ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ ដោះស្រាយ​វិវាទដីធ្លី​បានជាង​ ១៣ ០០០ ​ករណី

ភ្នំពេញ ៖ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ដោះ​ស្រាយ​វិវាទដីធ្លី​សរុបទូទាំង​ប្រទេស​បាន​ចំនួន ​១៣ ៣២៩ករណីស្មើនឹង​ប្រមាណ ៨៥,២១ភាគរយ​នៃ​​ករណីវិ​វាទ​សរុប​ចំនួន ១៥ ៦៤២​ករណី  ។ ​នេះ​បើតាម​សេចក្ដី​ប្រកាសព័ត៌មានរ​បស់​ក្រសួង​រៀប​ចំ​ដែ​​នដី​ នគ​រូប​នីយកម្ម​ និង​សំណង់​ នៅថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០២៤​ ។

ក្នុងសេចក្ដី​ប្រកាសព័ត៌មានរបស់ក្រសួ​ងបានបញ្ជាក់ថា ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ទាំង​​នេះ ត្រូ​វបានអនុវត្ត​ក្នុងយន្ត​ការ​ដែល​មានស្រាប់​ រួមមានគណៈកម្មការ​សុរិយោដី អាជ្ញាធរជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ក្រុម​ការ​ងារ​ដោះស្រាយ​ទំនាស់ដីធ្លី ដោយឈរលើ​គោលការណ៍ឈ្នះឈ្នះ ដោយតម្រូវឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ចូល​រួម​​សហការ​ បន្ថយ​ទំហំ​ សម្រួលព្រំ ប្តូរទីតាំង និងទទួលបានបណ្ណ​កម្មសិទ្ធិ​ ។

ក្រសួងបានបញ្ជាក់ថា វិវាទទាំងនោះស្ដែង​ឡើ​ងក្នុ​ងរូបភាព​ជា​ប្រភេទ​ការ​ចូលកាន់​កាប់ដីមាន​បណ្ណកម្មសិទ្ធិ​ បញ្ហា​បណ្ណកម្មសិទ្ធិ​ត្រួតគ្នា លិខិត​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ប្រើប្រាស់​ដីធ្លីត្រួតគ្នា​សំណើរ​សុំ​ចេញបណ្ណ​កម្មសិទ្ធិ​លើ​ដីរដ្ឋ​ក្នុ​ងដែន​គម្រ​ប​ព្រៃឈើឆ្នាំ២០០២ និងតំបន់ការពារ​ធម្មជាតិ បណ្ដឹងទប់ស្កាត់​ការ​ចេញបណ្ណកម្មសិទ្ធិ សុំណើ​សុំ​ចាត់មន្ត្រីចុះវាស់វែង​កំណត់ព្រំ សំណើសុំ​ធ្វើអធិការ​កិច្ច​លើ​សំណង់ខុស​បច្ចេកទេស​ សំណើ​សុំ​អន្តរាគមន៍​ពន្លឿន​នីតិវិធី​ចុះបញ្ជី​ផ្ទេរ​កម្មសិទ្ធិនិង​ចេញបណ្ណ​វិវាទ មិនស្គាល់​ព្រំដី និង​ច្រលំភូមិសាស្ត្រ វិវាទដីជាន់​ប្លង់ ហេ​ដ្ឋា​រចនាសម្ព័ន្ធ​​និងការ​រំលោភលើ​ដីចំណី​សាធារណៈជាដើម ។

ជាមួយគ្នានេះ ក្រសួងបាន និងកំពុងបន្តជំរុញការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ប្រែក្លាយពីបរិយា​កាស​ដី​គ្មា​នវិ​វាទទៅជាប្រភពចំណូលជាតិ និងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីរដ្ឋ និងរៀប​ចំ​​ផែ​ន​កា​រ​ប្រើប្រា​ស់​ដី​ឱ្យ​ស្របតាមសក្តានុពលនៃភូមិសាស្រ្ត និងធនធានធម្មជាតិ ។​

បច្ចុប្បន្ន​នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ នៅតែបន្ត​ព្យាយាមដោះស្រាយ​វិវាទដីធ្លី​ ជាពិសេស​ការដោះស្រាយ​ក្រៅប្រព័ន្ធតុលាការដើម្បី​បញ្ចប់ដោយសន្តិវិធី ។​

គួររំលឹកដែរថា សម្ដេចអគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា​ធ្លាប់​បានលើកឡើង​ថា ​​វិវាទដីធ្លី​ចាប់ផ្ដើម​កើនឡើង​នៅពេលដីឡើងថ្លៃ ឬស្រុកទេស​មានសន្តិភាព ។ កាលពីសម័យ​ប៉ុលពត ឬសម័យ​សង្គ្រាម គ្មានអ្នកណា​ចង់បានដីទេ ម្នាក់ៗសុំ​ត្រឹមតែមួយរស់​ ទោះបីអ្នកណា​យកដីក៏យក​ចុះ ប៉ុន្តែ​នៅពេលស្រុក​មានសន្តិភាព ជាពិសេស​ដីធ្លី​ចាប់ផ្ដើមឡើង​ថ្លៃ ក៏មានអ្នកចង់បានដី​កាន់ច្រើន និងធ្វើឱ្យទំនាស់​ដីធ្លីកាន់តែកើនឡើង ។

សម្ដេចតេជោ​ក៏ធ្លាប់បានស្នើសុំឱ្យមន្ត្រី​ទាំងអស់​ព្យាយាម​ដោះស្រាយ​ទំនាស់​ដីធ្លីនេះក្រៅ​ប្រព័ន្ធតុលាការ​ ដើម្បី​ឈ្នះ ឈ្នះ ទាំងអស់គ្នា និង​ព្យាយាម​គេច​ឱ្យបាននូវ​ការ​ប្ដឹងផ្ដល់​គ្នា​ឡើងតុលាការ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....