ការយកចិត្តទុកដាក់គិតគូរពីជីវភាពមន្ត្រីរាជការ ជាកម្លាំងចលករសម្រាប់បម្រើប្រទេសជាតិ និងប្រជាជន

ភ្នំពេញ ៖ ការ​យកចិត្តទុកដាក់​គិតគូរ​អំពីការ​លើក​ស្ទួយជីវភាព​មន្ត្រីរាជការ​ ជាមូលដ្ឋាន​គ្រឹះ​ដើម្បីកសាង​មនសិការ​មន្ត្រីរាជការ​ស៊ីវិលល្អ រឹង​មាំ​ វាងវៃ ​ឆ្លាតវៃ និងជា​កម្លាំង​ចលករ​សម្រាប់​បម្រើ​ប្រទេសជាតិ ​និងប្រជាជន​ ។​ នេះជាការថ្លែង​របស់ឯកឧត្តម​ សាយ សំអាល់ នៅក្នុង​វគ្គ បណ្ដុះបណ្ដាល​ស្ដីពីសមិទ្ធផល​និងទិសដៅការងារ​សំណង់ កាលពីថ្ងៃទី ២៦ សីហា ២០២៥​ នៅទីស្ដីការក្រសួង ក្រសួងរៀបចំដែនដី នគ​រូបនី​យ​កម្ម និងសំណង់ ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគ​រូបនី​យ​កម្ម និងសំណង់ បានមានប្រសាសន៍ថា ដើម្បីអនុវត្តការងារដោយរលូនក្រៅពីផែនទីឯកភាពការងារ ទិសដៅនិងគោលនយោបាយហើយនោះ គឺត្រូវគិតគូរអំពីជីវភាពមន្ត្រី ហើយក៏ត្រូវកសាងសង្គម ​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យមានមនោសញ្ចេតនាច្រើន,ចេះគោរពស្រឡាញ់រាប់អានពឹងពាក់គ្នាទៅវិញទៅមក ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖ ឈរលើគោលការណ៍គិតគូរអំពីជីវភាពមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសហការជាមួយធនាគារអេស៊ីលីដា ក្នុងការផ្ដល់អត្រាការប្រាក់ទាបដល់មន្ត្រី។ ដោយឡែក ចំពោះមន្ត្រីដែលមានជីវភាពលំបាក ក្រសួងនឹងផ្ដល់ប្រាក់រង្វាន់ទ្វេដងដើម្បីជួយសម្រួលជីវភាព ហើយក្រៅពីផ្ដល់ជូនថ្លៃសម្រាលកូន ថ្លៃចាក់វ៉ាក់សាំងដល់ទារកហើយនោះក្រសួងនឹងផ្ដល់ជូនថ្លៃទឹកដោះគោបន្ថែមសម្រាប់ទារកជាកូនរបស់មន្ត្រីក្នុងរយៈពេលមួយឆ្នាំ ដោយឡែក មន្ត្រីដែលមានកូនដល់ ៥នាក់ ក្រសួងនឹងផ្តល់ជូនប្រាក់រង្វាន់បន្ថែមទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា អ្វីដែលជាផែនទីឯកភាពការងាររបស់ក្រសួង និងភូមិសាស្ត្រនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដើម្បីឱ្យដំណើរការទៅមុខដោយរលូននោះ គឺធនធានមន្ត្រី ដូច្នេះ ឯកឧត្តមចង់ឃើញមន្រ្តីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងអាណត្តិទី៧ នេះមានជីវភាពធូរធារ មានកាយសម្បទាមាំមួន មានចរិយាមារយាទល្អ មានភាពស្មោះត្រង់ ចេះយកអាសារគ្នាទៅវិញទៅមក ដែលនោះគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងក្រសួងកាន់តែមានភាពរីកចម្រើនទៅថ្ងៃអនាគត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ជីវភាពមន្ត្រីគឺជាមូលដ្ឋានគ្រឹះដើម្បីកសាងមនសិការមន្ត្រីរាជការស៊ីវិលល្អ រឹងមាំ វាងវៃនិងឆ្លាតវៃ ជាកម្លាំងចលករសម្រាប់បម្រើប្រទេសជាតិនិងប្រជាជន។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់ឯកឧត្តម ថេង ចន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតែងតែបានរៀបចំវគ្គបណ្ដុះបណ្ដាលដល់យុវជនរបស់ក្រសួងជាប់ជាប្រចាំ ដែលនេះមិនមែនជាការងារសាមញ្ញពេកទេ ដើម្បីជំរុញណែនាំដល់យុវជនឱ្យមានការគិតគូរស្រដៀងគ្នា និងនាំមកនូវការឯកភាពជាតិរួមគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាការដឹកនាំស្ថាប័នគឺត្រូវធ្វើទៅតាមគំនិតរួមរបស់សង្គមជាតិ ហើយឯកឧត្តមបានបណ្ដុះផ្នត់គំនិតដល់យុវជនក៏ដូចជាមន្ត្រីក្រោមឱវាទក្រសួង ក្នុងការកសាងសំណង់ផ្សេងៗត្រូវចេះគិតគូរអំពីការសាងសង់បន្ទប់ទឹកឱ្យបានត្រឹមត្រូវ ត្រូវគិតអំពីសង្គម គិតពីគុណតម្លៃ គិតពីអរិយធម៌,ភាពអៀនខ្មាស់,ទំនៀមទម្លាប់នោះទើបសង្គមក្លាយជាភូមិឋានក្សេមក្សាន្តបាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *