ឆ្នាំ ២០២២ នេះកម្ពុជាបានក្លាយជាប្រធានសមាគមប្រជាជនអាស៊ីអាគ្នេយ៍ (អាស៊ាន-ASEAN) លើកទី៣ ដោយលើកទី១ ស្ថិតនៅឆ្នាំ ២០០២ លើកទី២ នៅឆ្នាំ២០១២ និងលើកទី៣នៅឆ្នាំ២០២២នេះ។

តើប្រធានអាស៊ានមានតួនាទី និងការទទួលខុសត្រូវអ្វីខ្លះ?
តាមការកំណត់របស់ធម្មនុញ្ញនៃសមាគមប្រជាជនអាស៊ីអាគ្នេយ៍ (ASEAN) បានបញ្ជាក់ថាប្រធានរបស់អាស៊ាន ត្រូវប្តូរវេនជារៀងរាល់ឆ្នាំ តាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក។ សម្រាប់រដ្ឋដែលទទួលភារៈជាប្រធានអាស៊ាន ត្រូវធ្វើជាប្រធាននៃកិច្ចការទាំងឡាយដូចជា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពា័ន្ធ ជាប្រធាននៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និងជាប្រធាននៃក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី។ ឯកសារដ៏សំខាន់នេះក៏បានបញ្ជាក់ផងដែរថា រដ្ឋដែលជាប្រធានអាស៊ានក៏ត្រូវក្លាយជាប្រធាននៃអង្គភាពថ្នាក់រដ្ឋមន្ត្រីតាមជំនាញពាក់ព័ន្ធរបស់អាស៊ាន និងឧត្ដមមន្ត្រីតាមកាលសមស្រប រួមទាំងជាប្រធាននៃគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍របស់អាស៊ានផងដែរ។

ចំពោះសកម្មភាព រួមទាំងភារៈកិច្ចសំខាន់ៗដែលកំណត់ដោយធម្មនុញ្ញអាស៊ាន បានកំណត់ថា រដ្ឋសមាជិកដែលទទួលធ្វើជាប្រធានអាស៊ានត្រូវលើកស្ទួយយ៉ាងសកម្ម និងធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍ សុខុមាលភាពរបស់អាស៊ាន ការកសាងសហគមន៍តាមរយៈការផ្ដួចផ្ដើមគោលនយោបាយ ការសម្របសម្រួល កុងសង់ស៊ីស និងសហប្រតិបត្តិការ។ ប្រធានអាស៊ានក៏ត្រូវរក្សាភាពជាស្នូលរបស់អាស៊ាន ធានាការឆ្លើយតបដោយប្រសិទ្ធភាព និងទាន់ពេលចំពោះបញ្ហាបន្ទាន់ ឬសភាពការណ៍ដែលមានវិបត្តិប៉ះពាល់ដល់អាស៊ាន រួមទាំងជួយសម្រុះសម្រួលក៏ដូចជាការរៀបចំផ្សេងៗទៀតដើម្បីដោះស្រាយបញ្ហា។
បន្ថែមពីលើនេះ ប្រធានអាស៊ានក៏ជាតំណាងឱ្យអាស៊ានទាំងមូលក្នុងការពង្រឹង និងជំរុញទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូក្រៅតំបន់ និងអនុវត្តកិច្ចការ រួមបញ្ចូលទាំងភារកិច្ចដទៃទៀតតាមអាណត្តិដែលទទួលបាន។
គួរបញ្ជាក់ដែរថា អាស៊ាន និងរដ្ឋសមាជិកត្រូវប្រកាន់ខ្ជាប់នូវពិធីការការទូតដែលមានស្រាប់ និងការប្រតិបត្តិក្នុងការរៀបចំសកម្មភាពដែលពាក់ព័ន្ធនឹងអាស៊ាន ហើយរាល់ការផ្លាស់ប្ដូរណាមួយត្រូវមានការយល់ព្រមពីក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន តាមអនុសាសន៍របស់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content