គម្រោងផ្លាស់ប្តូរទៅថាមពលពន្លឺព្រះអាទិត្យ (SWITCH To Solar) ឆ្លុះបញ្ចាំងពីសហគ្រិនថាមពលស្អាតនៅកម្ពុជា

ភ្នំពេញ ៖ ការផ្លាស់ប្ដូរពីប្រតិបត្តិការអាជីវកម្មក្នុងវិស័យវិស័យផ្សេងពីថាមពលអគ្គិសនីទៅជាថាមពលស្អាត ឬថាមពលពន្ឡឺព្រះអាទិត្យ គឺជាទំនោរថ្មីនៃអាជីវកម្មវៃឆ្លាត។ ជាក់ស្ដែង អ្នកស្រី វ៉ន ចាន់រស្មី នាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន អ៊ីជីអ៊ី ខេមបូឌា (EGE Cambodia) បានចាប់ផ្តើមប្តូរមកវិស័យថាមពលពន្លឺព្រះអាទិត្យចាប់តាំងពីឆ្នាំ២០១៩។

ផ្ដើមពីការចាប់អារម្មណ៍លើឱកាសអាជីវកម្ម បានក្លាយទៅជាចំណង់ចំណូលចិត្តក្នុងការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាថាមពលស្អាតដើម្បីគាំទ្រទីផ្សារកសិវារីវប្បកម្មសម្រាប់សហគមន៍ជនបទ។

អ្នកស្រី វ៉ន ចាន់រស្មី បានលើកឡើងថា ៖ ការអភិវឌ្ឍដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព គឺចាំបាច់ដើម្បីជួយគាំទ្រដល់សហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ ចក្ខុវិស័យនេះត្រូវបានសាបព្រួសតាមរយៈកម្មវិធីអាជីវកម្មចាប់ផ្ដើមផ្លាស់ប្ដូរទៅកាន់ថាមពលព្រះអាទិត្យ (SWITCH to Solar Startup Program)។ កម្មវិធីសហគ្រិនភាពបច្ចេកវិទ្យាថាមពលស្អាតនេះត្រូវបានអនុវត្តដោយដៃគូសហការគម្រោងដែលរួមមានអង្គការអេននឺជីឡេប (EnergyLab), អង្គការ ភីផលអិននិត (People In Need) និង ក្រុមហ៊ុនសិវែ (Sevea Consulting)។

អង្គការ អេននឺជីឡេប បានចាប់ផ្ដើមអនុវត្តកម្មវិធីអាជីវកម្មចាប់ផ្ដើមផ្លាស់ប្ដូរទៅកាន់ថាមពលព្រះអាទិត្យ តាមរយៈការរៀបចំកម្មវិធីបណ្ដុះគំនិតអាជីវកម្ម (Hackathons) ជាបន្តបន្ទាប់ដើម្បីកំណត់ដំណោះស្រាយបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យសម្រាប់ជួយដល់វិស័យកសិវារីវប្បកម្ម។ ដោយធ្វើការជាមួយអ្នកទីប្រឹក្សាក្នុងស្រុក និងក្រៅស្រុក គម្រោងបានបន្តការបណ្តុះគំនិតអាជីវកម្មតាមរយៈសកម្មភាពផ្សេងៗដូចជាការបំផុសគំនិត ការអនុវត្ត និងវគ្គពន្លឿនអាជីវកម្មជាបន្តបន្ទាប់ដើម្បីពង្រឹងចំណេះដឹងផ្នែកសហគ្រិនភាពសម្រាប់ដំណោះស្រាយក្នុងវិស័យថាមពលស្អាតនៅកម្ពុជា។

ខិតជិតមកដល់ការបញ្ចប់គម្រោង អ្នកចូលរួមជាង២០០ នាក់ ដោយក្នុងនោះមានស្រ្តីជាង៣៥% ត្រូវបានផ្តល់ឱកាសក្នុងការស្វែងរកគំនិតអាជីវកម្មលើវិស័យថាមពលស្អាត។ ធុរកិច្ចថ្មីចំនួន ២០ក្រុម បានចូលប្រលូកក្នុងទីផ្សារជាមួយនឹងវិធីសាស្រ្តច្នៃប្រឌិតរបស់ពួកគេលើការប្រើប្រាស់ថាមពលស្អាតនៅក្នុងវិស័យកសិវារីវប្បកម្ម។

លោក គៀត សាវរី ស្ថាបនិកដំរីបូមទឹក (Elephant Pump) ដែលជាធុរកិច្ចថ្មីលក់ម៉ាស៊ីនបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ បានឲ្យដឹងថា ភាពជោគជ័យរបស់អាជីវកម្មលោកគឺអាចកើតមានឡើងក៏ដោយសារការចូលរួមជាមួយគម្រោង។

លោក សាវរី បានបន្តថា ៖ «ការចូលរួមកម្មវិធីនេះ មិនត្រឹមតែផ្តល់ឲ្យខ្ញុំនូវចំណេះដឹងផ្នែកឧស្សាហកម្មថាមពលស្អាត និងជំនាញសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែក៏បានភ្ជាប់ខ្ញុំជាមួយនឹងបុគ្គលដែលមានគំនិតដូចគ្នា។​ គម្រោង​ក៏បាន​ជួយ​ខ្ញុំ​បង្កើតគំនិត​អាជីវកម្ម​ដ៏រឹងមាំមួយដែលអាចចូលប្រលូកក្នុងទីផ្សារ និងទទួលបានធនធានផ្សេងៗទៀតផងដែរ​។»

បើទោះបីជាគម្រោងនេះខិតជិតមកដល់ការបញ្ចប់ក៏ពិតមែន ក៏ប៉ុន្តែឱកាសក្នុងការអភិវឌ្ឍបចេ្ចកវិទ្យាថាមពលស្អាតសម្រាប់សហគ្រិនគឺនៅតែបន្ត។  អង្គការអេននឺជីឡេប នឹងបន្តធ្វើការជាមួយដៃគូ ដើម្បីគាំទ្រអ្នកដែលមានទេពកោសល្យ និងគំនិតនវានុវត្តថ្មីៗ។

គូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោង លោក Ian Jones គ្រូណែនាំសម្រាប់គម្រោង កម្មវិធីអាជីវកម្មចាប់ផ្ដើមផ្លាស់ប្ដូរ ទៅកាន់ថាមពលព្រះអាទិត្យ បានលើកឡើងថា ៖ កម្មវិធីនេះត្រូវបានរចនាឡើងក្នុងគោលបំណងកំណត់តម្រូវការរបស់ធុរកិច្ចដោយសង្កត់ធ្ងន់ទៅលើការលើកកម្ពស់ការសម្រេចចិត្តដែលត្រឹមត្រូវ និងការសន្មត់ដែលសមហេតុផល។ សហគ្រិនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងការរៀបចំយុទ្ធសាស្ត្រអាជីវកម្ម ប្រតិបត្តិការអាជីវកម្ម និងការផ្លាស់ប្ដូរផ្នត់គំនិតបន្ទាប់ពីបានចូលរួមនៅក្នុងគម្រោងនេះ។ ដូច្នេះហើយ វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យធុរកិច្ចថ្មីមាននិរន្តរភាព និងមានសមត្ថភាពសម្របខ្លួនឯងទៅនឹងការផ្លាស់ប្តូរនៅក្នុងបរិយាកាសទីផ្សារ។

ដើម្បីកម្ពុជាត្រៀមខ្លួនឈានដល់អន្តរកាលថាមពល យើងកំពុងរៀបចំផែនការសម្រាប់ដំណាក់កាលបន្ទាប់នៃសហគ្រិនភាពក្នុងបច្ចេកវិទ្យាថាមពលស្អាត។

លោកបណ្ឌិត  Michael Renfrew ប្រធានផ្នែកប្រតិបត្តិ និងកម្មវិធី​របស់អង្គការអេននឺជីឡេប ៖ «ពិភពលោកកំពុងផ្លាស់ប្តូរពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដូច្នេះវាមានសារៈសំខាន់ណាស់ដែលយើងអភិវឌ្ឍធនធានមនុស្ស និងអាជីវកម្មដើម្បីជួយជំរុញការផ្លាស់ប្តូរទៅថាមពលស្អាតនៅក្នុងប្រទេសកម្ពុជា»។

លោក ណត្តារុណ ង៉ោ សឺន នាយក​ប្រចាំ​ប្រទេស​របស់អង្គការអេននឺជីឡេប បានគូសបញ្ជាក់ថា ៖ «យើងបានឃើញពីវឌ្ឍនភាពសំខាន់ៗក្នុងការអនុវត្តបច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅក្នុងវិស័យកសិវារីវប្បកម្ម តាមរយៈកម្មវិធីអាជីវកម្មចាប់ផ្ដើមផ្លាស់ប្ដូរ ទៅកាន់ថាមពលព្រះអាទិត្យ។ ជាមួយនឹងកំណើនសក្ដានុពលនៃទីផ្សារបច្ចេកវិទ្យាថាមពលស្អាតរបស់កម្ពុជា យើងគួរផ្តោតសំខាន់លើដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍសហគ្រិន»។

លោកបន្តថា ៖ «ច្រើនជាង៧០% នៃគម្រោងអភិវឌ្ឍន៍ធុរកិច្ចថ្មី នៅតែមានភាពសកម្មខ្លាំងក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ។ អង្គការអេននឺជីឡេប នៅតែប្តេជ្ញាចិត្តក្នុងការជួយដល់ការពន្លឿនភាពជាសហគ្រិននៅក្នុងវិស័យថាមពលស្អាតរបស់កម្ពុជា។ យើងសូមអំពាវនាវដល់ដៃគូរបស់យើងឱ្យរួមដៃគ្នាក្នុងការជំរុញឱ្យមានការទទួលយកកាន់តែទូលំទូលាយនៃបច្ចេកវិទ្យាថាមពលស្អាត និងថាមពលកកើតឡើងវិញ»។

ចូលអានករណីសិក្សារបស់គម្រោងរបស់យើង ហើយទាក់ទងមកពួកយើងសម្រាប់ការសាកសួរបន្ថែម ឬឱកាសភាពជាដៃគូ៖ S2S Startups Case Study24.pdf


អំពីកម្មវិធីអាជីវកម្មចាប់ផ្ដើមផ្លាស់ប្ដូរទៅកាន់ថាមពលព្រះអាទិត្យ

គម្រោងផ្លាស់ប្តូរទៅថាមពលពន្លឺព្រះអាទិត្យ  គឺជាគម្រោងរយៈពេល ៤ ឆ្នាំដែលផ្តល់មូលនិធិពីសហភាពអ៊ឺរ៉ុបតាមរយៈកម្មវិធី SWITCH-Asia និងសាធារណរដ្ឋឆែក ដែលអនុវត្តដោយ People In Need ជាមួយនឹងដៃគូ EnergyLab និង Sevea ។ គម្រោងបានដំណើរការនៅឆ្នាំ ២០២០ ដោយមានគោលបំណងលើកកម្ពស់ការអនុវត្តការប្រើប្រាស់ប្រកបដោយនិរន្តរភាព (SCP) ក្នុងចំណោមសហគ្រាសធុនតូច ខ្នាតតូច និងមធ្យម (MSMEs) តាមរយៈការបង្កើនលទ្ធភាពទទួលបានដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ និងហិរញ្ញប្បទាន។ អង្គការអេននឺជីឡេប កំពុងធ្វើការលើកម្ម្មវិធីអាជីវកម្មចាប់ផ្ដើមផ្លាស់ប្ដូរទៅកាន់ថាមពលព្រះអាទិត្យ ដែលជាផ្នែកមួយនៃគម្រោងផ្លាស់ប្តូរទៅថាមពលពន្លឺព្រះអាទិត្យ ដែលអភិវឌ្ឍបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យសម្រាប់ទីផ្សារកសិវារីវប្បកម្ម។

គម្រោងនេះ ក៏បានចាប់ដៃគូជាមួយសហគ្រិនខ្មែរ (Khmer Enterprise)  ដើម្បីទទួលបាននូវមូលនិធិដើមទុន ដើម្បីគាំទ្រដល់ការចាប់ផ្ដើមអាជីវកម្មជាមួយនឹងការចំណាយលើផលិតផលគំរូ ការធ្វើទីផ្សារ និងការចំណាយផ្សេងៗទៀត។

អំពី អង្គការអេននឺជីឡេប

អង្គការអេននឺជីឡេប បង្កើតឡើងក្នុងឆ្នាំ២០១៨ ដែលគឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលធ្វើការប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពដើម្បីគាំទ្រដល់វឌ្ឍភាពនៃថាមពលស្អាត។ ចាប់តាំងពីការបង្កើតមក យើងត្រូវបានទទួលស្គាល់ដោយដៃគូរបស់យើងថាមានភាពឯករាជ្យ ចំណេះដឹង និងធនធាន ជាមួយនឹងរបៀបវារៈប្រកបដោយតម្លាភាពដើម្បីគាំទ្រថាមពលស្អាត។

អាសយដ្ឋាន:  G1101, GIA Tower, Sopheak Mongkul Street, Koh Pich City, Sangkat Tonle Bassac, Khan Chamkamorn, Phnom Penh, Cambodia

គេហទំព័រ: https://energylab.asia/

សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទង


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី