រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

បរទេស៖ បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ។

នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ អាម៉េរិក ទទួលបានការគាំទ្រពីសំណាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 ទាំងអស់ លើកលែងតែចិន ដើម្បីចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការលើកឡើងថា ការនាំចេញលើសកម្រិតរបស់ចិនបង្កភាពរាំងស្ទះដល់កំណើនសេដ្ឋកិច្ចនៅកន្លែងផ្សេងទៀត។

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក Scott Bessent លើកឡើងថា នៅពេលដែលព្រមានចំពោះដៃគូពាណិជ្ជកម្មដទៃទៀតកាលពីឆ្នាំមុនអំពីការដំឡើងពន្ធគយរបស់អាម៉េរិក វានឹងបណ្តាលឲ្យមានលំហូរទំនិញចិនចូលទៅកាន់ទីផ្សាររបស់ពួកគេកាន់តែច្រើន។ ដោយឡែក គោលនយោបាយមិនមែនទីផ្សារ គឺសំដៅលើការជ្រៀតជ្រែកយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងទីផ្សារដូចជា ការឧបត្ថម្ភធនពីរដ្ឋ និងការកំណត់តម្លៃដោយរដ្ឋ។ សកម្មភាពនេះគឺខុសទ្រង់ទ្រាយពីគោលការណ៍ទីផ្សារសេរីពិតប្រាកដ។

សេចក្តីថ្លែងការណ៍បិទកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុក្រុម G20 បានបញ្ជាក់ថា បណ្តាប្រទេសចូលរួមទាំងអស់លើកលែងតែចិន គាំទ្រលុបបំបាត់គោលនយោបាយមិនមែនទីផ្សារដែលធ្វើឱ្យពាណិជ្ជកម្មមានវិសមភាពកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសប្រទេសដែលមានអតិរេកពាណិជ្ជកម្មច្រើនលើសលប់ គួរតែទប់ស្កាត់ភាពខុសប្រក្រតីដែលរារាំងការប្រើប្រាសស់ក្នុងស្រុក និងការរំពឹងផ្អែកខ្លាំងលើការនាំចេញជ្រុលពេកសម្រាប់គាំទ្រកំណើនសេដ្ឋកិច្ច។

ការនាំចេញយ៉ាងសន្ធឹកសន្ធាប់របស់ចិនកំពុងដាក់សម្ពាធដល់សេដ្ឋកិច្ចទូទាំងពិភពលោក ជាពិសេសនៅពេលដែលអាម៉េរិកដំឡើងពន្ធគយខ្ពស់លើទំនិញចិន ដោយសារប្តូរទិសដៅនាំចេញទៅកន្លែងផ្សេងវិញ។ ការហូរចូលនៃទំនិញចិនថោកៗ និងច្រើនលើសលប់ធ្វើឱ្យអាជីវកម្ម និងរោងចក្រក្នុងស្រុករបស់បណ្តាប្រទេសទាំងនោះពិបាកប្រកួតប្រជែងរហូតឈានដល់ការខាតបង់ ឬ បិទទ្វារជាដើម។ ជាមួយគ្នានេះ ស្របពេលដែលតម្រូវការក្នុងស្រុកចុះខ្សោយ ចិនបានពង្រឹងទ្វេដងលើការនាំចេញរថយន្តអគ្គិសនី EV ឈីបពាក់កណ្តាលចម្លង និងទំនិញផ្សេងៗទៀត។ ជាក់ស្ដែង ក្នុងខែកក្កដា កន្លងទៅ ការនាំចេញសរុបរបស់ចិនបានកើនឡើង ២៣.៩ ភាគរយធៀបនឹងខែដូចគ្នាកាលពីឆ្នាំ២០២៥ ដែលធ្វើឱ្យអឺរ៉ុបស្នើឱ្យមានការរឹតបន្តឹងកាន់តែខ្លាំងលើទំនិញចិន។ អតិរេកពាណិជ្ជកម្មទំនិញរបស់ចិនជាមួយសហភាពអឺរ៉ុបឈានដល់ ៣៦០.៦ ពាន់អឺរ៉ូក្នុងឆ្នាំ ២០២៥ ដែលកើនឡើង ១៥ ភាគរយពី ២០២៤ ហើយតួរលេខនឹងកើនឡើងទៀតនៅឆ្នាំនេះ។ យ៉ាងណាមិញ ចិនហាក់មិនសូវខ្វាយខ្វល់នឹងការអំពាវនាវនេះយូរឆ្នាំមកហើយ ទោះបីជាខ្លួនជាសមាជិករបស់ក្រុមប្រទេស​ G20 ក៏ដោយ។

ក្រៅពីបញ្ហាអតិរេកពាណិជ្ជកម្មជាមួយនឹងចិន សមាជិកក្រុម G20 ក៏បានលើកឡើងពីការព្រួយបារម្ភ និងកង្វល់ផ្សេងៗផងដែរ។ ប្រទេសនៅអឺរ៉ុប និងកាណាដាសម្តែងការមិនពេញចិត្តចំពោះវត្តមានរបស់រុស្ស៊ីក្នុងកិច្ចប្រជុំនេះ ចំណែកឯអាល្លឺម៉ង់វិញលើកឡើងពីជម្លោះពន្ធគយ និងសង្គ្រាមបង្កើនភាពមិនប្រាកដប្រជាកាន់តែខ្លាំងដល់កំណើនសេដ្ឋកិច្ច។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងបណ្តាប្រទេសមួយចំនួនបានអំពាវនាវឱ្យមានចំណាត់ការសម្របសម្រួលគ្នា។ លើសពីនេះ កិច្ចប្រជុំនេះក៏បានជជែកដេញដោលពីការរឹតបន្តឹងការនាំចេញរ៉ែកម្ររបស់ចិន អតិផរណា និងទីផ្សារប័ណ្ណបំណុលពិភពលោកផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់

អតិផរណាតំបន់ចាយលុយអឺរ៉ូហក់ឡើងដល់ ៣,៣% ខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលអឺរ៉ុប ECB ២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

អតិផរណានៅក្នុងតំបន់ចាយលុយអឹរ៉ូ​ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣,៣ ភាគរយក្នុងខែសីហា ខណៈដែលក្នុងអំឡុងខែកក្កដា កើនត្រឹម ២,៩ ភាគរយប៉ុណ្ណោះ

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/09/2026

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ ដើម្បីធានាសុវត្ថិភាពបរិយាកាសធុរកិច្ច

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា


Leave a Reply

Your email address will not be published.Required fields are marked *