កែប ៖ ជាមួយនឹងភាពល្អប្រសើរនៃស្ថានភាពសង្គមសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសដែលកំពុងបង្ហាញពីល្បឿននៃការអភិវឌ្ឍ ក្នុងនោះកំពង់ផែទេសចរណ៍-កោះទន្សាយ ក្រុងកែប ក៏បានបង្ហាញរូបភាពដ៏ទាក់ទាញរបស់ខ្លួនក្រោយការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់អំពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន នាំមកនូវការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបានធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងកំពង់ផែ និងមានការទទួលស្គាល់ និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក ។

ឯកឧត្តមបានបន្ថែមទៀតថា ៖
“សន្តិភាពនេះបាននាំឱ្យយើងទាំងអស់គ្នា មានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសសមិទ្ធផលដែលបានលេចចេញជារូបរាងឡើងនាពេលនេះ ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត ដែលរាជដ្ឋាភិបាលកម្ពុជាបានផ្តល់ជាចំណងដៃជូនដល់ប្រជាពលរដ្ឋ”

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ នៅពេលខាងមុខ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់កែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិ លេខ៣ ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលថ្មីៗ ងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឧស្សាហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តកែប កាន់តែច្រើនថែមទៀត ដែលនឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះ មានសកម្មភាពកាន់តែមានភាពមមារញឹក។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្តកែប និងក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តរួមសហការយ៉ាងសកម្ម ធ្វើឱ្យសម្រេចនូវសមិទ្ធផលកំពង់ផែទេសចរណ៍-កោះទន្សាយ ដ៏ថ្មីស្រឡាងនេះឡើង។
កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដែលជាសមិទ្ធផលថ្មីសម្រាប់បម្រើដល់សេវាទេសចរណ៍មួយនេះ ស្ថិតនៅលើទីតាំងផែចាស់ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ កំពង់ផែនេះផងដែរ ត្រូវបានសាងសង់ឡើងដោយមានរូបរាងជាក្តាម ចម្ងាយពីដីគោកចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង៦៨ម៉ែត្រ មានផ្ទៃក្រឡាសរុបប្រមាណ ៥ពាន់ម៉ែត្រការ៉េ ប្រើប្រាស់ថវិកាសាងសង់សរុបរបស់រដ្ឋាភិបាលជិត៥ពាន់លានរៀល ដោយមានលទ្ធភាពអាចទទួលចតនាវាដែលផ្ទុកមនុស្សបានក្រោម៣០០នាក់។ គួរជម្រាបផងដែរថា កំពង់ផែទេសចរណ៍នេះគ្រោងនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ ដោយបានសម្ពោធបែបការដ្ឋាននៅថ្ងៃទី១២ធ្នូ ២០១៩ និងបញ្ចប់ជាស្ថាពរនៅខែធ្នូឆ្នាំ២០២១។ យ៉ាងណាមិញ ការសាងសង់ត្រូវបានពន្យាររយៈពេលមួយឆ្នាំដោយមូលហេតុការរីករាលដាលនៃជំងឺកូវីដ ដែលនាំឲ្យមានការរឹតបន្តឹងការចេញចូលខេត្ត រួមទាំងបញ្ហាអាកាសធាតុនៅតំបន់សមុទ្រមានការប្រែប្រួល ដែលប៉ះពាល់ទៅដល់ការសាងសង់ ទើបនាំឲ្យមានភាពយឺតយ៉ាវ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content