អ្នកជំនាញ៖ ជំនួសឱ្យការភ័យខ្លាច ម្ចាស់អាជីវកម្មគួរយក AI ជាឱកាសក្នុងការវវត្តិខ្លួន

ក្រៅពីបញ្ហាសង្គ្រាមឈ្លានពានទឹកដី សង្គមបច្ចុប្បន្នកំពុងទទួលរង​ការគំរាមកំហែងពី​សង្គ្រាមឌីជីថល គឺបញ្ញាសិប្បនិម្មិត ឬ Artificial Intelligent ។ ការចូលមកដល់នៃ AI នេះបានធ្វើឱ្យមនុស្សជាច្រើនមានការខ្លាចរអាចំពោះភាពកាន់តែប្រកួតប្រជែងនៃទីផ្សារការងារ។

AI នេះអាចធ្វើការងារជំនួសមនុស្សបាន និងលឿនជាងមុនទៀតផង ជាក់ស្ដែងការងារ Graphic Design ដែលមនុស្សចំណាយពេលធ្វើជាច្រើនម៉ោង ត្រូវបាន AI ធ្វើត្រឹមតែក្នុងរយៈពេលមិនដល់ ១០នាទីផង។

រូបភាពដែលស្ទើតែមិនអាចទៅរួច ក៏ AI អាចធ្វើបាន ដូច្នេះហើយដើម្បីអាចឈរជើងនៅលើទី ផ្សារការងារបាន មនុស្សត្រូវតែខិតខំពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងថែមទៀត ជាពិសេស ធ្វើអ្វីដែល AI មិនអាចធ្វើបាន។

សម្រាប់អាជីវកម្មវិញ ក៏មានការព្រួយបារម្ភផងដែរ ដោយការលេចឡើងគ្រប់ទម្រង់នៃបច្ចេកវិទ្យា ថ្មីនេះ អាចនឹងក្លាយជាដៃគូប្រកួតប្រជែងដ៏សំខាន់សម្រាប់ពួកគេ។

យ៉ាងណាមិញ អ្នកជំនាញមិនបានយល់ឃើញថាមនុស្សគួរតែខ្លាច AI នោះទេ ផ្ទុយទៅវិញមនុស្សគួរ រៀនសម្របខ្លួន និងចាប់យក AI ដោយកែប្រែវាឱ្យទៅជាឱកាសវិញ។ ការអះអាងបែបនេះរបស់​អ្នកជំនាញធ្វើឡើងនាសិក្ខាសាលាស្ដីពី គន្លិះក្លាយជាម្ចាស់អាជីវកម្មដែលមានប្រសិទ្ធភាពកាលពី​ថ្ងៃទី ៩ ខែសីហាកន្លងទៅថ្មីៗនេះ។

លោក ជា កុកម៉េង ស្ថាបនិកក្រុមហ៊ុន DURUN TIRE Cambodia មានប្រសាសន៍នៅក្នុងសិក្ខាសាលា ខាងលើថា៖

“សម្រាប់ខ្ញុំគឺត្រូវដើរតាមទំនោរសង្គម ហើយត្រូវជាមនុស្សម្នាក់ដែលផ្លាស់ប្ដូរ​ការលក់ត្រូវប្រើប្រាស់​ការទំនាក់ទំនង អារម្មណ៍ ហើយបច្ចេកវិទ្យាមិនមានចំណុចនេះទេ ដូច្នេះម្ចាស់អាជីវកម្មគួរយកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងការជួយអាជីវកម្មយើងវិញ”

ក្នុងឱកាសដដែលនេះ លោកស្រី យូ បូរី ដែលជាស្ថាបនិកក្រុមហ៊ុន TEDP ចូលរួមចែករំលែកការយល់ ឃើញដែរថា៖

“ខ្ញុំគិតថាបច្ចេកវិទ្យាថ្មីនេះនឹងមានផលចំណេញច្រើន ជាពិសេសសម្រាប់​ម្ចាស់​អាជីវកម្មតែម្ដង ពីមុនមកយើងធ្លាប់ប្រើបុគ្គលិកច្រើន តែយើងអាចកាត់បន្ថយបុគ្គលិកដោយប្រើ​ប្រាស់AI ម្លោះហើយមិនមានរឿងអ្វីត្រូខ្លាចនោះទេ”

សម្រាប់លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនថ្នាំពណ៍ជាតិខាំផេន ដែលជាអ្នកមានបទពិ​សោធន៍​លើ​វិស័យ​ជំនួញក្នុងស្រុកជាច្រើនឆ្នាំបានលើកឡើងថា ៖

“ប្រាជ្ញាសិប្បនិម្មិតមិនអាចជំនួស​យើងបានទេ បើវាឈ្នះវាបង្កើតយើងហើយ មិនមែនយើងបង្កើតវាទេ ហើយថ្ងៃមុខគេអាចនឹងបង្កើតអ្វី​ផ្សេងទៀត​ផង ដូច្នេះអ្វីដែលសំខាន់នាពេលនេះគឺពង្រឹងសមត្ថិភាពខ្លួនឯងឱ្យល្អ ហើយយើងមិនអាច​ប្រកួត​​ប្រជែង​លើសង្គមទាំងមូលទេ ដូច្នេះផ្ដោតលើតែខ្លួនឯងទៅបានហើយ”។

ជារួម អ្នកជំនាញបានលើកទឹកចិត្តដល់សាធារណៈជនទូទៅ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងការពង្រឹង សមត្ថភាពរបស់ខ្លួនជាប្រចាំ និងដើរឱ្យតាន់ស្ថានការណ៍សង្គម ដែលនិយាយជារួមគឺត្រូវចេះនូវអ្វីដែលសង្គមកំពុងពេញនិយម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ