រាជរដ្ឋាភិបាល​បន្តអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅបន្ថែមទៀត

ភ្នំពេញ ៖ កំពង់ផែ​ក្រុង​ព្រះសីហនុ គឺជា​កំពង់ផែទឹកជ្រៅតែមួយរបស់​កម្ពុជា និងជា​កំពង់ផែ​ដែលអាច​តភ្ជា​ប់​ការ​ដឹកជញ្ជូនពីកម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ដូច្នេះ ដើម្បីជំរុញឱ្យ​សកម្មភាព​នៃកា​រដឹកជញ្ជូន​តាមផ្លូវ​ទឹក​ ជា​ពិ​សេស​ការ​ដឹកជញ្ជូនឆ្លងកាត់​កំពង់ផែទឹកជ្រៅកាន់តែច្រើន​​ រាជរដ្ឋាភិបាល​បាន​បន្ត​អភិ​វឌ្ឍ​​ហេ​ដ្ឋា​រចនាសម្ព័ន្ធទៅកាន់​កំពង់ផែ​មួយនេះបន្ថែមទៀត ។

យោងតាមប្រសាសន៍សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ថ្លែង​ក្នុ​ង​ពិធី​សម្ពោធ​ចំណតផែកុងតឺន័រ​តម្លៃ​ ៧៦០​លានដុល្លា​រអាមេរិក​នៅព្រឹកថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២៤​នេះ​ឱ្យដឹងថា​ កំ​ពង់ផែ​ស្វយ័​តក្រុ​ងព្រះសីហនុ មិនត្រឹមតែជា​កំពង់ផែទេ តែវាជា​​ភស្តុភារកម្ម​ដ៏​សំខាន់ ​ដោយ​សម្ដេច​ក៏បាន​ជំ​រុញឱ្យភាគីជប៉ុន រៀបចំ​ផែនការ​មេ ប្រែក្លាយ​កំពង់ផែនេះទៅជា​ភស្តុភារ​កម្ម​ក្នុង​តំបន់​ ដោយមិន​ត្រឹមតែ​ប​ម្រើ​​​សេវា​ក្នុងស្រុកទេ តែវា​ក៏​អាច​បម្រើសេវា​ក្នុង​តំបន់​ថែមទៀត​ផង ។

សម្ដេចធិបតីបានមានប្រសាសន៍ថា កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ កំពុង​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិតាមរយៈ​ផលចំណូល​ដែល​ទទួល​បាន​ពី​ការ​កើន​ឡើ​ង​​នៃអាជីវកម្ម​​នៅក្នុង​កំពង់​ផែ​​ពីមួយឆ្នាំទៅមួយឆ្នាំ ។ រដ្ឋាភិបាលក៏បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់ទៅកាន់កំពង់​ផែ​ក្រុងព្រះសីហនុ​ផងដែរ ដូចជា ​ផ្លូវ​ល្បឿនលឿន ផ្លូវជាតិ និង​ផ្លូវ​ដែក ហើយ​គម្រោងផ្លូវ​ដែកទៀត​សោត​ក៏គ្រោងនឹងអភិវឌ្ឍ​លើកកម្រិត​គុណភាព​ទៅជាផ្លូវដែកអាច​បើក​បរបានក្នុងល្បឿនលឿនជាង​ពេលបច្ចុប្បន្នបន្ថែមទៀត​។

សម្ដេច​ធិបតីក៏បានបន្ថែម​ថា ចំណត​ផែកុង​តឺន័រ​ថ្មីប្រវែង ​២៥៣​ម៉ែត្រនេះ នឹ​ងផ្ដល់​ជាជម្រើសបន្ថែម​សម្រាប់​បំ​ពេ​ញ​មុខ​ងារ​កំពង់​ផែស្វយ័តក្រុងព្រះសីហនុ​ ក្នុងគោល​បំណង​ពង្រីក​សម​ត្ថ​ភាព និងធ្វើទំនើបកម្ម​កំពង់​ផែ​ ដើ​ម្បីឆ្លើយតបទៅនឹង​កំណើន​កុង​តឺន័រ​ដែល​បានកើនឡើង​ប្រចាំឆ្នាំ ។​ តាមរយៈការធ្វើ​ទំនើបកម្មកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​នា​ពេល​នេះ នឹង​ធ្វើឱ្យកំពង់ផែ​ទឹកជ្រៅ​របស់កម្ពុជា​អាច​ឱ្យនាវា​ចូលចត​បន្ថែមទៀត​ ដោយ​បច្ចុប្បន្ននេះ នាវា​ត្រឹម​តែ​១៨​ភាគរយប៉ុណ្ណោះលើពិភពលោកអាចចូលចត​បាន​ ប៉ុន្តែក្រោយ​ពេលផែ​សាងសង់រួចរាល់​ជាមួយ​នឹង​ចំ​ណ​ត​​​កុងតឺន័រថ្មី​ នឹងធ្វើឱ្យ​នាវា ​៣៨ ភាគរយ​នៃវានាទាំងអស់លើ​ពិភពលោកអាចចូលចតបាន​ ។ ម្យ៉ាងវិញទៀត វា​ក៏អាច​ជួយ​កាត់​បន្ថយ​តម្លៃដឹកជញ្ជូន​តាមផ្លូវ​ទឹក​បាន​មួយកម្រិតទៀតផង។ ​

ពាក់ព័ន្ធនឹង​ការអភិវឌ្ឍកំពង់ផែ និង​ភស្តុភារ​នេះដែរ ឯកឧត្តម​ ស៊ុន ចាន់ថុល ឧប​នាយករដ្ឋមន្ត្រី និងជា​អនុ​ប្រ​ធាន​​ទី​១​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ក្នុងដំណើរទស្សនកិច្ច​​នៅ​ទីក្រុង​មួយ​របស់​ចិន បានស្នើ​ក្រុមហ៊ុន​ចិន មក​បណ្ដាក់ទុនវិនិយោគ​ក្នុងវិស័យ​កំពង់ផែ និងភស្តុភារ​នៅកម្ពុជា​បន្ថែមទៀត ស្រ​បនឹង​កម្ពុជា​ ក៏បាន និងកំពុង​សា​ង​ស​ង់​​​ផ្លូ​វ​ទឹកថ្មី(ព្រែកជីក​ហ្វូណន​តេជោ ) និង​​កំពង់ផែ​មួយចំនួន​នៅខេត្តកែប , ខេត្តកំពត បន្ថែមពីលើកំពង់ផែ​ទឹកជ្រៅដែលមានស្រាប់៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ ការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូន ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានបងប្អូនជាង ១ពាន់នាក់ នៅបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ក្នុងស្រុកបាណន់

ចិន-កម្ពុជា ពួតដៃគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

 ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។

សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក និងចិន នេះបើយោងតាមការរាយការណ៍ពី DW។ បច្ចុប្បន្ននេះ សហភាពអឺរ៉ុបមានកិច្ចព្រមព្រៀងមួយចំនួន និងកំពុងស្ថិតនៅក្នុងដំណាក់កាលចរចាជាមួយសមាជិកអាស៊ានចំនួន ៦ ក្នុងចំណោម ១១ ប្រទេស ហើយក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសសិង្ហបុរី និងវៀតណាម

ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។​ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០

ការនាំចេញទំនិញពីតំបន់សដ្ឋកិច្ចពិសេស​ចំនួន២ របស់ ​រ៉ូយ៉ាល់គ្រុប ​សម្រេច​បានជិត​២ពាន់​លានដុល្លារ​ បង្ហាញពីភាពធន់នៃឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែមករា​ ដល់​ដំណាច់ខែសីហា ឆ្នាំ២០២៦ តំបន់​សេដ្ឋកិច្ចពិសេស​របស់ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​​ចំនួន​ពីរ រួមមានតំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​គ្រុបកណ្ដាល​ បានសម្រេច​ការនាំចេញទំនិញសរុប​ចំនួន ១ ៩០៧លានដុល្លារអាម៉េរិក​ បើធៀបនឹង​រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ​កន្លងទៅ ​មានកំណើន ​៤៥ភាគរយ ។​ យោងតាមរបាយការណ៍របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បានឱ្យដឹងថា ទន្ទឹមនឹង​កំណើននៃការ​ចេញ​ពីតំបន់​សេដ្ឋកិច្ចពិសេស​ទាំងពីរ​មានកំណើន​ប្រមាណ៤៥​ភាគរយនេះ ជាការ​កត់សម្គាល់​

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិច បន្ទាប់ពីមានកិច្ចចរចារវាងអាម៉េរិក និងអុីរ៉ង រឿងច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៨២ ភាគរយនៅត្រឹម ១០៥,៧៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៦៥ ភាគរយនៅត្រឹម ៩៣,០៥ ដុល្លារក្នុងមួយបារ៉ែល

រុស្ស៊ី ទទួលបានជោគជ័យលើផែនការងាកចេញពីទីផ្សារអាម៉េរិក និងអឺរ៉ុប ខណៈទំហំពាណិជ្ជកម្មកើនជិតដល់ ៣០០ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

បរទេស ៖ ក្រោយពេលមានជម្លោះផ្ទុះឡើងជាមួយនឹងអ៊ុយក្រែន រុស្ស៊ី បានទទួលរងនូវសម្ពាធពាណិជ្ជកម្មពីបណ្តាប្រទេសធំៗមួយចំនួនដែលជាដៃគូអភិវឌ្ឍន៍ជាមួយសហរដ្ឋអាម៉េរិក ក៏ដូចជាសមាជិក និងសម្ព័ន្ធមិត្តរបស់ណាតូ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្ម។ យ៉ាងណាក៏ដោយ រុស្ស៊ី មិនបាននៅស្ងៀមនោះទេ ផ្ទុយទៅវិញ ថែមទាំងបានជំនះលើគោលបំណងរបស់អាម៉េរិក ដោយបង្វែរគោដៅទីផ្សារនាំចេញរបស់ខ្លួនចេញពីអាម៉េរិក និងអឺរ៉ុប ស្ទើរទាំងស្រុង ពោល គឺងាកទៅកាន់ទីផ្សារថ្មីនៅ Global South

ទីផ្សារ​ចិន​ជួយ​ឱ្យ​កសិករនៅខេត្ត​កំពត​ត្រឡប់​មក​ដាំ​សារាយ​សមុទ្រ​វិញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

កសិករនៅ​តំបន់​ឆ្នេរ​ខេត្ត​កំពត​កំពុង​ត្រឡប់​មក​ដាំ​សារាយសមុទ្រ​ឡើង​វិញ​ ​បន្ទាប់ពី​បាន​ជួប​ប្រទះ​ការ​ធ្លាក់ចុះ​តម្លៃ​ ​និង​ការ​រំខាន​ដល់​ទីផ្សារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ​ខណៈ​ការ​ចូល​មក​វិនិយោគរបស់​ក្រុមហ៊ុន​ចិន​មួយ ​បាន​ផ្តល់​ទីផ្សារ​ថ្មី​សម្រាប់​សារាយសមុទ្រកំពត

មន្ត្រីជាន់ខ្ពស់កសិកម្ម ៖ ការលែងកូនត្រី និងកូនក្តាមសេះ ជាគំរូបទដ្ឋាននៃកិច្ចសហការរដ្ឋ-ឯកជន ដើម្បី​ចីរភាពសេដ្ឋកិច្ចជលផលសមុទ្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

ខេត្តព្រះសីហនុ៖ ការស្ដារ និងបង្កើនផលស្តុកធនធានជលផលសមុទ្រ នៅតែជាអាទិភាពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍នេសាទឆ្នេរ និងសន្តិសុខស្បៀងកម្ពុជា។ ក្នុងស្មារតីពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន (PPP) ក្រុមហ៊ុន ហ៊រទាន សីហនុវីល បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀប​ចំ «កម្មវិធីលែងកូនត្រី និងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលធម្មជាតិ ឆ្នាំ២០២៦» ដោយបានលែងកូនពូជសមុទ្រសរុបចំនួន

អាស៊ាន និងចក្រភពអង់គ្លេស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

អាស៊ាន និងចក្រភពអង់គ្លេសប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងអំឡុងកិច្ចពិភាក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសលើកទី ៦ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Pasay ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ៍