អ្នកជំនាញប្រាប់ពីចំណុចដែលត្រូវសិក្សាមុនការសម្រេចចិត្ត​ខ្ចីលុយពីធនាគារទិញអចលនទ្រព្យ

ភ្នំពេញ ៖ វិស័យ​អចលនអចលនទ្រព្យ​ និ​ងវិស័យ​ធនាគារ​មានទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា​ដែលមិនអាច​ខ្វះបាន ជាពិសេសក្នុងបរិបទដែលវិស័យ​អចលនទ្រព្យ​រីក​ចម្រើនបានក្លាយជាចលករជំរុញឱ្យប្រតិបត្តិការនៃវិស័យ​ធនាគារ​មានភាពមមាញឹកតាមរយៈការ​ផ្ដល់​កម្ចីសម្រាប់វិ​ស័​យអចលនទ្រព្យដែលជាតម្រូវការរបស់អតិថិជ ឬអ្នកវិនិយោគ។ ​ប៉ុន្តែ​សម្រាប់អតិថិជន ​ឬវិនិយោគិន​ថ្មោង​ថ្មី​នៃ​វិ​​ស័​យ​អចលនទ្រព្យដែលមានតម្រូវការកម្ចីពីធនាគារ ក៏ត្រូវតែមានការ​សិក្សាយ៉ាង​លម្អិតទៅលើ​ចំណុច​សំខាន់​មុន​នឹង​សម្រេច​ខ្ចី​ឥណទានពី​ធនាគារយកមកប្រើប្រាស់។​

លោក ​ង៉ូវ ប៊ុន​ថន​ ប្រធាន​ផ្នែក​ឥណទាន​នៃធនាគារ​ពាណិជ្ជឈីហ្វ​ បាន​ឱ្យដឹងថា ​មុនពេលសម្រេចចិត្តស្វែងរកកម្ចីដើម្បី​ទិញអចលនទ្រព្យ​ អតិថិជន​គួរ​តែ​គិតគូរឱ្យបានច្បាស់ពី​ចំណុច​សំខាន់ៗមួយចំនួន​ជាមុនសិន ដើម្បីជៀសវាង​ហានិភ័យ​នៅពេល​ថ្ងៃក្រោយ ដោយក្នុងនោះ​អ្វីដែលសំខាន់គឺទាក់ទងនឹងទ្រព្យ​ដែលត្រូវ​ទិញ​នោះ ថា​តើ​មានភាពស្រប​ច្បាប់​ហើយឬនៅនិង​ផ្ដល់ប្រយោជន៍​អ្វីខ្លះ​ត្រលប់​មក​វិញ។​

លោក​បន្តថា​ ៖

“ភាពស្រប​ច្បាប់នៃអចលនទ្រព្យ​នោះគឺ​សំដៅលើ​ដី​ធ្លី ដែល​បម្រុង​នឹង​ទិញ​នោះ​មានប្លង់​រឹង​ ឬបណ្ណកម្មសិទ្ធិដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយតំបន់​ដែល​អតិថិជន​បម្រុង​នឹងទិញ​ដីធ្លី​មាន​ការអភិវឌ្ឍ​យ៉ាងណា មានកា​ររៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគម្រោង​អភិវឌ្ឍន៍​របស់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនផងដែរ”

លោក​បន្តទៀតថា ៖

“ចំណុច​មួយ​ទៀត​នោះ អតិថិជន​ត្រូវដឹងពីប្រាក់​កម្ចី ថាតើ​គាត់​ប្រើប្រាស់ប្រាក់​កម្ចី​ទៅទិញ​អចលនទ្រព្យ​ប្រភេទមួយ​ណា​ ដូចជា ​កម្ចី​ទិញផ្ទះ​ឬក៏​កម្ចីទិញ​ដី ហើយ​អតិថិជន​ក៏ត្រូវ​ដឹងថា ​តើ​កម្ចី​ដែល​គាត់​បម្រុ​ង​នឹង​យក​នោះមាន​អត្រា​​ការ​ប្រាក់​ប៉ុន្មាន​ ដែលស្របទៅនឹងលទ្ធភាពក្នុងការសង រួមជាមួយរយៈពេលនៃការសង់វិលត្រឡប់ផងដែរ ខណៈដែលបច្ចុប្បន្ន​នេះ យើង​បានឃើញថា​អតិថិជន​ដែល​ខ្ចី​ប្រាក់ពីធនាគារ​ទៅទិញ​អចលនទ្រ្យ​មាន​បី​ប្រភេទ​ ​រួមមាន លំនៅដ្ឋានផ្ទាល់ដី ដែលជាប្រភេទអចលនទ្រព្យឈរ​នៅលេខ​រៀង​ទី​១ និងទី​២​គឺកម្ចីសម្រាប់ទិញដីធ្លី​ ហើយ​ទី​៣ ​គឺការ​ខ្ចី​ឥណទាន​សម្រាប់ទិញ​ខុនដូ”

លោ​ក​ឧកញ៉ា ហ៊ួត អៀង​តុង អគ្គ​នាយក​ធនាគារ​ហត្ថា​បានលើកឡើងផងដែរថា ធនាគារហត្ថា​ក៏បាន​ផ្ដល់​កម្ចីដល់​អតិថិជន​សម្រាប់ទិញ​លំនៅឋាន​និងអចលនទ្រព្យ​ផ្សេង​ទៀត​ក្នុងទំហំ​ច្រើនគួរ​សម​​ ប៉ុន្តែធនាគារ​បាន​ផ្ដោ​ត​ទៅលើ​កសិកម្ម​ ពាណិជ្ជកម្ម​ និងសហគ្រាសធុន​តូច ​និងមធ្យមនៅកម្ពុជា ជាពិសេសក្នុងពេលមាន​វិបត្តិកូវីដ​នាពេល​កន្លងមក ដើម្បីផ្តល់ឱកាសដល់អតិថិជនអាច​មានលទ្ធភាព​​បន្ត​ដំណើរការ​អាជីវកម្ម​របស់ខ្លួន​បន្តទៀត ។ ​

គួរបញ្ជាក់ផងដែរថា តាមរយៈរបាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា​បានឱ្យដឹងថា ​គិតត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២២​នេះ កម្ចី​​សម្រាប់​ទិញអចលនទ្រព្យ​បានកើនឡើង​ដល់​ប្រមាណ៧​ពាន់​លានដុល្លារ​ដែលកើន​ពី​ជាង​៦,៤​ពាន់​លាន​ដុ​ល្លា​​រ​​​អា​មេរិក​នៅដំណាច់ឆ្នាំ២០២១​។ ភាគ​ច្រើននៃកម្ចី​ក្នុង​វិស័យ​អចលនទ្រព្យ​គឺ សម្រាប់ទិញផ្ទះ​ដែល​ការ​ចូ​ល​​រួម​ពី​​គ្រឹះស្ថាន​ធនាគារ ​​និងហិរញ្ញវត្ថុ​ក្នុងកា​រផ្ដល់​កម្ចី​នេះ បានចូលរួម​សំខាន់​ដល់​ការ​រីក​ចម្រើ​នៃវិស័យ​អច​ល​ន​ទ្រ​ព្យ ។​ របាយការណ៍​ដដែល​នេះ បានបង្ហាញផងដែរ​ថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ​ឆ្នាំ២០២២​នេះ ឥណទាន​លក្ខ​ណៈ​​​បុគ្គល​ក្នុង​វិស័យ​ធនាគារ ​និងហិរញ្ញវត្ថុ​បានកើនឡើង​ជាង​១២​ពាន់លានដុល្លារ​​ ក្នុងនោះដែរ​កម្ចី​​ដែល​បាន​ផ្ដល់ទៅ​ក្នុងវិស័យ​អចលនទ្រព្យ​គឺមានរហូត​ដល់​៥៤ភាគ​រយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មេ FASMEC គ្រោងបង្កើតគណៈកម្មការសម្របសម្រួល និងនាំចូលវត្ថុធាតុដើមចាំបាច់ពីក្រៅប្រទេស លក់ជូន SME ក្នុងស្រុកដោយតម្លៃទាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ភ្នំពេញ ៖ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានបង្ហើបពីផែនការនៃការបង្កើតគណៈកម្មការសម្របសម្រួល និងនាំចូលវត្ថុធាតុដើមចាំបាច់ពីក្រៅប្រទេស ហើយលក់ជូនបងប្អូននៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម SME ក្នុងស្រុកជាមួយតម្លៃទាប ដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយថ្លៃដើមផលិត និងលក់ចេញផលិតផលសម្រេចនៅលើទីផ្សារក្នុងតម្លៃសមរម្យ។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា

កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី ​បើក​ឱកាស​ទាក់ទាញ​វិនិយោគ​ ​ពង្រីក​ពាណិជ្ជកម្ម ​និង​ជំរុញ​ទេសចរណ៍​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​ឆ្នាំ​២០២៦ ​នៅ​រាជធានី​ភ្នំពេញ​ ​មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ការទូត​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បើក​ឱកាស​ទាក់ទាញ​ការ​វិនិយោគ ​ពង្រីក​ពាណិជ្ជកម្ម​អន្តរជាតិ​ ស្តារ​វិស័យ​ទេសចរណ៍​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​អប់រំ​ជាមួយ​ប្រទេស​និយាយ​ភាសា​បារាំង​ផងដែរ​

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម​ ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

ភាគហ៊ុន​ R​GPPSEZ ​កើន​ ៣៩​%​ ​ក្រោយ​ចុះ​បញ្ជី​ផ្សារ​មូលបត្រ​កម្ពុជា​រយៈពេល​ ១០ ​ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

តម្លៃ​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​អេស​អ៊ីហ្សិត​ ម​.ក ​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​(​R​GPPSEZ​)​ ​បាន​កើនឡើង​ ​៣៩​%​ ​ដល់​ជាង​ ៥​៧ ​លាន​ដុល្លារ​អា​ម៉េរិក​ ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​អស់​រយៈពេល​ ១០ ​ឆ្នាំ​

ADB ចេញរបាយការណ៍ថ្មីថា អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៧,១ ទ្រីលានដុល្លារបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយថា តំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ៧,១ ទ្រីលានដុល្លារអាមេរិករហូតដល់ឆ្នាំ២០៤០ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ចដែលមានទំនាក់ទំនងគ្នាយ៉ាងរឹងមាំ

កម្ពុជា​នាំចេញ​ទំនិញ​ជិត ​២៩ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​សរុប​កើន​ជាង​ ​២០​%​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ម្ពុជា​សម្រេចបាន​ការ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ ២៨​,​៨​ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ​១០ ​ខែ​ដើម​ឆ្នាំ ​២០២៦ ​កើនឡើង​ ​២០​,​៤​%​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា​សម្រេចបាន​ជាង​ ​៦​២ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២០​,​៩​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍