ភ្នំពេញ ៖ ប្រតិបត្តិករហិរញ្ញវត្ថុ បានលើកឡើងថា គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅតែបន្តតួនាទីជាអ្នកជួយគាំទ្រផ្នែកហិរញ្ញវត្ថុជូនប្រជាជន និងអាជីវកម្មទាំងអស់ ទោះបីក្នុងពេលមានវិបត្តិ និងក្រោយវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ខណៈដែលធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុតែងផ្តល់ប្រឹក្សាដល់អតិថិជនមុននឹងផ្តល់កម្ចី។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានឱ្យដឹងទៀតថា តួនាទីរបស់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺនៅតែបន្តជួយគាំទ្រប្រជាជន និងអាជីវកម្មទាំងអស់ ទោះបីមុនវិបត្តិជំងឺកូវីដ១៩ ក្នុងពេលមានវិបត្តិ និងក្រោយវិបត្តិ គឺបន្តអនុវត្តការងារនេះ ដោយអត់មានការរួញរានោះទេ ហើយទោះបីក្នុងវិបត្តិកូវីដ១៩ ប្រសិនអតិថិជនមានជួបបញ្ហាមួយចំនួន ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ជួយដល់ការរៀបចំឥណទានឡើងវិញ។
លោកថា ៖
“ជាជំហររបស់យើង គឺថាធ្វើយ៉ាងម៉េចដើម្បីឱ្យអាជីវកម្មទាំងខ្នាតតូច និងមធ្យម ឬខ្នាតតូចបំផុត មានលទ្ធភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដើម្បីប្រើប្រាស់សាច់ប្រាក់ក្នុងការស្តារ និងពង្រីកមុខរបររបស់ពួកគាត់”

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ៖
“គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុតែងតែផ្តល់ប្រឹក្សា និងយោបល់ដល់អតិថិជន។ ជាធម្មតា ពេលអតិថិជនដាក់ពាក្យសុំខ្ចីប្រាក់ គាត់តែងតែចង់បានច្រើន តែស្ថាប័នពិនិត្យលើផែនការអាជីកម្មរបស់គាត់ថា តើលំហូរសាច់ប្រាក់ដែលកើតមកពីអាជីវកម្ម មានគ្រប់គ្រាន់សម្រាប់គាត់ខ្ចីទំហំឥណទានប៉ុន្នឹងដែរ ឬទេ? ក្នុងករណីថា លំហូរសាច់ប្រាក់មិនគ្រប់គ្រាន់ទេ ហើយគាត់ចង់ទំហំឥណទានធំ ស្ថាប័នមិនអាចផ្តល់ឱ្យធំទៅតាមអ្វីដែលគាត់ចង់បាននោះទេ។ ប៉ុន្តែនៅពេលសាច់ប្រាក់ត្រូវទៅតាមផែនការអាជីវកម្មរបស់គាត់ហើយ ទើបស្ថាប័នបានចាប់ផ្តើមពិនិត្យមើលទ្រព្យធានា”
លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងដូច្នេះថា ៖
“យើងមិនមើលទៅទ្រព្យធានាមុន ហើយពិនិត្យមើលទៅរំហូរសាច់តាមក្រោយនោះទេ តែយើងពិនិត្យមើលទៅលើរំហូរសាច់ប្រាក់មុន ហើយបានយើងពិនិត្យទៅលើទ្រព្យធានាក្រោយ”
បន្ថែមពីលើនេះ លោក សុខ វឿន បានថ្លែងថា ជាទូទៅតាមការសិក្សា និងមើលពីទិដ្ឋភាពទូទៅ អតិថិជនដែលទទួលបានឥណទានពីខាងមីក្រូហិរញ្ញវត្ថុផ្លូវការ ក៏ដូចជាធនាគារ ឃើញថាមានជីវភាពកាន់តែប្រសើរ ប៉ុន្តែក្នុងនោះឃើញមានអតិថិជនតិចតួចបំផុតដែលជួបនឹងបញ្ហា។ លោកបន្តថា បញ្ហាទាំងអស់នោះ មិនមែនជាបញ្ហា ដែលកើតចេញពីធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ តែភាគច្រើននៃបញ្ហាទាំងនេះគឺកើតចេញពីអតិថិជន ដែលអាចនិយាយបានថា ចំណូលរបស់ពួកគេមានការធ្លាក់ចុះ ដោយសារបរិបទកូវីដ១៩ ដែលផ្នែកមួយនៃបញ្ហាផ្សេងទៀតគឺការលែងលះគ្នាក្នុងគ្រួសារ បញ្ហាមួយទៀតគឺសមាជិកក្នុងគ្រួសារស្លាប់ ឬអ្នកដែលរកចំណូលជួបគ្រោះថ្នាក់ និងមានជំងឺឈឺស្កាត់។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះ បានបញ្ជាក់ថា ៖
“ប៉ុន្តែពាក្យមួយដែលថា ការទទួលបានឥណទានពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលធ្វើឱ្យមានបន្ទុកធ្ងន់ធ្ងរនេះ គឺខ្ញុំគិតថា វាមិនត្រឹមត្រូវនោះទេ ព្រោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវវាយតម្លៃជាក់ច្បាស់ មុននឹងឱ្យអតិថិជនខ្ចី។ យើងមិនចេះតែឱ្យអតិថិជន ទៅតាមការចង់បានរបស់គាត់នោះទេ។ យើងមានការវិភាគគ្រប់ជ្រុងជ្រោយទៅលើចំណូល និងចំណាយ ប្រវត្តិសង លក្ខខណ្ឌតិកៈមួយចំនួនសំខាន់ៗផ្សេងទៀត និងអាជីវកម្ម បន្ទាប់មកយើងឱ្យខ្ចី”
លោក សុខ វឿន បានបញ្ជាក់ថា ប្រសិនបើអតិថិជនមានបញ្ហានឹងរឿងបំណុលសងមិនរួច សូមឱ្យអង្គុយចរចាជាមួយនឹងស្ថាប័ន តែកុំឱ្យទៅខ្ចីបំណុលនៅស្ថាប័នផ្សេង ឬពីឯកជនដើម្បីយកមកដោះស្រាយ វានឹងអាចជួបគ្រោះថ្នាក់។ ដូច្នេះបើមានបញ្ហា សូមដោះស្រាយតាមនីតិវិធីជាមួយគា្ន ចៀសវាងការបង្វិលបំណុលពីនេះ ពីនោះ ដែលឱ្យមានបំណុលច្រើនលើសលុប៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content