ព្រឹត្តិការណ៍​ពិព័រណ៍​ Camfood CamHotell ទទួលបាន​អ្នកចូល​ទស្សនា​ជាង១ម៉ឺននាក់

ភ្នំពេញ ៖ ព្រឹត្តិការណ៍​ពិព័រណ៍​ដ៏ធំ​ប្រចាំ​ឆ្នាំ​​ Camfood CamHotell ត្រូវបាន​រៀបចំឡើ​ងវិញ​ក្រោយពីផ្អាក​អស់រយៈ​ពេល​២ឆ្នាំដោយសារតែបញ្ហាកូវីដ​-១៩​ ។ ការ​រៀបចំឡើងវិញ​​នៅក្នុ​ងឆ្នាំ២០២២​នេះដែរត្រូវបានគេមើល​ឃើញថា​មានអ្នក​ចូលរួមទស្សនាច្រើន​ដូច​ការរំពឹងទុក ពោលគឺមានអ្នកចូលរួមទស្សនាប្រមាណ១ម៉ឺននាក់​ក្នុងរយៈ​ពេល​៣ថ្ងៃ ចាប់ពីថ្ងៃទី​១៦ ​ដល់ថ្ងៃទី​១៨ ​ខែវិច្ឆិកា ឆ្នាំ​២០២២ ​នៅសាលពិព័រណ៍កោះពេជ្រ។

កញ្ញា ​សារ៉ន វិច្ឆរ៉ា តំណាង​ក្រុមហ៊ុន​រៀបចំពិព័រណ៍ប្រចាំឆ្នាំ Camfood CamHotell​ បានឱ្យដឹងថា ៖

“ក្នុងរយៈ​ពេល​៣ថ្ងៃនេះ យើង​ទទួល​បាន​​​អ្នកចុះឈ្មោះ​ចូលទស្សនា​ក្នុងព្រឹត្តិការណ៍​ដាក់តាំងបង្ហាញផលិត ​និងសេវាកម្ម​នៃពិព័រណ៍​Camfood និង​ CamHotell ទាំង​ចុះផ្ទាល់ ​និង​តាមអនឡាញគឺ​ប្រមាណ​១ម៉ឺន​នាក់ ហើយចំនួន​នេះគឺដូច​នឹងអ្វីដែល​យើងបាន​រំពឹងទុក​មែន”

កញ្ញាបន្តថា​ ៖

“ព្រឹត្តិការណ៍​នេះបាន​អាក់ខានអស់រយៈ​ពេល​២ឆ្នាំកន្លងមកហើយ ដោយសារតែ​ការ​រីក​រាល​ដាល​នៃជំងឺកូវីដ​១៩​ និងមិនអាចអនុញ្ញាតឱ្យ​មនុស្ស​ជួបគ្នា​ដោយផ្ទាល់​ ។​​ ក្រោយពីស្ថានភាព​កូវីដ​-១៩បានប្រសើរ​ និងក្រោយពេល​រដ្ឋាភិបាល​បើក​ប្រទេស​បើក​សេដ្ឋកិច្ច​ឡើ​ងវិញ​ បណ្ដា​អាជីវកម្មជាច្រើន​ក៏បាន​ចាប់ផ្ដើម​ធ្វើសកម្មភាពផុសផុល​ ហើយព្រឹត្តិការណ៍​នានា​ក៏ត្រូវ​បានអនុញ្ញាត​ឱ្យរៀបចំឡើ​ងវិញផងដែរ”

នៅក្នុង​ព្រឹត្តិការណ៍បើកពិព័រណ៍​ ឯកឧត្ត​ម ​ថោង ខុន ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​បានថ្លែង​ឱ្យដឹងថាការរៀបចំនូវ​ព្រឹត្តិការណ៍​តាំងពិព័រណ៍ដ៏ធំប្រចាំឆ្នាំ​នេះ ស្របពេលដែលកម្ពុជា​កំណត់​យក​ឆ្នាំ២០២២ជាឆ្នាំដំបូង​នៃដំណើ​រ​ការ​​ងើបឡើងវិញ​នៃវិស័យ​ទេសចរណ៍កម្ពុជា​ក្រោយវិបត្តិកូវីដ​-១៩ ។ 

ឯកឧត្តម​បន្តថា ជំងឺកូវីដ​-១៩ ​មិនត្រឹមតែជាជំងឺដ៏កាចសាហាវ​ ដោយបង្កមហន្តរាយ​ចំពោះសុខភាព​សាធារណៈ​ដែល​បានសម្លាប់​ជីវិតមនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែបាន​និងកំពុង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ជា​ប្រវត្តិ​សាស្ត្រ​ដល់សេដ្ឋកិច្ចពិភពលោក ដែល​ក្នុងនោះសកម្មភាពសេដ្ឋកិច្ច​ និងពាណិជ្ជកម្ម ស្ទើរគ្រប់វិស័យ​ទាំង​អស់​​បានធ្លាក់​ចុះ ជាមួយ​កា​រកើនឡើង​នៃអត្រា​អត់ការងារ​ធ្វើ ការបាត់បង់​ចំណូល​ និងបញ្ហា​ប្រឈម​ផ្នែក​សង្គម ។ ​ជាក់ស្ដែង​វិស័យ​ទេសចរណ៍​កម្ពុជា ដែលធ្លាប់​តែមានអត្រា​កំណើន​នៃការ​មកដល់​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​គួរឱ្យ​កត់​សម្គាល់​ក្នុងនោះ​ឆ្នាំ២០១៩ ជា​ឆ្នាំកំពូល​នៃវិស័យ​ទេសចរណ៍​កម្ពុជា ដោយទទួលបាន​ទេសចរអន្តរជាតិ​ជាង ​៦,៦​លាននាក់​ កើនឡើង៦ភាគរយ​ ។ ប៉ុន្តែ​ជាង​២ឆ្នាំកន្លងមក​វិស័យ​ទេសចរណ៍​កម្ពុជា​បានធ្លាក់​ចុះយ៉ាង​ខ្លាំង​ដោយសារតែឥទ្ធិ​ពល​នៃ​វិបត្តិ​ជំងឺកូវីដ-​១៩​ ដែល​បានរាំង​ស្ទះ​ដល់​ការធ្វើ​ដំណើរជា​អន្ត​រ​ជា​តិ​ ហើយធុរកិច្ច​ជាច្រើន​ក្នុងវិស័យ​នេះ​ត្រូវបានប៉ះពាល់ ។

នៅក្នុងព្រឹត្តិការណ៍​ដំណាល​គ្នានេះដែរ​ ក៏មាន​រៀបចំនូវព្រឹត្តិការណ៍​ពិព័រណ៍សំណង់​ខ្នាតអន្តរជាតិប្រចាំឆ្នាំ​ផងដែរ ប៉ុន្តែ​ស្ថិតិ​នៃអ្នកចូលរួម​ទស្សនា​ក្នុងព្រឹត្តិការណ៍​ពិព័រណ៍​សំណង់នេះមិនទាន់​ត្រូវបាន​បូក​បញ្ចូល​នៅ​ឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន