ផ្លូវជាតិលេខ​៤ នៅតែមានសារសំខាន់ក្នុងការ​ធ្វើចរាចរណ៍ទោះផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង​ព្រះសី​ហនុ​ដាក់​ដំណើ​រការ​

ភ្នំពេញ ៖ ផ្លូវជាតិលេខ​៤ គឺជាផ្លូវដ៏សំខាន់មួយសម្រាប់បម្រើដល់វិស័យដឹកជញ្ជូនដែល​តភ្ជាប់ពី​រាជធានីភ្នំពេញ​ទៅកាន់​​តំបន់​ពាណិ​ជ្ជ​កម្មនៃខេត្តព្រះសីហនុដោយរត់កាត់​ខេត្ត​កណ្ដាល​ ខេត្តកំពង់ស្ពឺ និង​ខេត្តកោះ​កុង។ ដូច្នេះហើយ បើទោះបីជា​ផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​ដាក់ដំណើរការ​ក៏ដោយ​ក៏ផ្លូវជាតិលេខ​៤ ​នៅតែ​មានសារសំខាន់ដដែលសម្រាប់​ចរាចរណ៍ ។​

បើ​យើងក្រលេកទៅមើលពេលដែលផ្លូវ​ល្បឿនលឿនទើបនឹង​ដាក់ដំណើរការ​​ឃើញថា​ សកម្មភាពចរាចរណ៍នៅ​លើ​ផ្លូវ​ជាតិលេខ​៤ហាក់​មានភាពស្ងប់ស្ងាត់បន្តិច ដោយសារផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវ​ល្បឿន​លឿន​​ដំបូង​របស់កម្ពុជា ដូច្នេះពលរដ្ឋ​ក៏​ចង់សាក​បើក​បរលើផ្លូវល្បឿនលឿន​គ្រប់ៗគ្នា​​​ ហើយក៏ធ្វើឱ្យ​អាជីវកម្ម​នៅ​តាមបណ្ដោយផ្លូវជាតិលេខ​៤​រងផលប៉ះពាល់​បាត់បង់ភ្ញៀវ​មួយចំនួន ខណៈពេលដែលការជួសជុល លើកកម្ពស់ផ្លូវមួយខ្សែក៏កំពុងដំណើរការ។

អ្នកជំនាញក្នុងវិស័យ​អចលនទ្រព្យ​បានដាក់ការរំពឹងថា នៅពេលផ្លូវជាតិលេ​ខ៤​ជួសជុល​រួចរាល់ នឹងអាចធ្វើឱ្យ​ចរាចរណ៍​នៅ​តាម​បណ្ដោយផ្លូវមួយខ្សែ​នេះ​​មានសកម្មភាព​មមាញឹកឡើងវិញ​ ដោយក្នុងនោះដែរ​សកម្មភាព​នៃការ​វិនិយោគដីធ្លីក៏ដូចជា​អចលនទ្រព្យនៅតាមបណ្ដោយផ្លូវជាតិលេខ​៤ ក៏ត្រូវបានរំពឹងដែរថា​នៅតែមាន​តម្រូវការ​និងការ​វិនិយោគ​ដដែល ។​

លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុន​ឡាក់គី បានលើកឡើងថា តាមពិតទៅ សក្ដានុពលនៃផ្លូ​វល្បឿនលឿន​មានតែពីរ​ទេ គឺ​នៅដើមផ្លូវ​ និងចុងផ្លូវ​ ជាក់ស្ដែ​ងផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ គឺមានសក្ដានុពល​ខ្ពស់តែនៅ​រាជធានីភ្នំពេញ និងនៅ​ក្រុងព្រះសីហនុ​ទេ ដោយសារតែ​ផ្លូវ​ល្បឿនលឿន​មិនមាន​ការ​បើក​របង​ឱ្យ​​ឈប់​តាមផ្លូវ ​ឬអាចប្រកបអាជីវកម្ម​នៅតាមបណ្ដោយផ្លូវនោះបានទេ ដូច្នេះ​ការ​វិនិយោគនៅតាមបណ្ដោយផ្លូវ​ល្បឿនលឿន​វាមិនអាច​កើតឡើង​មាន​ដែរ វាមិនដូចផ្លូវជាតិ​នោះទេ​ ។

លោក​ ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន​ Advance បានឱ្យដឹងដែរថា សក្ដានុពល​ផ្លូវជាតិលេខ​៤​នឹង​កាន់តែ​ប្រសើរ​នៅពេលផ្លូវ​នេះ​បានស្ថាបនា​ជួសជុល​លើក​កម្រិត​គុណភាពរួចរាល់ ពីព្រោះថា​ផ្លូ​វនេះ​វា​ជា​ផ្លូវដ៏សំខាន់​សម្រា​ប់​​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​ និងក្នុងតំបន់​​។ នៅតាមបណ្ដោយ​ផ្លូវ​នេះនឹងអាចទាក់ទាញ​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​រោងចក្រ​ សហគ្រាស​ ក៏ដូចជា​លំនៅឋាន​​​ផងដែរ ។​

លោក​បន្តថា​ នៅពេល​គម្រោងជួស​ជុល​ផ្លូវ​នេះរួច​រាល់​ តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវ​ជាតិលេខ​៤​ នឹងរំពឹងថា​​អាច​កើនឡើង​មួយកម្រិត​ទៀត​ ស្រ​បនឹង​តម្រូវកា​រនៃការ​ប្រើប្រាស់ដីធ្លីនៅតាមបណ្ដោយផ្លូវ​មួយ​នេះ​ក៏​នឹងកាន់តែ​មានកំណើន​ ។​

បើតាមកា​រកត់សម្គាល់ កំណាត់​​ផ្លូវជាតិលេខ​៤ ពីរង្វង់មូល​ចោម​ចៅ ដល់​ផ្លូវបំបែកចំណុចផ្សារថ្នល់ទទឹងព្រំប្រទល់​ខេត្តកណ្ដាល​ និង​កំពង់ស្ពឺ ឃើញថា​នៅតែមានចរាចរណ៍មមាញឹកដដែល​ ទោះបីជា​ផ្លូវល្បឿនលឿន​ដាក់ដំណើរការក៏ដោយ​ ពីព្រោះតែ​កំណាត់ផ្លូវ​នេះ​ជា​តំបន់​ឧស្សាហកម្ម​ និងមានរថយន្តតូចធំ​ត្រូវ​ដឹកទំនិញចេញ-ចូលទីតាំង​រោងចក្រ សហគ្រាស​ ហើយតំបន់​នេះក៏សម្បូរទៅដោយ​បណ្ដុំ​លំនៅឋាន និងបុរីនានា​ផងដែរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ការផ្គត់ផ្គង់ជ្រូករស់កើនដល់ ៩,៥០០ ក្បាលក្នុងមួយថ្ងៃ នៅថ្ងៃសែនក្បាលទឹក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារកម្ពុជាក្នុងថ្ងៃសែនក្បាលទឹក ឆ្នាំ២០២៦ ត្រូវបានធានាថាមានគ្រប់គ្រាន់ ដោយការផ្គត់ផ្គង់ជ្រូករស់បានកើនពីប្រមាណ ៩,០០០ ក្បាលក្នុងមួយថ្ងៃនៅថ្ងៃធម្មតា ដល់ប្រមាណ ៩,៥០០ ក្បាលក្នុងមួយថ្ងៃក្នុងរដូវបុណ្យនេះ

ការធ្វើចរាចរណ៍ និងដឹកជញ្ជូន​តាម​ច្រក​សមុទ្រ ​Hormuz ​បានធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ចរាចរណ៍​នាវា​ដឹក​ទំនិញ​ឆ្លងកាត់​ច្រក​សមុទ្រ​​ Hormuz ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុករហូត​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំងពី​ដើម​ខែ​ឧសភា​ រហូតមក​

អ្នក​ឧកញ៉ា ​គិត​ ​ម៉េង​៖ ​កម្ពុជា​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ ចំពេល​ពាណិជ្ជកម្ម​សកល​ប្រែប្រួល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

​ប្រឈមមុខ​នឹង​ការ​វិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម​សកល ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ ​និង​ការ​រំខាន​ដល់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ជំរុញ​ឱ្យ​កម្ពុជា​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ ​និង​ស្វែងរក​កាលានុវត្តភាព​នាំចេញ​ទៅកាន់​ទីផ្សារ​ថ្មី​ៗ ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា