កម្ពុជា​បង្ហាញកាលានុវត្តន៍​ភាពវិនិយោគ​សំខាន់ៗដល់​វិនិយោគិន​បរទេស​

ភ្នំពេញ ៖ ឯកឧត្តម​ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ​និងដឹកជញ្ជូនកម្ពុជា​បាន​បង្ហាញពី​កាលា​នុ​វ​ត្ត​ន៍​ភា​ព​វិ​និយោគ​ដល់វិនិយោគិន​បរទេស ព្រមទាំង​ជំរុញ​ និងលើក​ទឹកចិត្ត​ដល់​វិនិយោគិន ​ជាពិសេស​វិស័យឯក​ជន​ងាកមក​ចាប់អារម្មណ៍​បណ្ដាក់ទុ​នវិនិយោគនៅក្នុ​ងប្រទេស​កម្ពុជា​បន្ថែម​​ទៀត។

នៅក្នុង​វេទិកា​មួយ​ដែលបានធ្វើឡើង​កាលពី​ដើមសប្ដាហ៍កន្លងទៅនេះ​ ឯកឧត្តម​ ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និងដឹកជញ្ជូន​បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា​បាន និងកំពុង​ផ្ដល់អាទិភាពលើ​គម្រោង​ជាច្រើន​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ដឹកជញ្ជូន និងភស្តុភារកម្ម នៅកម្ពុជាឱ្យ​កាន់តែប្រសើរ​ឡើង​ ដែល​ក្នុងនោះ​មានគម្រោង​អភិវឌ្ឍន៍​វិស័យ​ដឹកជញ្ជូនផ្លូវ​គោក​ ផ្លូវ​ទឹក ផ្លូវ​អាកាស ផ្លូ​វដែក​ គម្រោងអភិវឌ្ឍន៍កំពង់​ផែ​ និង​ក្របខណ្ឌ​នយោបាយ​ស្ដីពីការ​ដឹកជញ្ជូន​និងភស្តុភារកម្ម ។

ឯកឧត្តម​បានបង្ហាញ​ពី​កាលានុវត្តន៍ភាព​វិនិយោគ​ជាច្រើន​នៅក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម​​នៅកម្ពុជា និង​បាន​ជំរុញ​លើក​ទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ពិចារណា​ និង​ងាក​មក​វិនិយោគ​នៅកម្ពុជាឱ្យ​បានច្រើន ស្រប​ពេល​ធនាគារ​ពិភពលោក​បាន​បញ្ជាក់ថា កម្ពុជា​មាន​របប​វិនិយោគ​សេរី​បំផុត​នៅក្នុងតំបន់អាស៊ាន ហើយដើរ​តួនាទីជា​អ្នកសម្របសម្រួល និងផ្ដល់ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ការ​វិនិយោគ​របស់​វិស័យឯកជន ដើម្បី​ធានា​​​បានថា ​វិស័យ​ឯកជន​នឹ​ងទទួលបានភាពជោគជ័យ​ ។

ឯក​ឧត្តម​ទេសរដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជា​មានផ្លូវ​ល្បឿន​លឿន​តភ្ជាប់ពីភ្នំពេញ​ទៅក្រុង​ព្រះសីហនុ​គ្រោងនឹង​ដាក់ដំណើរការ​នៅខែក្រោយនេះ ហើយកម្ពុជា​ក៏មានគម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿនមួយខ្សែទៀត​ពីភ្នំពេញទៅក្រុង​បាវិ​ត ​​និងតភ្ជាប់ទៅកាន់​ប្រទេស​វៀតណាមដែលជាការ​សម្រួល​ដល់ការ​ដឹជញ្ជូន​ពីកម្ពុជា​ទៅវៀតណាម និង​ទៅ​បណ្ដាប្រទេស​ផ្សេងៗទៀត​ក្នុងតំបន់​ ។

លោក​ឧកញ៉ា ស៊ិន ចន្ធី​ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែង​ប្រាប់ AMS ឱ្យដឹងថា​នៅពេល​កម្ពុជា​មានផ្លូវ​ដឹកជញ្ជូន​​តាម​ផ្លូវ​ល្បឿនលឿននឹងធ្វើឱ្យការ​ដឹកជញ្ជូន​បានលឿន​រហ័ស ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា​​ដើរ​លឿន​​​ជាង​មុន ហើយក្នុងនាមជា​អ្នកដឹកជញ្ជូន​ពិតជា​ចង់ឃើញ​កម្ពុជាមានល្បឿនលឿន​ដូច​នៅ​បណ្ដាប្រ​ទេស​​រីក​ចម្រើន​ដែរ ។

លោក​ឧកញ៉ា​បន្តថា ការតភ្ជាប់​ផ្លូវ​ដឹកជញ្ជូនរបស់កម្ពុជា​ទាំង​ក្នុងប្រទេស ​និង​ទៅកាន់តំបន់ព្រំដែន​ ហើយតទៅ​បណ្ដាប្រទេស​ជិត​ខាង​វាគឺជាអ្វីដែល​អ្នក​ដឹកជញ្ជូន​ក្នុង​ស្រុក​ចង់​បាន​ដែលវា​ចំណេញដល់រដ្ឋាភិបាលផង និង​ចំណេញដល់​អ្នកដឹកជញ្ជូន​ផងដែរ។ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធនេះដែរ វាក៏នឹងធ្វើឱ្យការ​វិនិយោគ​នៅក្នុងប្រទេស​កម្ពុជា​កាន់តែមានសន្ទុះ​បន្ថែម​ទៀត ហើយនឹងធ្វើឱ្យ​កម្ពុជា​កាន់តែមានភាពទាក់ទាញពី​វិនិយោគិន​បរទេស​ក្នុងកា​រស្វែងរក​ការ​វិនិយោគ​នានា​​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ Cambodia Travel Match ២០២៦ (CTM) ជាកម្មវិធីដ៏សំខាន់មួយសម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកទិញទេសចរណ៍អន្តរជាតិ និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល។ នៅក្នុងសប្ដាហ៍នេះ ចាប់តាំងពីថ្ងៃទី ៦ -១២ ខែកញ្ញា ឆ្នាំ២០២៦

តម្លៃប្រេងឆៅឡើថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី អុីរ៉ង់ និងអាម៉េរិក វាយប្រហារគ្នាក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៣,៤ ភាគរយដែលកើនដល់ ១០១.២១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ៣,២៥ ភាគរយដែលកើនដល់ ៩៦.០៥ ដុល្លារក្នុងមួយបារ៉ែល

ឧបនាយករដ្ឋមន្ត្រី​​សាយ ​សំអាល់​៖​ ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ​ជា​គន្លឹះ​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​ឯកឧត្តម​ ​សាយ ​សំអាល់ ​បាន​លើកឡើង​ថា​ ​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខុស​ៗ​គ្នា​

កម្ពុជា​-​ចិន ​ចុះ​ហត្ថលេខា​ហិរញ្ញប្បទាន​ជិត ​​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ហ្វូណនតេជោ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

​កម្ពុជា​ ​និង​ចិន​ បាន​ឈាន​ដល់​សមិទ្ធផល​ថ្មី​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​បន្ទាប់ពី​ធនាគារ​ ​China ​Exim ​Bank ​និង​ក្រុមហ៊ុន​ហ្វូណនតេជោ​ ​ខូសថល​-​អ៊ីនឡេន វ័រ​ធើ​វេយ ​ឯ​.​ក ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​តម្លៃ​ជិត​ ​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះហ្វូណនតេជោ

ប្រាក់ចំណេញ​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បន្ត​កើនឡើង​ខ្ពស់​ក្នុ​ងត្រីមាសទី២ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ក្នុងត្រីមាស​ទី២ ឆ្នាំ២០២៦​នេះ អាជីវកម្ម​របស់កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ នៅតែមានភាពប្រសើរ​ទោះបីជាមានផលរំខានពីកត្តា​ខាងក្រៅមួយចំនួនក្តី ជាក់ស្ដែង ​ប្រាក់ចំណូល​របស់កំពង់​ផែស្វយ័តក្រុងព្រះសីហនុ​ ក្នុងត្រីមាសទី២ឆ្នាំនេះ សម្រេច​បានចំនួន​ជាង​ ២០០ពាន់​លានរៀល​ ឬប្រមាណជាង ​៥០លាន​ដុល្លារអាម៉េរិក​​ ។ នេះបើតាមរបាយការណ៍របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ចេញផ្សាយប្រចាំត្រីមាស​ ។ យោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​នៅក្នុង​ត្រីមាសទី២ ឆ្នាំ ២០២៦​

អបអរសាទរ ! កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ី-អាគ្នេយ៍ ជា «ដែនដីមាសនៃអេកូទេសចរណ៍» និងជាជំហានថ្មីនៃការប្រកួតប្រជែងសេដ្ឋកិច្ចបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ៖ ជាមោទនភាព កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី-អាគ្នេយ៍ និងលេខ១៧ នៅលើពិភពលោក ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ «អេកូទេសចរណ៍» (Eco-tourism) ពីស្ថាប័នអន្តរជាតិ U.S. News & World Report ដែលមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ ឆ្លុះបញ្ចាំងពីសក្តានុពល និងការផ្លាស់ប្តូរទម្រង់នៃឧស្សាហកម្មទេសចរណ៍កម្ពុជា

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងភ្នាក់ងារផ្តល់សេវាកម្មទាំងអស់ ដើម្បីបន្ថែមសម្ពាធសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសេសសល់ទាំងអស់ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត

មន្ត្រីជាន់ខ្ពស់​កម្ពុជា​​បង្ហាញគោល​ការណ៍គ្រឹះចំនួន​ ៣ ដល់​វិនិយោ​គិន​ចិន សម្រាប់​បង្កើត​បរិយាកាស​វិនិយោគនៅកម្ពុជា ​ប្រកប​ដោយ​ចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ឯក​ឧត្តម ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា ​បានបង្ហាញ​គោលការណ៍គ្រឹះចំនួន​៣ ដល់​វិនិយោគិន​ចិន និងវិនិយោគិនអន្តរជាតិផ្សេងទៀត​ សម្រាប់​បង្កើតបរិយាកាស​វិនិយោគ​ប្រកបដោយចីរភាពនៅកម្ពុជា។​ ការ​បង្ហាញ​នូវគោលការណ៍គ្រឹះរបស់មន្ត្រី​ជាន់ខ្ពស់ និងមានប្រជាប្រិយភាពរូបនេះ ​បានធ្វើឡើង​នៅក្នុងអំឡុងពេល​លោកអញ្ជើញចូលរួមវេទិកា​កូលាំងយូ ២០២៦ នាទីក្រុង​សៀមិន ប្រទេស​ចិន នៅដើមសប្ដាហ៍នេះ​។ បើតាមឯកឧត្តម​

ចិន​ប្រមូល​ទិញ​មាស​ជាង​​ ២០ តោន​ក្នុង​ខែ​សីហា ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ធនាគារ​កណ្តាល​ចិន​បានប្រមូល​ទិញ​មាស​បន្ថែម​ចំនួន​ ​២០​,​២ តោន ​ចូល​ក្នុង​ទុន​បម្រុង​របស់​ខ្លួន​កាលពី​ខែ​សីហា ​ដែល​ជា​កម្រិត​ទិញ​ប្រចាំ​ខែ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ

កម្ពុជា​រក​ចំណូល​បាន​ជាង ​​១០០ លាន​ដុល្លារ ពី​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ១៧៧​,​៧០០​ តោន​ទៅកាន់​ប្រទេស​ចិន ​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កើនឡើង​ ៥២​.​៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥ ​និង​រក​ចំណូល​បាន​ប្រមាណ​ ​១០៥​ ​លាន​ដុល្លារ​