មហោស្រពសហគ្រិនវ័យក្មេងអាស៊ាន នឹងបើកឱកាសកាន់តែទូលាយដល់អ្នកវិនិយោគជាតិ និងអន្តរជាតិទទួលបានផលចំណេញ

ភ្នំពេញ ៖ ជាមួយនឹងមោទភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្ដូរវេនជុំទី៣ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ បានឆ្លុះបង្ហាញយ៉ាងច្បាស់ពីកត្តាសុខសន្តិភាព ជាពិសេសកិច្ចអភិវឌ្ឍន៍ និងរីកចម្រើនរបស់កម្ពុជាក្នុងនាមជាប្រទេសក្នុងសហគមន៍អាស៊ាន។

នៅក្នុងឱកាសនេះផងដែរសម្រាប់វិស័យឯកជន តាមរយៈសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ខ្លួន គឺមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ទី១២ និងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ ក្រោមការអញ្ជើញចូលរួមពីបណ្តាសហគ្រិនវ័យក្មេងមកពីប្រទេសសមាជិកអាស៊ាន រួមជាមួយនឹងថ្នាក់ដឹកនាំសំខាន់ៗជាច្រើននាក់សរុបប្រមាណ ៥០០នាក់។

លោក ស៊ាង សុបញ្ញា ប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ឆ្នាំ២០២២បានមានប្រសាសន៍ថា មហោស្រពសហគ្រិនវ័យក្មេងអាស៊ាន ដែលនឹងរៀបចំឡើងនៅថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ គឺជាមហាព្រឹត្តិការណ៍ដ៏ធំបំផុតដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ហៅកាត់ថា YEAC ដែលនឹងមានការចូលរួមពីបណ្តាសហគ្រិនជាច្រើនរយនាក់មកពីប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីក្នុងជួររដ្ឋាភិបាលដែលពាក់ព័ន្ធ ជាពិសេសនឹងមានការប្រគល់ជូននូវពាន់រង្វាន់ដល់សហគ្រិនឆ្នើមអាស៊ានឆ្នាំ២០២២ ចំនួន៦០នាក់ផងដែរក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី។

លោកបានបន្តថា ៖

“តាមរយៈមហាព្រឹត្តិការណ៍មួយនេះនឹងក្លាយជាឱកាសដ៏ល្អប្រសើរក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាបណ្តាញរវាងសហគ្រិនវ័យក្មេងកម្ពុជា ជាមួយនឹងសហគ្រិនអាស៊ានដែលនឹងវត្តមានក្នុងកម្មវិធីសរុបប្រមាណ៥០០នាក់ ច្រើនជាង៧០០អាជីវកម្មផ្សេងគ្នា ដើម្បីពង្រីកទីផ្សាររបស់ខ្លួន ក៏ដូចជាស្វែងរកឱកាសក្នុងការចាប់ដៃគូវិនិយោគរួមគ្នាបានយ៉ាងប្រសើរ។ បន្ថែមលើនេះ នៅក្នុងព្រឹត្តិការណ៍នៃមហោស្រពសហគ្រិនវ័យក្មេងអាស៊ានក៏នឹងមានការប្រកាសដាក់ឱ្យប្រើប្រាស់នូវកម្មវិធីឌីជីថល (App) សម្រាប់បង្ហាញរាល់ព័ត៌មានអាជីវកម្មរបស់សមជិកសហគ្រិនវ័យក្មេងក្នុងតំបន់អាស៊ានក្រោមវត្តមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយនឹងការដាក់ចេញនូវផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ របស់សហគ្រិនវ័យក្មេងតំបន់អាស៊ាន ក្រោមវត្តមានរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍  ដែលជាផែនទីបង្ហាញផ្លូវលើកិច្ចការវិនិយោគដ៏សំខាន់ក្រោមការផ្តួចផ្តើមឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា “

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នៃមហោស្រពសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា គឺជាព្រឹត្តិការណ៍លើកទី៧ ខណៈដែលព្រឹត្តិការណ៍កាលពីពេលកន្លងទៅត្រូវបានរៀបចំឡើងនៅតាមបណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦