មេនូឡាយហ្វ៍ អបអរខួប ៣០ ឆ្នាំ នៃទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ក្រោមពាក្យស្លោក «រត់ដើម្បីភាពយូរអង្វែង»

ភ្នំពេញ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ដែលជាដៃគូសហការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានមោទនភាពអបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត ក្រោមពាក្យស្លោក «រត់ដើម្បីភាពយូរអង្វែង»។ ព្រឹត្តិការណ៍កីឡាសប្បុរសធម៌ដ៏ធំបំផុតនេះ បានទាក់ទាញអ្នករត់ប្រណាំងរាប់ម៉ឺននាក់ទាំងក្នុង និងក្រៅប្រទេសមកកាន់បេតិកភណ្ឌអង្គរ ដែលប្រព្រឹត្តទៅនៅដើមខែធ្នូជារៀងរាល់ឆ្នាំ។

ប្រវត្តិរបស់ព្រឹត្តិការណ៍ ភាពជាដៃគូ និងសមិទ្ធផល

រៀបចំឡើងដំបូងក្នុងឆ្នាំ 1996 ព្រឹត្តិការណ៍រត់ប្រណាំងនេះ មានអាយុកាល 30ឆ្នាំ ក្នុងឆ្នាំ 2025 នេះ ហើយក៏ជាព្រឹត្តិការណ៍រត់ប្រណាំងមួយ ដំបូងបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកពូ តូ រិទ្ធីយ៉ា ដែលជាកីឡាកររត់ប្រណាំងកម្ពុជា 21គីឡូម៉ែត្រ ​ដំបូង​គេ ក្នុងថេរវេលា 1ម៉ោង 13នាទី កាលពីឆ្នាំ1996 បច្ចុប្បន្នមានអាយុ 58 ឆ្នាំហើយ តែគាត់នៅតែបន្តរត់ និងមានសុខភាពល្អ រឹងមាំរហូតមកដល់សព្វថ្ងៃ។

សម្រាប់ ក្រុមហ៊ុន មេនូឡាយហ្វ៍ យើងពិតជាមានមោទនភាពចំពោះភាពជាដៃគូ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងរយៈពេល 12 ឆ្នាំកន្លងមកនេះ ដែលភាពជាដៃគូនេះបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន​ ​ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងវិស័យទេសចរណ៍។ ក្នុងឆ្នាំ 2024 កន្លងទៅ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នករត់ប្រណាំងរហូតដល់ 14,370 នាក់ មកពី 87 ប្រទេស ក្នុងនោះ ក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំ

នៅក្នុង​សន្និសីទ​សារព័ត៌មាននៅថ្ងៃទី 03 ខែតុលា ឆ្នាំ2025  ​លោក​ ចាន់ រដ្ឋា​ អគ្គ​នាយក​​ ​​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  និង​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចែករំលែកពីការសង្កេតឃើញនូវភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៃព្រឹត្តិការណ៍ពីមួយឆ្នាំទៅមួយឆ្នាំ និងសង្កត់ធ្ងន់លើពាក្យស្លោក “រត់ដើម្បីភាពយូរអង្វែង” នៅឆ្នាំនេះ។

លោក​ អគ្គ​នាយក​ ចាន់ រដ្ឋា បានមានប្រសាសន៍ថា៖ពាក្យស្លោក រត់ដើម្បីភាពយូរអង្វែង បង្កប់នូវអត្ថន័យដ៍ធំធេងសម្រាប់ការរត់ក្នុងឆ្នាំនេះ ព្រោះថាឃ្លានេះផ្សារភ្ជាប់យ៉ាងល្អឥតខ្ចោះ ជាមួយភាពយូរអង្វែងនៃបេតិកភណ្ឌអង្គរ ដែលមានអាយុកាលជាង 900 ឆ្នាំ ហើយនៅតែឈរយ៉ាងរឹងមាំ ផ្តល់ជាផ្ទាំងទសន្សនីយភាពដ៏ស្រស់ត្រកាលដែលមានតែមួយគត់នៅលើពិភពលោក សម្រាប់អ្នករត់ប្រណាំង។ លើសពីនេះទៅទៀត ពាក្យស្លោកនេះចង់បង្ហាញពីការដឹងគុណដល់ភាពយូរអង្វែងនៃសន្តិភាព ដូចពាក្យស្លោក កីឡារស់ក្នុងសន្តិភាព ព្រោះ​ការមានសន្តិភាព ទើបយើងអាចមានការជួបជុំដ៏សប្បាយរីករាយក្នុងថ្ងៃព្រឹត្តិការណ៍នេះបាន។ ជាមួយគ្នានេះ ពាក្យស្លោកនេះក៏ជាការចូលរួមអបអរខួប 30 ឆ្នាំ នៃភាពយូរអង្វែងរបស់ព្រឹត្តិការណ៍ ដែលបានជួយឱ្យអ្នកចូលរួមរត់គ្រប់វ័យ គ្រប់ជាតិសាសន៍ មានសុខភាពល្អ និងមានទម្លាប់រស់នៅបែបសកម្ម តាមរយៈការចូលរួមរត់ជារៀងរាល់ឆ្នាំ។ នេះហើយជាមូលដ្ឋានក្នុងការរស់នៅបានយូរអង្វែង (អាយុវែង)។ ទាំងអស់នេះ ដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅ​នឹងបេសកកម្មរបស់ក្រុមហ៊ុន ក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានដោយសុខភាពល្អ និងជីវិតកាន់តែប្រសើរ

ឯកឧត្តម លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានមានប្រសាសន៍ថា៖ “ការគាំទ្ររបស់ មេនូឡាយហ្វ៍ ក្នុងរយៈពេល 12 ឆ្នាំ កន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកព្រឹត្តិការណ៍រត់ប្រណាំងពីអ្នករត់ត្រឹមតែ 500 នាក់ក្នុងឆ្នាំ 1996 នៅពេលចាប់ផ្តើមកម្មវិធីដំបូង រហូតដល់ 14,370 នាក់ កាលពីខែធ្នូនេះ ជាពិសេសបានទាក់ទាញវត្តមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកចូលរួមដោយផ្ទាល់ផងដែរ។ នេះក៏ជាសក្ខីភាពឆ្លុះបញ្ចាំងថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ពិតជាដៃគូដ៏គំរូ និងមានការតាំងចិត្តខ្ពស់ក្នុងការរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច ជួយប្រជាជនឱ្យរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែប្រសើរ

អត្ថន័យរបស់ពាក្យ “រត់ដើម្បីភាពយូរអង្វែង”

យោងតាមរបាយការណ៍កាលពីពេលថ្មីៗនេះរបស់ Manulife Asia Care Survey  ចេញផ្សាយក្នុងខែកក្កដា ឆ្នាំ 2025 46% នៃអ្នកស្ទង់មតិ ចង់បានការរស់នៅប្រកបដោយអត្ថន័យ និងសុខភាពល្អ។ ចំណែក 36% ទៀត មិនចង់ក្លាយជាបន្ទុករបស់គ្រួសារ ហើយ 31% មិនចង់មានជំងឺរ៉ាំរ៉ៃ ឬពិការភាពណាមួយពេលចាស់ទៅ។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា ប្រជាជននៅតំបន់អាស៊ី ពេលនិយាយពីការរស់នៅឱ្យបានអាយុវែង គឺជាការឱ្យតម្លៃទៅលើការរស់នៅឱ្យមាន សុខភាពល្អទាំង  ផ្លូវកាយ ផ្លូវចិត្ត និងហិរញ្ញវត្ថុនៅពេលចាស់ទៅ។

ចុះឈ្មោះចូលរួមរត់ឥឡូវនេះ!

ចុះឈ្មោះចូលរួមរត់ព្រឹត្តិការណ៍អន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត ឆ្នាំ 2025  ឱ្យបានមុនថ្ងៃទី 24 ខែតុលា ប្រសិនបើអ្នកមិនចង់ខកខានបទពិសោធន៍រត់ដ៏អស្ចារ្យ ឆ្លងកាត់ទេសភាពដ៏ស្រស់ត្រកាលនៅតំបន់អង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ចុះឈ្មោះនៅទីនេះសម្រាប់ក្នុងស្រុក៖ https://kh.checkpointspot.asia/2025 ហើយនៅទីនេះសម្រាប់អន្តរជាតិ https://worldsmarathons.com/marathon/angkor-wat-international-half-marathon

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ពិភពលោក ដែលជួយអតិថិជនយើងធ្វើការសម្រេចចិត្តឲ្យកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។ យើងមានស្នាក់ការកណ្តាល ជាសកលនៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា ហើយមានប្រតិបត្តិការអាជីវកម្មជា ក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តា ការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក ដែលកំពុងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ និងដំណោះស្រាយធានារ៉ាប់រង ជូនអតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ 2024 យើងមានបុគ្គលិកជាង 37,000 នាក់ ភ្នាក់ងារធានារ៉ាប់រងជាង 109,000 នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង 36 លាននាក់ នៅទូទាំងសកលលោក។ យើងធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និង ទីផ្សារមូលបត្រហ្វីលីពីនហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ 945។ សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ www.manulife.com

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី 28 ខែមិថុនា ឆ្នាំ2012 ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។​ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ​ www.manulife.com ឬទាក់ទងទៅកាន់លេខទូរស័ព្ទ 1800 211 211.

ទំនាក់ទំនងសារព័ត៌មាន                                

កញ្ញា ជា វិជាន​                                                                             

096-2829-791                                                       

Vichean_chea@manulife.com


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2026

សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ចិន ​នឹងអនុគ្រោះពន្ធនាំចូល​ពី​បណ្តាប្រទេសទាំង៥៣ នៅទ្វីប​អាហ្វ្រិក ០​ % រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ចិន​ បានប្រកាសថា​ រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ ០ ភាគរយ ​សម្រាប់ការនាំចូលពី​បណ្តាប្រទេសនៅ​អាហ្វ្រិក​ទាំងអស់ ( ៥៣ ប្រទេស​) ដោយចាប់គិតចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦នេះ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

អារ៉ាប់រួម សម្រេចចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC) និងបញ្ចប់សមាជិកភាពរយៈពេល៥៨ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

អារ៉ាប់រួម (UAE) បានសម្រេចចិត្តចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ដែលនឹងចូលជាធរមាននៅថ្ងៃសុក្រ សប្ដាហ៦នេះ ជាមួយនឹងការបញ្ចប់សមាជិកភាពរយៈពេល ៥៨ ឆ្នាំ

ច្បាប់ភូមិបាល (ថ្មី) នឹងត្រូវដាក់ឱ្យប្រើប្រាស់ ដើម្បីឱ្យស្របតាមគោលនយោបាយ សេដ្ឋកិច្ច សង្គម របស់កម្ពុជាបច្ចុប្បន្ន

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង រួមមាន ទី១ ផ្នែកទម្រង់ និងទី២​ ផ្នែកខ្លឹមសារ

ក្រុមហ៊ុន អុីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាកThe Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មីដែលល្អប្រសើរជាងមុន ឆាប់ៗនេះ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/04/2026

ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានសង្កេតឃើញថា អតិថិជននៅទូទាំងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម

ឥណ្ឌា-នូវែលសេឡង់ ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីចរចាអស់រយៈពេល ៩ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ឥណ្ឌា និងនូវែលសេឡង់ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម ការអប់រំ និងការចល័តកម្លាំងពលកម្មជំនាញ

ការចិញ្ចឹមត្រីទទួលបានផលចំណេញច្រើន ប៉ុន្តែទាមទារឱ្យយកចិត្តទុកដាក់ខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 29/04/2026

កសិករអាចរកផលចំណេញបានខ្ពស់ពីការចិញ្ចឹមត្រី តែទន្ទឹមនឹងនោះ គឺត្រូវទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជៀសវាងហានិភ័យកើតឡើងដោយប្រការណាមួយ ដែលនាំឱ្យខាតទាំងដើម ខាតទាំងចុង

អ្នកជំនាញ៖ កម្ពុជាគួរមានផែនការសកម្មភាពលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ ពង្រឹងគុណភាពឥណទាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/04/2026

ស្របពេលទំហំឥណទានបានកើនឡើងខ្ពស់ជាងផលិតផលក្នុងស្រុកសរុប (GDP) ខណៈចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋនៅមានកម្រិត អ្នកជំនាញហិរញ្ញវត្ថុបង្ហាញការយល់ឃើញថា កម្ពុជាគួរមានផែនការសកម្មភាពស្តង់ដារ (standard framework) មួយ

ធនាគារពិភពលោក អនុម័តកញ្ចប់ហិរញ្ញប្បទាន ៣០០ លានដុល្លារ ពង្រឹងសមត្ថភាពឡូហ្ស៊ីស្ទិកនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

កង្វះខាតនូវបណ្តាញផ្លូវដឹកជញ្ជូន និងសមត្ថភាពឡូហ្ស៊ីស្ទិកដែលមានភាពធន់ នៅតែជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់នៃប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *