ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាអំពាវទាវដល់ម្ចាស់អាជីវកម្ម និងសហគ្រិនទាំងអស់ចូលរួមអនុវត្តកាតព្វកិច្ចច្បាប់

ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចពិភាក្សានៅពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អន្តរជាតិ-កម្ពុជា លើកទី១ ២០២៣ នៅមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្រ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌូខេសិន គ្រុប បានអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម និងសហគ្រិនទាំងអស់ចូលរួមចុះបញ្ជីអាជីវកម្ម ដើម្បីទទួលបានផលប្រយោជន៍ទាំងសងខាង ផ្នែករដ្ឋ និងវិស័យឯកជន និងចូលរួមទាំំងអស់គ្នាក្នុងការអនុវត្តកាតព្វកិច្ចផ្លូវច្បាប់។

លោកឧកញ៉ាប្រធានសង្កេតឃើញថា សហគ្រាសខ្នាតតូច និងមធ្យមមួយចំនួនមិនទាន់បានចុះបញ្ជី និងអនុឡោមអាជីវកម្មតាមផ្លូវច្បាប់នៅឡើយ ដែលធ្វើអោយអាជីវកម្មទាំងនោះ បាត់បង់នូវផលប្រយោជន៍ តាមរយៈការទទួលបានគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសេវាកម្មគាំទ្រផ្សេងៗជាច្រើន។

លោកឧកញ៉ាប្រធានបានសំណូមពរដល់ម្ចាស់អាជីវកម្មទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងគោលនយោបាយពេញលេញ ដើម្បីឆ្លុះបញ្ចាំងទាំងម្ចាស់អាជីវកម្ម និងរាជរដ្ឋាភិបាល។ ប្រសិនជាគោលនយោបាយណាល្អ ត្រូវទទួលយកមកអនុវត្ត តែបើគោលនយោបាយណាមិនទាន់ល្អប្រសើរ ស្ថាប័នរដ្ឋនិងវិស័យឯជនត្រូវអង្គុយពិភាក្សាទល់មុខគ្នា ដើម្បីស្វែងរកប្រយោជន៍រួមណាមួយ។

លោកឧកញ៉ាប្រធានបានបន្ថែមទៀតថា ដើម្បីទទួលបានគំនិតនវានុវត្តថ្មីៗបន្ថែមទៀតក្នុងការអភិវឌ្ឍអាជីវកម្ម ម្ចាស់សហគ្រាសគួរតែមានការយល់ដឹងពីវិវត្តន៍នៃសេដ្ឋកិច្ច និងគួចេញទៅមើលអាជីវកម្មក្នុងបណ្តាប្រទេសដែលអភិវឌ្ឍជាងយើង ដើម្បីឈ្វេងយល់បច្ចេកវិទ្យា និងនវានុវត្តន៍របស់ប្រទេសគេ ជាពិសេសម្ចាស់អាជីវកម្មត្រូវតែបន្តរៀនសូត្របន្ថែមជានិច្ច។ លោកឧកញ៉ាប្រធានបានជំរុញឲ្យម្ចាស់អាជីវកម្ម ឈ្វេងយល់បន្ថែមពីអត្ថប្រយោជន៍នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ហើយប្រើប្រាស់ជាផលប្រយោជន៍អាជីវកម្ម ក៏ដូចជាបានគាំទ្រដល់អ្នកអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាផ្សេងៗ។

ពិព័រណ៌វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្ត កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៣ គឺជាទិវាជាតិលើកទី១ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេលបីថ្ងៃចាប់ពីថ្ងែទី២៦ ដល់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែនៅក្នុងនោះ ថ្នាក់ដឹកនាំ សមាជិកសមាជិកាសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន និងជាភ្ញៀវកិតិយស ក្នុងទិវាជាតិដ៏សំខាន់នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។