សញ្ញា​វិជ្ជមាន​ ! ​២ខែ​ដំបូង ឆ្នាំ២០២៤ ​គម្រោ​ងវិនិយោគ​ចំនួន ​​៦៩​ ត្រូវបានចុះបញ្ជី ​មាន​ទឹ​ក​ប្រាក់​​ជាង​១៣០០លានដុល្លារអាមេរិក​​

ភ្នំពេញ ៖ ចាត់ទុកជា​សញ្ញា​ល្អ​ប្រសើរឡើង​វិញសម្រាប់ស្ថានភាព​នៃការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នាដើម​ឆ្នាំ ២០២៤​នេះ ជាក់ស្ដែង​រយៈ​ពេលតែ​២ខែ​ប៉ុណ្ណោះ ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​​កម្ពុជា​បាន​ចុះបញ្ជី​គម្រោ​ងវិនិយោគ​​ទាំង​គម្រោង​វិនិយោគថ្មី និង​គម្រោងពង្រីក​ផលិតកម្ម​សរុប​ចំនួន៦៩គម្រោង និងមានទឹក​ប្រាក់​សរុប​ជាង​១៣០០លានដុល្លារ​អាមេរិក ។ នេះបើតាម​របាយការណ៍​របស់ក្រុម​ប្រឹកក្សា​អភិវឌ្ឍន៍​​កម្ពុជា​ចេញ​ផ្សាយ​​នៅពេលថ្មីៗនេះ ។​

យោងតាម​របាយការណ៍​បានបង្ហាញឱ្យឃើញថា ក្នុង​ខែមករា ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានចុះបញ្ជី​គ​ម្រោ​ង​វិនិយោគទាំង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​នៅក្នុ​ងប្រទេស​ចំនួន៣២​គម្រោង​ និង​មានទុន​វិនិយោគ​ចំនួន ១៨៧​លានដុល្លា​រអាមេរិក​ ។​ ក្នុងនោះដែរ របាយការណ៍ក៏បានបង្ហាញថា​​ គម្រោង​វិនិយោ​គ​ប្រមាណ​ ៧៨,៧៣​ភាគរយ​ជា​គម្រោង​វិនិយោគ​របស់​វិនិយោគិន​ចិន ដោយផ្ដោតលើទៅលើវិស័យ​ឧស្សាហកម្ម ​។ ក្រៅពីនេះ​​ក៏មានគម្រោង​វិនិយោគ​របស់វិនិយោគិនក្នុងស្រុក​ គម្រោង​វិនិយោគ​ពី​កូរ៉េ​ខាង​ត្បូង ពី​សិង្ហបុរី និង​ពី​ស​ហ​រ​ដ្ឋ​អាមេ​រិក​ជាដើម ។

ដោយឡែក​នៅក្នុងខែកុម្ភៈ កន្លងទៅនេះ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាក៏​បានចុះបញ្ជី​វិនិយោគ​ទាំង​គម្រោង​វិនិ​យោគ​ថ្មី និងគម្រោង​ពង្រីក​ការ​វិនិយោគ​​នៅក្នុង​ប្រទេស​កម្ពុជា​​ចំនួន​៣៧​គម្រោង​ផងដែរ ដែល​មានទឹកប្រាក់​វិនិ​យោគ​សរុប​ចំនួន​១,២​ពាន់លានដុល្លា​រអាមរិក​ ។​

របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា ក្នុង​ចំណោម​គម្រោង​ទាំង​៣៧​គម្រោង​ដែល​បានអនុម័ត​ចុះបញ្ជី​ក្នុង​ខែកុម្ភៈ ២០២៤ មាន​២៤​គម្រោង​ស្ថិតនៅក្រៅ​តំបន់សេដ្ឋកិច្ច​ពិសេស និង​១៣​គម្រោង​ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ។​ ​

គម្រោង​ធំៗ​ដែល​បានចុះបញ្ជី​នៅក្នុង​ខែ​កុម្ភៈឆ្នាំ ២០២៤​ឃើញថា ទី១ . គម្រោង​​សាងសង់​វារី​អគ្គិសនី​ស្ទឹង​មេ​ទឹក​ អានុភាព​១៥០​មេហ្កាវ៉ាត់​ ស្ថិតនៅស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង មានទុនវិនិយោគ​ចំនួន​៤៤០​លានដុល្លារ​អាមេរិក ទី​២​. គម្រោងពង្រីកផលិតកម្ម​របស់​គម្រោង​វិនិយោគ​ផលិត​សំបកកង់រថយន្ត​នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ឈីលូ ជាន​ពុចាយ​ នៅខេត្តស្វាយរៀង​ ដោយ​មានទុន​វិនិយោគ​ប្រមាណ​២១២​លាន​ដុល្លារ​អាមេរិក ។

ក្នុង​ខែកុម្ភៈ​ឆ្នាំ ២០២៤​នេះដែរ វិស័យ​ដែលទាក់ទាញ​គម្រោង​វិនិយោគ​ច្រើនជាង​គេ​នៅតែជា​វិស័យ​ឧស្សា​ហក​ម្ម​ ដែលមានចំណែក​រហូតដល់​៨១​ភាគរយ ក្រៅពីនោះ មាន​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ​១១​ភាគរយ និង​វិស័យ​កសិកម្ម និងកសិ-ឧស្សាហកម្ម​មាន​៨ភាគរយ ដោយវិនិយោគិន​កម្ពុជា​បានបោះទុន​វិនិយោគ​ច្រើនជាង​គេ​ក្នុង​ខែកុម្ភៈ ដែលមាន​រហូត​ដល់​៥៨,៤១​ភាគរយ បន្ទាប់​មកពី​វិនិយោគិន​ចិន ដែលមានចំណែក​៣៣,​១៩​ភាគ​រយ និង​ក្រៅពីនោះ​មាន​វៀតណាម និងសិង្ហបុរី ៕​


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)