គិតត្រឹម​ពាក់​កណ្ដាលឆ្នាំ​២០២៤ ចំនួន​គណនី​កម្ចីអចលនទ្រព្យ​មាន​តិចតួច ​តែ​ទំហំឥណទាន​​មានជាង​ពាក់​កណ្ដាលនៃទំហំសរុប​

ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន ក្រេឌីត​ប្យូរ៉ូ ខេមបូឌា​​ ( CBC ) បាន​បង្ហាញថា គិតត្រឹម​ដើមខែ​កក្កដា ២០២៤ ចំនួន​គណនីឥណទានមានលក្ខណៈបុគ្គលនៅទូទាំង​ប្រទេស​កើនឡើងដល់​ចំនួនជាង ១,៩២​លា​នគ​ណ​នី​​​ ដោយក្នុងនោះ​ចំនួន​គណនី​នៃកម្ចីអចលនទ្រព្យ​មាន​ប្រមាណ ១០,៥៩ភាគរយ ដែលមា​ន​ចំនួន​​តិចតួច​ ។

របាយការណ៍ដដែលបានបង្ហាញផងដែរពីសមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គលសម្រាប់ប្រើប្រាស់​ផ្ទាល់​ខ្លួន​មានចំនួន​រហូតដល់ ១៥,៣១​ពាន់​លានដុល្លារ​អាមេរិក ហើយសម្រាប់​ទំហំ​កម្ចី​ក្នុងវិស័យ​អចលនទ្រព្យ​មាន​ទំហំ​រហូតដល់​ជាងកណ្ដាល​នៃសមតុល្យ​ឥណទាន​មានលក្ខណៈសម្រាប់ប្រើប្រាស់​ផ្ទាល់ខ្លួន ដោយ​មាន​ទំ​ហំរ​ហូត​ដល់ ៥២,៩២​ភាគរយ​ ។

បើតាម​លោក អឿ សុធារ័ត្ន ប្រធាននាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ ខេមបូឌា បានមានប្រសាសន៍ថា​ តម្រូវការ​ពាក្យ​ស្នើ​សុំ​ឥណទានបុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​មានកា​រ​ថយ​ចុះ​ ប៉ុន្តែ​សមិទ្ធផលឥណទាន​លក្ខណៈបុគ្គល​សម្រាប់ប្រើប្រាស់​ផ្ទាល់ខ្លួន​នៅតែ​វិជ្ជមាន​ ជាមួយ​ចំនួន​គណនី​ និងសមតុល្យ​ ។

អ្នកនាង លាវ ហ្គេច​លាង​ មន្ត្រីទំនាក់ទំនង​នៃ​​ក្រុមហ៊ុន​ ក្រេឌីត​ប្យូរ៉ូ ខេមបូឌា បាន​ប្រាប់ AMS Economy នៅរសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យដឹងថា​ កម្ចីអចលនទ្រព្យ​ដែលអតិថិជន​បានដាក់ពាក្យ​ស្នើ​សុំ​យក​ទៅប្រើប្រាស់រួមាន​ដូចជា​ កម្ចីទិញផ្ទះ ទិញដី​ អគារ និង​កម្ចីសម្រាប់បើកអាជីវកម្មហាង​ជាដើម ។

យ៉ាងណា​ក្ដី​ បើតាមអ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​ លោក​ គាម សៀកឡុង អគ្គនាយ​ក​ក្រុ​ម​ហ៊ុ​ន​អច​​លន​ទ្រ​ព្យ​ ​​​Dream Property បាន​មានប្រសាសន៍ថា​ ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេ​ស​​សម្រាប់​ការ​វិនិយោគមិនសូវ​មាន​​ច្រើនទេគិតចាប់​តាំងពីក្រោយ​វិបត្តិកូវីដ​១៩​មក​ ប៉ុន្តែ​បើ​សិនជា​តួលេខ​ដែលផ្ដល់ដោយ​ក្រុមហ៊ុន​ CBC ជាក់​លាក់​ពិតមែននោះ វា​គឺជាសញ្ញា​ល្អសម្រាប់​វិស័យ​​នេះទាំង​មូល ។​

លោកបន្តថា ៖

« ​មែនទែនទៅ វិស័យ​អចលនទ្រព្យ​ សម្រាប់អ្នកដែលមានតម្រូវការ​ពិត​ប្រាកដ​នៅតែមាន​ការទិញ – លក់ ហើយបើសិនជា​ម្ចាស់​អចលនទ្រព្យ​ដែល​ដាក់​លក់​ក្រោមទីផ្សារ ក៏មាន​ការ​ទិញ​លក់​ច្រើន​ដែរ ព្រោះ​នោះ​គឺជា​ឱកាស​ដ៏ល្អ​សម្រាប់​អ្នកមាន​លុយ​មានទុន​សម្រាប់ទិញទិញអភិវឌ្ឍន៍ឬវិនិយោគ​នៅពេលអនាគត​ខាង​មុខ​នេះ ។ បច្ចុប្បន្ននេះ អចលនទ្រព្យ​ដែល​មានទីផ្សារ​ល្អ​ គឺជា​ប្រភេទអចលនទ្រព្យ​ដែល​មានតម្រូវការ​ប្រើប្រាស់​ជាក់ស្ដែង​ ប៉ុន្តែសម្រាប់អចលនទ្រព្យ​ប្រភេទវិនិ​យោគ​ គឺ​មិនទាន់​មាន​សក​ម្ម​ភា​ព​កម្រើក​ដូច​មុននោះទេ ដោយសារតែពីមុន​មានកា​រវិនិយោគ​ច្រើន​ ដែលធ្វើឱ្យ​ចាល់ទីផ្សារ​មកដល់បច្ចុប្បន្ន​» ។​

បើតាមអ្នកអភិវឌ្ឍន៍​ដីឡូត៍ និង​លំនៅឋាន​នៅ​តំបន់ជាយក្រុង​ បាន​បង្ហើបឱ្យដឹងថា ពេលនេះជា​ពេល​ដែល​​ចម្រាញ់​យក​អ្នកណា​ជាអ្នកអភិវឌ្ឍន៍ពិត អ្នកណា​ជាអ្នក​មាន​តម្រូវ​ការ​ទិញ​អចលនទ្រព្យពិត​ប្រាកដ  ។ បន្ទាប់ពីស្ងប់ស្ងាត់វិបត្តិ​កូវីដ១៩ មានអតិថិជន​ស្វែងរក​ទិញដីឡូត៍ ​និងផ្ទះជា​ហូរ​ហែរ​ ហើយ​ពួកគេ​ ទិញ​ហើយមិនលក់ដូរទៀត​ទេ គឺ​ទិញ​​សម្រាប់​សង់ផ្ទះនៅ (សម្រាប់​ដីឡូត៍) និងទិញ​សម្រាប់​ស្នាក់​​នៅ ឬធ្វើអាជីវកម្ម​តែម្ដង​ (សម្រាប់លំនៅឋាន) ខុសពីមុន​ ដែលការទិញ-លក់​មានចំនួន​ច្រើន ប៉ុន្តែអ្ន​កដែ​ល​ទិ​ញ​ទាំងនោះ​ មិន​មែន​ជាអ្នកដែល​មានតម្រូវការ​ពិតប្រាកដទេ ​គឺគេទិញ​សម្រាប់ទុកលក់​បន្ត​យក​ចំ​ណេ​ញ​ប៉ុ​ណ្ណោះ​ ​ហើយម្នាក់​ៗ​បានទិញ​ច្រើន​ប្លង់​ ទិញច្រើន​ផ្ទះ ដើម្បីត្រៀមលក់​បន្ត លុះដល់​ពេល​សេដ្ឋកិច្ច​ធ្លាក់ចុះ ​ពួកគេ​ក៏​ត្រូវជួប​បញ្ហា​បង្វិល​ទុនមិនទាន់​ ដែលធ្វើឱ្យទីផ្សារ​អចលនទ្រព្យ​​មានបញ្ហា​បន្ថែមមួយកម្រិត​ទៀត​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ

បើកចំហជើងមេឃ ! ការលើកលែងទិដ្ឋាការ ជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មី ជួយជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បើកចំហជើងមេឃ ! ក្រសួងទេសចរណ៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងបើកកិច្ចពិភាក្សា និងស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពល

កម្មវិធី​ ​«​Race Across the ​World​»​ ​ជ្រើសរើស​កម្ពុជា​ ​បង្ហាញ​សម្រស់ ​និង​បេតិកភណ្ឌ​ទៅកាន់​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

​កម្ម​វិធី​ ​«​Race Across the ​World​» ​បាន​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​គោលដៅ​មួយ​ក្នុង​ដំណើរការ​ប្រកួត ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ ​ជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​បង្ហាញ​សម្រស់​ ​បេតិកភណ្ឌ​ ​វប្បធម៌ ​និង​ភាព​កក់ក្តៅ​របស់​ប្រជាជន​កម្ពុជា​ ​ទៅកាន់​ទស្សនិកជន​ជុំវិញ​ពិភពលោក​

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា