កម្ពុជា​ស្នើ​ឱ្យក្រុមហ៊ុន​ចិន​បណ្ដាក់ទុនវិនិយោគលើវិស័យកំពង់ផែ និង​ភស្តុភារ​នៅកម្ពុជា​

ភ្នំពេញ​ ៖ ស្របពេលដែលកម្ពុជា​កំពុងអភិវឌ្ឍន៍​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ ទាំ​ងទឹកសាប និងសមុទ្រ កម្ពុជា​បាន​ស្នើ​ឱ្យក្រុមហ៊ុនធំមួយដែលមានបទពិសោធន៍​លើការអភិវឌ្ឍ​វិស័យ​កំពង់ផែ​ និង​ភស្តុភារ មកបណ្ដាក់​ទុនវិនិយោគ​លើវិស័យ​នេះនៅកម្ពុជា ។

ក្នុងដំណើរទស្សន​កិច្ច​ស្វែង​រក​វិនិយោគិននៅប្រទេស​ចិន​ ​កាលពី​សប្ដាហ៍មុននេះ ឯកឧត្តម​ ស៊ុន ចាន់ថុល ឧប​នាយករដ្ឋមន្ត្រី​ និងជាអនុប្រធានទី​១​ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានស្នើ​ឱ្យ​ក្រុមហ៊ុន Xiamen Xiangyu Group ( XMXYG) ដែល​ជា​ក្រុមហ៊ុន​មានបទពិសោធន៍​ខាង​កំពង់​ផែ និងភស្តុភារកម្ម ​និងជា​ក្រុមហ៊ុនកំពុង​វិនិយោគ​ក្នុង​តំបន់ពាណិជ្ជកម្មសេរី​គំរូ ក្នុង​ទីក្រុង​សៀមិន ​ប្រទេស​ចិន មកបណ្ដាក់​ទុនវិនិយោគវិស័យ​កំពង់​ផែ និងភស្តុភារកម្ម​នៅកម្ពុជា ​ ។

ឯកឧត្តម​ក៏បានបង្ហាញ​កាលានុវត្ត​ភាព​វិនិយោគ​របស់​កម្ពុជា និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ​ស្ពានថ្នល់​ កំពង់​ផែ​​ និងគម្រោងព្រែកជីក​ហ្វូណនតេជោ ជាដើមទៅកាន់​ក្រុមហ៊ុន​ XMXYG របស់​ចិន ដើម្បីទាក់ទាញ​ក្រុមហ៊ុន​នេះ​មកបណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា  ។​

នៅក្នុង​ដំណើរទស្សន​កិច្ច​របស់​ឯកឧត្តម ស៊ុន​ ចាន់ថុល ដើម្បីទាក់ទាញ​វិនិយោគិន​ចិនមក​បណ្ដា​ក់​ទុន​នៅកម្ពុជា​​នាពេលនេះ ក៏បានជួ​បជាមួយ​ក្រុមហ៊ុន​មួយចំនួនទៀត​របស់​ចិន​ ដូចជា ​ក្រុមហ៊ុន​ Wanli Stone ដែលជា​ក្រុមហ៊ុនមួយក្នុង​ចំណោម​ក្រុមហ៊ុនផ្សេងទៀត​​កំពុង​បណ្ដាក់​នៅ​កម្ពុជា ។

នៅក្នុងជំនួបជាមួយឯកឧត្តម ​ស៊ុន ចាន់ថុល​ ក្រុមហ៊ុន Wanli Stone បានបង្ហាញ​ពី​ផែនការរបស់ខ្លួន​ក្នុងការពង្រីក​ការវិនិយោគ​បន្ថែម​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​លើ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេ​ស ដោយ​ពេល​នេះ​តំណាង​ក្រុមហ៊ុន​បានបញ្ជាក់ថា​ខ្លួន​កំពុងសិក្សា​ និងពិនិត្យរកទីតាំង​ដើម្បី​បង្កើត​។

​នៅក្នុងពិធីបើក​ពិព័រណ៍​អន្តរជាតិ​ចិន លើកទី​២៤ សម្រាប់​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​ នៅថ្ងៃទី៨​ ខែកញ្ញា ឆ្នាំ២០២៤​ ឯកឧត្ត​ម ​ស៊ុន ចាន់ថុល​ បានមានប្រសាសន៍ថា កិច្ចការវិនិយោគ និង​ពា​ណិជ្ជកម្ម ជាក្បាល​ម៉ា​ស៊ីន​ជំ​​រុញ​ឱ្យមា​ន​ការបង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភនៃស្ថិរភាពសេដ្ឋកិច្ចរបស់​កម្ពុជា ។ តាមរយៈ​ការ​វិនិ​យោគ​ កម្ពុជា​អាច​កសាង ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ពាស​ពេញផ្ទៃប្រទេស ទ្រទ្រង់លើភាពរីក​ចម្រើន​នៃធុរកិច្ច​ឧស្សាហកម្ម​ដើម្បីកំណើន​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ការ​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មីៗ ដែល​នឹងជួយ​សម្រួល​ដល់​​ការ​រស់​​នៅផងដែរ ។

ឯកឧត្តម​បានបន្ថែមថា តាមរយៈ​ពាណិជ្ជកម្ម កម្ពុជា​អាច​ចូលរួម​ផ្លាស់​ប្តូរកម្លាំងពលកម្ម​ ដែលអាច​បង្កើត​កា​​រផ្លាស់​ប្តូរ​ជំនាញ ព្រមទាំង​បង្កើត​ចំណង​នៃ​ការ​ជឿទុកចិត្ត​ និងការ​គោរពគ្នា​ទៅ​វិញ​ទៅមក​រវាង​ប្រជាជាតិនា​នា​​​នៅលើ​សាកលកលោក ។

គួរបញ្ជាក់ថា​ ក្នុងវិស័យ​កំពង់ផែ ​និងភស្តុភារ នៅប្រទេ​សកម្ពុជា​នេះដែរ នាពីថ្ងៃទី១២ ខែកញ្ញា​ ២០២៤​ ខាងមុខនេះ ចំណតផែកុងតឺន័រ​ថ្មីមួយ​តម្លៃជាង ​៧៦០​លានដុល្លារ​នៅក្នុង​កំពង់ផែ​ស្វយ័តក្រុងព្រះសីហន​ នឹ​ង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ ក្រោមអធិបតិភាពសម្ដេចមហា​បវរធិបតិ ហ៊ុន​ ម៉ាណែត នាយក​រដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជាណាចក្រ​កម្ពុជា ។ តាមរយៈ​ការ​ដាក់ឱ្យប្រើប្រាស់​នូវចំណតផែ​កុងតឺន័រ​ថ្មីនេះ នឹ​ងធ្វើឱ្យ​វិស័យ​កំពង់​ផែ​​​​ និ​ង​ភស្តុភារ​នៅកម្ពុជា​កាន់តែរីកចម្រើនមួយកម្រិតទៀត​ អាចធ្វើ​កំពង់​ផែ​ទឹកជ្រៅ​របស់​កម្ពុជា​មានស​​មត្ថ​ភា​ព​ផ្ទុក​ទំនិញនៅ​ក្នុង​ចំណត​បានបន្ថែមទៀត អាច​តភ្ជាប់កំពង់ផែក្នុងស្រុក​ទៅ​នឹង​កំពង់​ផែ​អ​ន្តរ​ជា​តិជា​ច្រើន​នៅ​ក្នុង​​តំបន់និង​ក្រៅតំបន់ ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​

ចិន និងឥណ្ឌា ផ្តើមពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយអាក់ខានជាច្រើនឆ្នាំដោយសារភាពតានតឹងតាមព្រំដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ មហាអំណាចចិន និងឥណ្ឌា នឹងផ្តើមធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មីក្រោយអាក់ខានអស់រយៈពេលចិត៦ឆ្នាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការកាត់ក្រសួង ស្ថាប័នទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃណ្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលគ្មានគម្រោងកាត់ក្រសួង ស្ថាប័ន បញ្ចូលគ្នានោះទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ