គិតត្រឹមដំណាច់ខែសីហា ២០២៤ កម្ពុជា​ទទួលបានគម្រោង​វិនិយោគរោងចក្រ​ផលិត​សំបកកង់​យានយន្ត​ចំនួន៥មា​ន​ទឹក​ប្រាក់ជិត ​២០០០​លានដុល្លារ​

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា​ទទួលបានគម្រោង​វិនិយោគលើ​រោងចក្រ​ផលិត​សំបក​កង់​យាន​យន្ត​ជា​បន្តបន្ទាប់ ហើយ​គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ យ៉ាង​ហោច​ណាស់​មា​ន​រោង​ចក្រ​ចំនួន៥​បានចុះបញ្ជី​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា គិតជាទឹកប្រាក់​វិនិយោគ​មានចំនួន​ ១៩១០​លានដុល្លារ​អាមេរិក ។

បើតាម​របាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ចេញផ្សាយកាលពី​ដើម​ខែ​កញ្ញា ២០២៤​កន្លងទៅនេះ​ កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​លើ​រោងចក្រ​ចំនួន២បន្ថែមទៀត ដែល​​មួយនៅ​ខេត្ត​ក្រចេះ​មាន​ទឹ​ក​ប្រាក់​ចំ​នួ​ន ​៤​៣០​លានដុល្លារ​អាមេរិក និងមួយទៀត​នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ស៊ីន​បាវិត​ ក្នុង​ខេត្ត​ស្វា​យរៀ​ង​មានទឹកប្រាក់​ចំនួន ២៥៦​លាន​ដុល្លារ​អាមេ​រិក​ ។

ចំណែក​រោងចក្រ​ផលិត​សំបក​កង់​យានយន្ត​ចំនួន៣ផ្សេងទៀត ត្រូ​វបានសម្ពោធ​ដាក់ឱ្យដំណើរការ​ហើយ ក្នុងនោះមានរោងចក្រ​ផលិត​សំបក​កង់​ឡាន​របស់​ក្រុមហ៊ុន​ Cart Tire Co.,Ltd នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ឈីលូ ជានពុចាយ​ ខេត្ត​ស្វាយរៀង​មានទុនវិនិយោគ ប្រមាណ​៧៨៧លាន​ដុល្លារ​អាមេរិក រោងចក្រ​ផលិត​សំបកកង់​រថយន្ត​របស់​ក្រុមហ៊ុន​ General Tire Technology ( Cambodia ) នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុងទុន​វិនិយោគ​ប្រមាណ ២៩៧​លានដុល្លារអាមេរិក​ ។

ចំណែក​រោងចក្រ​ផលិត​សំបក​កង់ឡាន​មួយទៀត ដែលទើប​ដាក់ឱ្យដំណើរការនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេ​ស​​យូប៊ីអ៊ី​ស្នួល​ក្នុងស្រុក​ស្នួល​ ខេត្តក្រចេះ​ មានទុនវិយោគ​ប្រមាណ ១៤០​លានដុល្លារ​អាមេរិក​ ។ តាមរយៈ​រោងចក្រ​ផលិត​សំបកកង់​រថយន្ត​ទាំង​៥​ បាន និងកំពុងផ្ដល់ឱកា​សការ​ងារ​ដល់​ពលរដ្ឋ​រាប់ពាន់​កន្លែង និង​បានជួយលើកកម្ពស់ទីផ្សារ​កៅស៊ី​របស់កម្ពុជា​ដែលធ្លាប់តែមានបញ្ហា​កន្លង ជាពិសេស​កាត់បន្ថយការ​នាំចូល​ កាត់បន្ថយ​តម្លៃ​សំបកកង់​រថយន្ត​លើទីផ្សារ​ប្រទេស​កម្ពុជា​បានមួយកម្រិត​ផងដែរ ។

បើតាមអ្នកឧកញ៉ា​ សំ សុខ​នឿ​ន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន SAM SN Group បានមានប្រសាសន៍ថា​ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច កម្ពុជា​ត្រូវជំរុញ និងបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ព្រោះថា ប្រសិន​បើកា​រផលិ​តក្នុ​ង​ស្រុកបានច្រើន នឹងចូលរួមក្នុងការលើស្ទួយ និងរក្សាស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុក។  

អ្នកឧកញ៉ាបញ្ជាក់ថា ៖

​« កន្លងមក​ កម្ពុជា​បាន​នាំចូលផលិត​ជាច្រើន​ពី​បណ្ដា​ប្រទេស​ដទៃ​មក​បម្រើ​ និង​បំពេញតម្រូវការ​ប្រជាជនក្នុងស្រុក ហើយទំនិញទាំង​នោះ យកមកលក់​ និងចែក​ចាយនៅកម្ពុជា​គឺមានតម្លៃ​ថ្លៃ ដូច្នេះ បើសិនជា​កម្ពុជា​មានអ្វី​សម្រាប់ខ្លួន​ឯង​បាន​ច្រើន  នោះស្ថិរភាពនៃសេដ្ឋកិច្ច ស្ថិរភាព​នៃការ​រស់នៅ​របស់​ប្រជាជន​​នឹង​មានស្ថិរភាពដូចគ្នា​ដែរ ។​ បើសិនជា​កម្ពុជា​មានរោងចក្រ​កាន់តែច្រើន មិនថា​តែរោងចក្រ​ផលិត​ចំណី​អាហារ រោង​ចក្រ​ផលិត​គ្រឿង​សំណង់ ឬរោងចក្រ​ផលិត​សម្ភារៈប្រើប្រាស់​នោះទេ នោះកម្ពុជា​នឹង​កាត់បន្ថយ​ការ​នាំចូល​សម្ភារៈប្រើប្រាស់​ ចំណីអាហារពីប្រទេស​ក្រៅ អាចជួយ​ឱ្យប្រជាជនមានការងារ​ធ្វើ មាន​ខ្សែ​ច្រវាក់​ផលិតកម្ម​ជួយគ្នាទៅវិញទៅមក ដូចជា​រោងចក្រ​ផលិត​សំបកកង់ឡាន ត្រូវការ​កៅស៊ូដើម្បី​មក​បម្រើក្នុងរោងចក្រ​សម្រា​ប់​ដំណើរការ​ផលិត» ។

ដោយឡែក​ បើតាម​អ្នក​គ្រប់គ្រ​ងរោងចក្រ​ផលិតសំបកកង់​ឡាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​ឈី​លូ​ជាន​ពុចា​យ បានលើកឡើងថា​ រោងចក្រមួយនេះ​បាន​បោះទុនវិនិយោគ​ចំនួនពីរ​ដង ដោយលើកទី១ បាន​ និង​កំ​ពុ​ង​ដំណើរការ​ផលិត​ និង​គម្រោង​លើកទី​២​ កំពុង​ដំណើរការ​សាងសង់​ពង្រីក​បន្ថែម ដូច្នេះ បើសិនជា​រោងចក្រ​សា​ង​សង់​គម្រោង​ទី​២រួចរាល់ នោះ​វានឹង​ធ្វើឱ្យតម្រូវការ​កៅស៊ូ​សម្រាប់​កា​រផលិត​កាន់តែច្រើន ហើយអ្ន​ក​កៅស៊ូ​នឹងលែងភិតភ័យ​ក្នុងការ​ស្វែងរកទីផ្សារ​កៅស៊ូ​ដូចមុនទៀត​ហើយ ពោលគឺរោងចក្រ​នឹង​ទទួល​ទិញ​ដើម្បីបម្រើ​ដល់ការផលិត​សំបកកង់ឡាន ។

ក្រៅពីរោងចក្រ​នេះ​ ក៏មានរោងចក្រផ្សេង​ទៀត​នៅកម្ពុជា ក៏នឹង​មានតម្រូវការ​កៅស៊ូ​សម្រាប់​ផលិត​ជា​សំបក​កង់ឡានដែរ ដូច្នេះ​កសិករ​ដាំកៅស៊ូ​នៅកម្ពុជា នឹង​លែង​មានបញ្ហា​ទីផ្សារ​ដូច​កាលពីប៉ុន្មានឆ្នាំមុនទៀតហើយ ដោយ​ពួកគាត់អាច​ដាំកៅស៊ូ​សម្រាប់ផ្គត់ផ្គង់​ក្នុងរោងចក្រ​ជាមួយនឹងតម្លៃសមរម្យ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន