់​សិប្ប​កម្ម​ធំ​ៗ​ ​គេ​ត្រូវ​ការ​ទិញ​ជា​ទៀងទាត់​ ​ហើយ​ក្នុង​បរិមាណ​ច្រើន​ៗ​។ តែ​ដូច​ខ្ញុំ​ឥឡូវនេះ​ ងាក​មក​ផ្ដោត​លើ​ការ​ផ្ដល់​ពូជ​សុទ្ធ ​និង​មាន​គុណភាព​ដល់​កសិករ​វិញ​ ​ហើយ​ដូង​ពូជ ​ខ្ញុំ​លក់​បាន​ ៨​,​០០០​រៀល​/​ដើម​ ​ថ្លៃ​ជាង​លក់​ផ្លែ​ខ្ចី​ឆ្ងាយ​”​។

​ដោយ​មើល​ឃើញ​ទំនោរ​ដាំ​ដូង​នៅ​កម្ពុជា ​ជាពិសេស​នៅ​ខេត្ដ​កំពង់ស្ពឺ ​កំពត ​កោះ​កុង ​និង​ខេត្ដ​ព្រះសីហនុ ​កសិដ្ឋាន​ដូង​ក្រអូប​ខ្មែរ​របស់​លោក​ ប៊ុត ​គឹម​ឆាយ ​បាន​ពង្រីក​ទីផ្សារ​កូន​ដូង​ក្រអូប​ទៅកាន់​ខេត្ដ​ទាំងនេះ​រាប់​ម៉ឺន​ដើម​ក្នុង​១​ខែ​ៗ​។ ​ជាក់ស្ដែង​រយៈពេល​ ៤​ខែ ​ដើម​ឆ្នាំ​២០២៦ ​លោក​បាន​បញ្ចេញ​ពូជ​ដូង​ក្រអូប​ចំនួន​ ៦៥​,​០០០​ដើម​ ​ហើយ​លោក​ប្ដេជ្ញា​រក្សា​ការ​បណ្ដុះ ​និង​លក់​ចេញ​ឱ្យ​បាន​ទៀងទាត់​ ​ក្នុង​១​ខែ ​ឱ្យ​បាន​១​ម៉ឺន​ដើម​។

​សម្រាប់​អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​លោក​បណ្ឌិត​ គី ​សេរី​វឌ្ឍន៍ មើល​ឃើញ​ថា​ ​ការ​កែច្នៃ​កសិផល​កសិកម្ម​នៅ​កម្ពុជា ​ជា​ពិសេស​ដូង​នៅ​មាន​កម្រិត​ដែល​ទាមទារ​ឱ្យ​មាន​ការ​ផ្គត់ផ្គង់​ផង ផ្ដល់​បច្ចេកទេស​ផង ​និង​គាំទ្រ​ផ្នែក​ទីផ្សារ​ផង​។ ដូង​ដាំ​បាន​ត្រូវ​ផ្គត់ផ្គង់​ទៅ​ឱ្យ​ឧស្សាហកម្ម​កែច្នៃ​ ប៉ុន្ដែ​នៅពេល​ដែល​កសិករ ​ឬ​ម្ចាស់​សិប្ប​កម្ម​ដំឡើង​កម្រិត​កែច្នៃ​ទៅ​ខ្នាត​ធំ​ៗ​ ​អាច​ប្រឈម​នឹង​បញ្ហា​មួយចំនួន​។ ​ដូចជា​ ​ប្រទេស​ជិតខាង​កម្ពុជា​ តែង​តែ​ប្រើ​យុទ្ធសាស្ដ្រ​ប្រមូល​ទិញ​ដូង​ពី​កម្ពុជា​ក្នុង​តម្លៃ​ថ្លៃ ​នោះ​កសិករ​នឹង​លក់​ឱ្យ​គេ​  ​ធ្វើឱ្យ​កម្ពុជា​ខ្វះដូង​កែច្នៃ​រហូត​សិប្បកម្ម​ក្នុង​ស្រុក​ដួល​រលំ ​ពេល​នោះ​ ​គេ​នឹង​ទម្លាក់​តម្លៃ​ផ្លែ​ដូង​ខ្មែរ​វិញ​ម្ដង ​ដែល​ធ្វើឱ្យ​កសិករ ​និង​ម្ចាស់​សិប្បកម្ម​រងគ្រោះ​ដូចគ្នា​។

​លោក​បណ្ឌិត​ ​បាន​ផ្ដល់​អនុសាសន៍​ថា​ ទន្ទឹម​នឹង​ការ​ពង្រីក​ការ​ដាំដុះ​ ​បង្កើន​ទិន្នផល​ដូង​ ​ឬ​កសិករ​ត្រូវ​កែច្នៃ​អ្វី​បន្ថែម ​ដើម្បី​បង្កើន​តម្លៃ​លក់​ឱ្យ​ត្រូវ​នឹង​ទីផ្សារ​ ​ក្រសួង​កសិកម្ម​ ​ក្រសួង​ពាណិជ្ជកម្ម ​និង​ក្រសួង​ឧស្សាហកម្ម ​ត្រូវ​ដោះស្រាយ​បញ្ហា​ទីផ្សារ​ បច្ចេកទេស​ផលិត ​និង​ការ​ផ្គត់ផ្គង់​ជាក់លាក់​ដល់​កសិករ ​ឬ​ម្ចាស់​សិប្ប​កម្ម​ជា​មុន​សិន​ ​ទើប​ធ្វើឱ្យ​ផលិតកម្ម​ចេញ​ពី​ដំណាំ​ដូង​នេះ​ ​មាន​ចីរភាព​។

ពី​ដំណាំ​ដែល​មាន​សក្ដានុពល​ជួប​ការ​លំបាក​ ​ឆ្ពោះទៅ​រក​ឱកាស​មាស​លើ​ទីផ្សារ​។ ​មន្ដ្រី​ជំនាញ​កសិកម្ម​ ​និង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ឯក​ឧត្ដម​ ​យ៉ង​ សាំង​កុមារ​ ​ទទួល​ស្គាល់​ថា​ ​លទ្ធភាព​កែច្នៃ​ផ្លែ​ដូង​ខ្ចី ​និង​ដូង​ទុំ​របស់​កសិករ​ខ្មែរ​នៅ​មិន​ទាន់​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​នៅឡើយ​ ​ហើយ​អ្នក​មាន​លទ្ធភាព​បង្កើត​សិប្បកម្ម​កែច្នៃ​ដូង​នាំចូល​ផ្សារ​ទំនើប​ ​និង​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ក៏​មិន​ទាន់​មាន​ច្រើន​។ ​ប៉ុន្ដែ​ឯក​ឧត្ដម​សង្កត់ធ្ងន់​ថា​ ​កសិករ​តាម​បណ្ដា​ខេត្ដ ​ជាពិសេស​ខេត្ដ​ព្រះសីហនុ ​កំពត​ ​កោះ​កុង ​គួរ​បង្កើន​ការ​ដាំដុះ​។

​ឯ​ក​ឧត្ដម​ ​យ៉ង​ សាំង​កុមារ​៖ “​វា​ពិបាក​ បើ​និយាយ​ដល់​រឿង​បច្ចេកទេស​កែច្នៃ​!​ ​សំខាន់​យើង​កំពុង​ពិនិត្យ​មើល​លទ្ធភាព​ ​ជំរុញ​ឱ្យ​កសិករ​ងាក​ពី​ដាំ​ស្រូវ​មក​ដាំ​ដូង​នៅ​តាម​ស្រែ​ក្នុង​ខេត្ដ​ដែល​មាន​សក្ដានុពល​ហ្នឹង​!​ ​ឥឡូវ​នេះ​ ការ​ផ្គត់ផ្គង់​ដូង​ទុំ​ក៏​ខ្វះ​ច្រើន​ដែរ​…​ដូច្នេះ​ដូង​នៅ​មាន​ទីផ្សារ​ល្អ ​ជាង​ស្រូវ​ឆ្ងាយ​”​។

​គិត​ត្រឹម​ឆ្នាំ​២០២៥​ ​កម្ពុជា​ ​មាន​ផ្ទៃដី​ដាំដុះ​ដំណាំ​ដូង​សរុប​ ២០​,​១៦៩ ហិកតា ​ក្នុង​នោះ​ផ្ទៃដី​កំពុង​ប្រមូល​ផល​មាន​ចំនួន​ ១៤​,​៥១១ ​ហិកតា ​ដែល​បរិមាណ​ផល​សរុប​ប្រចាំ​ឆ្នាំ​មាន​ ​៣៥៧​,​២៨៧  តោន​។ ទិន្នផល​នេះ​ ​មិន​ទាន់​ឆ្លើយតប​ទីផ្សារ​ ​ឬ​ផ្គត់ផ្គង់​គ្រប់​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​នៅឡើយ​ទេ​។ ​ក្រសួង​កសិកម្ម ​កំពុង​ជំរុញ​កសិករ​នៅ​តាម​ខេត្ដ​ជាប់​មាត់​សមុទ្រ​ ​និង​ខេត្ដ​ដែល​មាន​ដី​អំណោយ​ផល​ដល់​ដំណាំ​ដូង​ ឱ្យ​ប្រែក្លាយ​ពី​ផ្ទៃដី​ស្រែ​ធ្លាប់​ធ្វើ​ស្រូវ​ ​មក​ជា​ចម្ការដូង​ជំនួស​វិញ ​ដើម្បី​បំពេញ​តម្រូវការ​ដូង​ខ្ចី​ ​និង​ដូង​ទុំ​សម្រាប់​កែច្នៃ​។

យោង​តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ខេត្ដ​ចំនួន​៣ ​គឺ​ព្រះសីហនុ ​កំពត ​និង​ខេត្ដ​កំពង់ស្ពឺ ​គឺជា​ខេត្ដ​ដែល​មាន​ដំណាំ​ដូង​ច្រើន​ជាង​គេ ​ហើយ​បច្ចុប្បន្ន​បាន​ពង្រីក​ទៅកាន់​ខេត្ត​កំពង់ឆ្នាំង​ ​ពោធិ៍​សាត់ ​និង​បាត់ដំបង​ ​ដោយសារ​កម្រិត​ទឹកភ្លៀង​ខ្ពស់​ចន្លោះ​ពី​១​,​៥០០ ​ទៅ​ ​២​,​៥០០​ ម​.​ម​/​ឆ្នាំ​ ​សីតុណ្ហភាព​សមស្រប​ចន្លោះ​ពី​២៥ ​ទៅ​៣៥°​C ​និង​ប្រភេទ​ដី​សមស្រប​សម្រាប់​ដំណាំ​ដូង​។

របាយការណ៍​ដដែល​បញ្ជាក់​ថា​ ​ក្រសួង​បាន​ជួយ​បើក​ច្រក​ទីផ្សារ​អន្តរជាតិ​សម្រាប់​ការ​នាំចេញ​ផ្លែ​ដូង​ស្រស់​ទៅកាន់​ទីផ្សារ​ចិន ​និង​បាន​ចុះ​ហត្ថលេខា​លើ​លក្ខខណ្ឌ​តម្រូវ​ភូត​គាម​អនាម័យ​ជាមួយ​ភាគី​ចិន ​ដើម្បី​ជំរុញ​ការ​នាំចេញ​ផ្លែ​ដូង​ស្រស់​។​ ​ក្រសួង​ក៏​បាន​ពង្រឹង​ស្ដង់​ដាគុណភាព​ តាមរយៈ​យុទ្ធនាការ​ចុះបញ្ជី​ចម្ការ​តាម​ស្ដង់ដារ​កសិកម្ម​ល្អ ​(​GAP​)​ ​និង​ចុះ​បញ្ជី​រោងចក្រ​វិច​ខ្ចប់​។ ទន្ទឹម​គ្នា​នេះ​ ​ក៏​គាំទ្រ​ការ​បង្កើត​សហគមន៍​កសិកម្ម​ដូង​ ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​ផលិត ​និង​ជំរុញ​ការ​ធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​និង​គាំទ្រ​បច្ចេកទេស​ផលិតកម្ម​ដូង​ឱ្យ​មាន​ប្រសិទ្ធភាព​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដូងខ្មែរមានទីផ្សារល្អ និងប្រយោជន៍សម្រាប់សុខភាព ប៉ុន្តែការផ្គត់ផ្គង់នៅមិនទាន់ឆ្លើយតបតម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ផ្លែដូងមានសារៈប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដោយអាចជួយផ្គត់ផ្គង់ជាតិទឹកដល់រាងកាយ ពង្រឹងប្រព័ន្ធភាពស៊ាំ និងគាំទ្រដល់សុខភាពបេះដូង

Hyundai Cambodia បង្ហាញរថយន្តអគ្គិសនី​ស៊េរីថ្មី Hyundai ELEXIO នៅលើទីផ្សារ​ប្រទេស​កម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/09/2026

ក្រុមហ៊ុន​ Hyundai Cambodia បានបង្ហាញ​រថយន្តស៊េរីថ្មី​ជា​ប្រភេទរថយន្តអគ្គិសនី គឺ Hyundai ELEXIO នៅលើទីផ្សារ​ប្រទេសកម្ពុជា ដោយរំពឹងថា​រថយន្ត​ប្រភេទថ្មីនឹង​អាចទទួលបានការ​គាំទ្រពីអ្នក​ប្រើប្រាស់​នៅក្នុងប្រទេសកម្ពុជា​ពីព្រោះតែលក្ខណៈពិសេស​ជាច្រើន​របស់រថយន្ត​មួយនេះ

មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/09/2026

បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ ការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូន ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានបងប្អូនជាង ១ពាន់នាក់ នៅបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ក្នុងស្រុកបាណន់

ចិន-កម្ពុជា ពួតដៃគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

 ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។

ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/09/2026

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន

សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក និងចិន នេះបើយោងតាមការរាយការណ៍ពី DW។ បច្ចុប្បន្ននេះ សហភាពអឺរ៉ុបមានកិច្ចព្រមព្រៀងមួយចំនួន និងកំពុងស្ថិតនៅក្នុងដំណាក់កាលចរចាជាមួយសមាជិកអាស៊ានចំនួន ៦ ក្នុងចំណោម ១១ ប្រទេស ហើយក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសសិង្ហបុរី និងវៀតណាម

ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។​ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០

ការនាំចេញទំនិញពីតំបន់សដ្ឋកិច្ចពិសេស​ចំនួន២ របស់ ​រ៉ូយ៉ាល់គ្រុប ​សម្រេច​បានជិត​២ពាន់​លានដុល្លារ​ បង្ហាញពីភាពធន់នៃឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែមករា​ ដល់​ដំណាច់ខែសីហា ឆ្នាំ២០២៦ តំបន់​សេដ្ឋកិច្ចពិសេស​របស់ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​​ចំនួន​ពីរ រួមមានតំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​គ្រុបកណ្ដាល​ បានសម្រេច​ការនាំចេញទំនិញសរុប​ចំនួន ១ ៩០៧លានដុល្លារអាម៉េរិក​ បើធៀបនឹង​រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ​កន្លងទៅ ​មានកំណើន ​៤៥ភាគរយ ។​ យោងតាមរបាយការណ៍របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បានឱ្យដឹងថា ទន្ទឹមនឹង​កំណើននៃការ​ចេញ​ពីតំបន់​សេដ្ឋកិច្ចពិសេស​ទាំងពីរ​មានកំណើន​ប្រមាណ៤៥​ភាគរយនេះ ជាការ​កត់សម្គាល់​