ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

បរទេស៖ ឡាវ កំពុងជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV យ៉ាងសកម្ម ដោយសារកង្វះខាតប្រេងឥន្ធនៈ ដែលកាន់តែគំរាមកំហែងលើសន្តិសុខថាមពលជាតិ ក្រោមការដាក់ចេញវិធានការយ៉ាងតឹងរឹងទៅលើការផ្អាកនាំចូលយានយន្តប្រើថាមពលឥន្ធនៈ។

តាមសេចក្ដីរាយការណ៍ពីនីគីអាស៊ីបានឱ្យដឹងថា រដ្ឋាភិបាលឡាវ បានសម្រេចផ្អាកការនាំចូលរថយន្តដើរដោយសាំងជាបណ្តោះអាសន្នចាប់តាំងពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំនេះ និងកំណត់គោលដៅបង្កើនចំនួនយានយន្តអគ្គិសនីឱ្យបាន ៣០ ភាគរយនៃយានយន្តសរុបនៅត្រឹមឆ្នាំ២០៣០។ នយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាល គឺជាកត្តាជំរុញដ៏សំខាន់ដោយឡាវកំណត់ពន្ធអាករពិសេសត្រឹមតែ ៣ ភាគរយប៉ុណ្ណោះសម្រាប់យានយន្តអគ្គិសនី ប្រៀបធៀបនឹងការកំណត់ពន្ធរហូតដល់ ៣១​ ភាគរយលើការនាំចូលរថយន្តប្រើប្រេងសាំង។ ក្តីបារម្ភអំពីស្តុកបម្រុងប្រេងឥន្ធនៈដែរ គឺជាកត្តាចម្បងដែលជំរុញឱ្យរដ្ឋាភិបាលបង្កើនការផ្សព្វផ្សាយអំពីការប្រើប្រាស់រថយន្តអគ្គិសនី EV។

កាលពីដើមខែមីនា ឡាវ មានស្តុកប្រេងបម្រុងសម្រាប់ប្រើប្រាស់បានតែ ២ ថ្ងៃប៉ុណ្ណោះ។ ជាក់ស្តែង ការបិទច្រកសមុទ្រ Hormuz បណ្តាលឱ្យមានវិបត្តិខ្វះខាតប្រេងសាំងនៅទូទាំងតំបន់អាស៊ី ខណៈដែលឡាវដែលជាប្រទេសគ្មានដែនសមុទ្រ បានចំណាយពេលយូរក្នុងការស្វែងរកប្រភពផ្គត់ផ្គង់ប្រេង។ ដូចទៅនឹងបណ្តាប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ដែរនោះ ឡាវ ត្រូវបង្ខំចិត្តនាំចូលប្រេងបន្ថែមពីបរទេសដែលមានតម្លៃថ្លៃជាងមុន។ ជាមួយគ្នានេះ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ ជាមួយនឹងការកើនឡើងនៃក្តីបារម្ភផ្នែកសន្តិសុខថាមពល រដ្ឋាភិបាលបានជូនដំណឹងទៅកាន់ក្រសួងនានាអំពីផែនការផ្អាកការនាំចូលរថយន្តប្រេងសាំង និងជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូននានាផ្លាស់ប្តូរទៅយានយន្តអគ្គិសនីយ៉ាងហោចណាស់ ១០% នៅក្នុងឆ្នាំនេះ។

អគារលក់រថយន្តអគ្គិសនីរបស់ចិនម៉ាក Zeekr ក្នុងរាជធានីវៀងច័ន្ទអាចលក់បានជាមធ្យមពី ៣០ ទៅ ៥០ គ្រឿងក្នុងមួយខែ ដែលកើនឡើងប្រហែល ២ដងប្រៀបធៀបនឹងមុនពេលផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា។ មន្ត្រីរាជការឡាវម្នាក់ លើកឡើងថា «ប្រសិនបើខ្ញុំទិញរថយន្តអគ្គិសនី ខ្ញុំអាចកាត់បន្ថយចំណាយលើប្រេងឥន្ធនៈបានច្រើន ហើយថែមទាំងទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាលទៀត ដូច្នេះខ្ញុំអាចទិញដោយទំនុកចិត្ត»។

យ៉ាងណាមិញ ការសម្រេចគោលដៅ ៣០ ភាគរយត្រឹមឆ្នាំ ២០៣០ មិនមែនជារឿងងាយស្រួលសម្រាប់ឡាវនោះឡើយ។ កាលពីខែកក្កដាកន្លងទៅនេះ នាយករដ្ឋមន្ត្រីលោក Sonexay Siphandone លើកឡើងថា ឡាវមានយានយន្តអគ្គិសនី និងកូនកាត់ដែលបានចុះបញ្ជីចំនួន ១៧ ៣៥៧ គ្រឿងប៉ុណ្ណោះ ដែលស្មើនឹងត្រឹមតែ ០,៥ ភាគរយនៃយានយន្តសរុបប្រមាណ ៣ លានគ្រឿងនៅក្នុងប្រទេស។ ដូច្នោះហើយ ។ លើសពីនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្មរថយន្តក៏ជាតម្រូវការចាំបាច់ផងដែរ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល។ បច្ចុប្បន្ននេះ ឡាវមានស្ថានីយសាកថ្មប្រមាណ ១២០ កន្លែងប៉ុណ្ណោះ ដោយក្នុងនោះប្រហែលពាក់កណ្តាលស្ថិតនៅក្នុង និងជុំវិញរាជធានីវៀងច័ន្ទ។ បន្ថែមពីនេះ សេវាកម្មក្រោយការលក់ក៏នៅតែជាបញ្ហាប្រឈមមួយ ដោយសារការផ្លាស់ប្តូរគ្រឿងបន្លាស់ គឺតម្រូវឱ្យកម្ម៉ង់នាំចូលពីប្រទេសចិន ឬ បរទេស ដែលធ្វើឱ្យការរង់ចាំការជួសជុលប្រើរយៈពេលយូរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​


Leave a Reply

Your email address will not be published.Required fields are marked *