ពិតជាមោទនភាពជាតិណាស់! ស៊ីម៉ងត៍អូដ្ឋរបស់ក្រុមហ៊ុនជីបម៉ុង ជាក្រុមហ៊ុនស៊ីម៉ងត៍តែមួយគត់គាំទ្រ«គុនខ្មែរ»ខ្លាំងជាងគេ

ភ្នំពេញ៖ ស៊ីម៉ងត៍អូដ្ឋរបស់ក្រុមហ៊ុនជីបម៉ុង និងស្ថានីយទូរទស្សន៍បាយ័ន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការរៀបចំប្រដាល់គុនខ្មែរ «កំពូលអ្នកច្បាំងអូដ្ឋ» នាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ជីប ម៉ុង។ នេះជាប្រវត្តិសាស្ត្រទំព័រគុនខ្មែរថ្មី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នៅសង្វៀនស្ថានីយទូរទស្សន៍បាយ័ន។កិច្ចសហការនេះនឹងជួយលើកស្ទួយប្រដាល់គុនខ្មែរ ដែលជាកីឡាតជំនាន់របស់បុព្វបុរសខ្មែរ ក៏ដូចជាផ្សព្វផ្សាយគុនខ្មែរឱ្យបានទូលំទូលាយលើឆាកជាតិ និងអន្តរជាតិ។


អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បានថ្លែងថា ជីបម៉ុងគ្រុប ជាក្រុមហ៊ុនកូនខ្មែរ១០០ភាគរយ ចង់ឱ្យមានការចូលរួមផ្សព្វផ្សាយ និងជួយលើកស្ទួយកសាងឱ្យបានល្អនូវវិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាកីឡាប្រដាល់របស់ជាតិបន្សល់ទុកតាំងពីដូនតារបស់យើងរាប់រយឆ្នាំតជំនាន់រៀងមក។


អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ៖

«ជីប ម៉ុង ចង់ឃើញ ប្រដាល់គុនខ្មែរមួយនេះ ឱ្យកាន់តែប្រសើរឡើង និងល្បីល្បាញចូលទៅដល់ឆាកអន្តរជាតិ។ ស៊ីម៉ងត៍អូដ្ឋបានគាំទ្រគុនខ្មែរយ៉ាងខ្លាំង។ ស៊ីម៉ងត៍អូដ្ឋ ជាក្រុមហ៊ុនកូនរបស់ក្រុមហ៊ុន ជីប ម៉ុងគ្រុប ដែលជាក្រុមហ៊ុនយក្សមួយបានឈរជើង នៅក្នុងប្រទេសកម្ពុជាជិត៥ទស្សវត្សរ៍មកហើយ ។នេះជាសក្ខីភាពមួយបង្ហាញថា ក្រុមហ៊ុនជីបម៉ុង អុិនស៊ី ដែលបន្តដើរតាមគន្លងរបស់ជីបម៉ុងគ្រុបជួយលើកស្ទួយនូវវិស័យកីឡាណា ដែលលើកស្ទួយដល់ប្រទេសជាតិ»។


ស៊ីម៉ងត៍អូដ្ឋ និងម៉ាកវី ជាផលិតផលដែលមានគុណភាពខ្ពស់ ទទួលស្គាល់ពីមហាជន ក្រុមហ៊ុនសាងសង់ធំៗវិស្វករសំណង់ អគារធំៗ ខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា ដែលរួមមានអគារ កម្ពស់ជាង៤០ជាន់ ស្ពាន ថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធធំៗក្នុងប្រទេសកម្ពុជាសុទ្ធតែប្រើស៊ីម៉ងត៍របស់ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ។ ស៊ីម៉ងត៍អូដ្ឋ និងម៉ាកវី ផលិតឡើងដោយរោងចក្រស្តង់ដារពិភពលោក ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុបដែលមានទំហំទឹកប្រាក់វិនិយោគជិត៣00លានដុល្លារ។


ទាក់ទងនឹងស៊ីម៉ងត៍អូដ្ឋ អ្នកឧកញ៉ា បានបញ្ជាក់ថា៖ លោក និងបងប្រុស អ្នកឧកញ៉ា លាង ម៉េង ជាអ្នកបង្កើតនិងឌីហ្សាញ ឡូហ្គោ រូបអូដ្ឋនិងពណ៌នេះឡើងនាឆ្នាំ២០០៤។កាសម្រេចយករូបអូដ្ឋនេះពីព្រោះអូដ្ឋជាសត្វ តស៊ូអត់ធ្មត់ ធន់នឹងកំដៅ ព្យុះខ្សាច់ ភ្លៀង ខ្យល់ ។ពណ៌ស៊ីម៉ងត៍អូដ្ឋ ជាពណ៌អូដ្ឋពិតប្រាកដ ដែលនេះជាការសម្រេចចិត្តមួយដែលត្រឹមត្រូវ និងទទួលបានការគាំទ្រយ៉ាងខ្លាំង។ ក្រោយចេញស៊ីម៉ងត៍អូដ្ឋបាន២ឆ្នាំ ដើម្បីធ្វើឱ្យកាន់តែសម្បូរបែប ក្រុមហ៊ុនក៏បានបង្កើតស៊ីម៉ងត៍ម៉ាកវី មួយទៀតដែលរហូតមកដល់ពេលនេះមានអាយុកាលជិត២ទស្សវត្សរ៍មកហើយ។


អ្នកឧកញ៉ា បានបញ្ជាក់ថា៖

« ជីបម៉ុងគ្រុប នៅពេលវិនិយោគអ្វីមួយគឺវិនិយោគច្បាស់លាស់ ហ្មត់ចត់ មិនថាពាណិជ្ជកម្មតូច ឬធំនោះទេ និយាយរួម ធ្វើឱ្យល្អឥតខ្ចោះ មានស្តង់ដារអន្តរជាតិ និងស្តង់ដារពិភាពលោក ។ រោងចក្រស៊ីម៉ងត៍អូដ្ឋ និងវី ផលិតឡើងដោយរោងចក្រស្តង់ដារពិភពលោក ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុបដែលមានទំហំទឹកប្រាក់វិនិយោគជិត៣០០លានដុល្លារ និងគិតគូរយ៉ាងម៉តចត់ដល់ផលប៉ះពាល់ចំពោះបរិស្ថាន ដែលក្នុងនោះរួមមាន ជីប ម៉ុង អេកូសាយខល ដែលបំប្លែងកាកសំណល់ធំជាងគេ និងដំបូងគេនៅកម្ពុជា ដោយបានចូលរួមជួយគាំពារបរិស្ថានឲ្យកាន់តែល្អប្រសើរ»។


កួរបញ្ជាក់ដែរថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងជីបម៉ុងអុិនស៊ី តែងតែចូលរួមទទួលខុសត្រូវជួយសង្គមជាច្រើនរាប់មិនអស់ ជាពិសេសក្នុងយុទ្ធនាការកូវីដ ជីប ម៉ុងបានបរិច្ចាគរាប់លានដុល្លារ ជួយរដ្ឋាភិបាលដូចជាទិញវ៉ាក់សាំងជាដើមដែលកាលនោះកម្ពុជាជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលបានចាក់វ៉ាកសាំងជូនប្រជាពលរដ្ឋមុនគេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា


Leave a Reply

Your email address will not be published.Required fields are marked *