ពុទ្ធបដិមាសាងពីស្ព័ន កម្ពស់​ ៩ម៉ែត្រ បានដាក់​ដម្កល់​នៅក្នុង​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ​រួចរាល់ហើយ ខណៈប្រតិបត្តិការ​អាកាសយានដ្ឋាន​​នឹង​ចាប់ផ្ដើម​នៅ​ខែក្រោយនេះ​

ភ្នំពេញ ៖ ព្រះពុទ្ធ​បដិមាសាងពីស្ព័ន មានកម្ពស់​៩ម៉ែត្រ ទម្ងន់ ​៩​តោន ត្រូវ​បាន​ដាក់ដម្កល់​ក្នុង​អាកា​សយានដ្ឋានអន្តរជាតិ​តេជោ​រួចរាល់ហើយនៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៥ ដើម្បីត្រៀមដាក់ដំណើរការប្រតិបត្តិការ​អាកា​សយានដ្ឋានអន្តរជាតិ​នេះនៅថ្ងៃទី ៩ ខែកញ្ញា ២០២៥ និង​ត្រៀម​សម្ពោធ​ជាផ្លូវការ​នៅ​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្ដេច​មហា​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ។​

ព្រះពុទ្ធ​បដិមា​នេះ ធ្វើឡើងពីស្ពាន់​ មានព្រះភ្នែន​ប្រទានពរ បង្ហាញពីការ​លើក​តម្កើងព្រះពុទ្ធសាសនា​ទៅកាន់ភ្ញៀវជាតិ​ និងអន្តរជាតិ​ ដែលបានឆ្លងកាត់អាកា​សយានដ្ឋានអន្តរជាតិតេជោ​នៅពេលអាកាស​យានដ្ឋាន​មួយ​នេះចាប់ផ្ដើម​ដំណើរការ​ទទួលភ្ញៀវ ។​

គួរ​រម្លឹកថា អាកា​សយានដ្ឋានអន្តរជាតិ​តេជោ​ ត្រូវបានសាងសង់ឡើងលើ​ទំហំផ្ទៃដីសរុបប្រមាណ ២ ៦០០​ហិកតា ជាអាកាសយានដ្ឋាន​លំដាប់ 4F អាច​ឱ្យយន្តហោះធំៗ​ឆ្លងទ្វីបចុះចត​ និងប្តូរជើង​យន្តហោះទៅកា​ន់​​​​ប្រទេស​ទី៣ ។

លោកឧកញ៉ា​ ឆារស៍ វ៉ាន់​ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានមានប្រសាសន៍ថា គិតត្រឹម​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥​ អាកា​សយានដ្ឋាន​អន្តរជាតិ​តេជោ សម្រេច​បាន​វឌ្ឍនភាព​១០០ភាគរយហើយ ដោយ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​កំពុង​ប្រើប្រាស់​មនុស្ស​ប្រមាណជាង​២០០នាក់​ដើម្បីបោសសម្អាត​ខាង​ក្នុង​ និងត្រៀម​បើក​ដំណើរការ​ប្រតិបត្តិការ​នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥​ខាងមុខ​នេះ ។

ឯកឧត្តម​ ស៊ុន ចាន់​ថុល ឧបនាយក​នាយករដ្ឋមន្ត្រី និងជាអនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា តាមរយៈអាកា​សយានដ្ឋានអន្តរជាតិ​តេជោ​ ដែលជា​អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជា នឹងអាច​ទាក់ទាញវិនិយោគិន ​និងទេសចរ​បរទេស​ចូលមកទស្សនា​នៅក្នុងប្រទេស​កម្ពុជា ក្នុងពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង​​សម្រាប់សម្រួលដល់ការ​វិនិយោគ​របស់​វិនិយោគិន​បរទេសទាំង​នោះដែរ ។​ ជាក់ស្ដែង​ គម្រោងសាងសង់​ផ្លូវដឹកជញ្ជូនតាមទឹក​ដែលតភ្ជាប់ពីផ្លូវទឹកសាប​ ទៅផ្លូវទឹក​ប្រៃ (សមុទ្រ )  គឺព្រែកជីក​ហ្វូណ​នតេជោ ដែលជាគម្រោង​ប្រវត្តិ​សាស្ត្រ​ក្នុងប្រទេស​កម្ពុជា​នឹង​ចាប់ផ្ដើម​ដំណើរការ​ជីក​នាពេលឆាប់ៗនេះ ។

ឯកឧត្តមបន្តថា ក្រៅពីនេះ កម្ពុជា​ក៏បានសាងសង់ ​និងលើកកម្ពស់​ផ្លូវ​ជាតិសំខាន់ៗ​ទូទាំង​ប្រទេស​ ដើម្បីបម្រើដល់ការ​ធ្វើដំណើរ និង​ការ​ដឹកជញ្ជូន​ ដែលអាច​កាត់បន្ថយ​ពេលវេលា និងថ្លៃដើម​បានមួយកម្រិត​ផងដែរ ដូច្នេះ ​នៅពេល​វិនិយោគិន​បរទេស​ចូលមកដល់ប្រទេស​កម្ពុជា ពួកគេ​អាចនឹង​ចាប់អារម្មណ៍​វិនិយោគក្នុងប្រទេស​កម្ពុជា​ច្រើន ដែលអាច​បង្កើតការងារ​ជូនពលរដ្ឋ​បានកាន់តែច្រើន ។

តាមរយៈ​គម្រោងអាកាស​យានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅប៉ែក​ខាងត្បូងរាជធានីភ្នំពេញនេះដែរ ក៏បាន និងកំពុងជំរុញការ​អភិវឌ្ឍបន្ថែមនៅតំបន់ជុំវិញនោះដែរ ជាក់ស្ដែង ​ដូច​ដែលបានឃើញស្រាប់ ផ្លូវទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​នេះ បានសាងសង់​ថ្មី និងពង្រីកធំជាងមុន ដូចជាផ្លូវជាតិលេខ​២ ផ្លូវ​​៦០ម៉ែត្រ ស្ពានអាកាស​​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ផ្លូវក្រវាត់ក្រុងទី៣ ឬមហា​វិថីស៊ីជីនពីងជាដើម ។

ក្រៅពីនេះដែរ គម្រោងអភិវឌ្ឍន៍ជាច្រើន​ទៀត ក៏បានលេច​រូបរាង​ជា​បន្តបន្ទាប់ ដែលក្នុងនោះ​គេ​សង្កេតឃើញ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ គម្រោង​សាងសង់ឃ្លាំង​ស្តុងទំនិញ ក៏បាន ​និងកំពុងសាងសង់​ ដោយខ្លះក៏រួច​រាល់ ខ្លះទៀតក៏កំពុងមមាញឹកដើម្បីអាចបញ្ចប់​ការសាងសង់ក្នុងពេលឆាប់ៗ ។

បើតាមលោក​ ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ​ Advance បានបញ្ជាក់ថា តំបន់ជុំវិញ​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ គេមិនអាច​សាងសង់សំណង់ខ្ពស់ៗបានទេ​ ប៉ុន្តែតំបន់ជុំវិញនេះ អាចសាងសង់​ឃ្លាំង​ស្តុក​ទំនិញ រោងចក្រ​ ឧស្សាហកម្ម ដែលអាច​ជ្រើសរើសទីតាំង​នៅតាមបណ្ដោយផ្លូវជាតិ​២​ ក្នុងខេត្ត​កណ្ដាល ឬខេត្តតាកែវបាន ព្រោះជាទីតាំងដែលងាយស្រួលក្នុងការ​ដឹកជញ្ជូន​ទៅកាន់​កំពង់ផែទឹកជ្រៅ​ ហើយបន្តិច​ទៀត គម្រោងផ្លូវទឹកព្រែកជីកហ្វូណតេជោ​នឹង​សាងសង់​រួចរាល់​ដែល​នឹង​កាន់តែងាយស្រួល​ដល់កា​រដឹកជញ្ជូន​ថែមទៀត​ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *