ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ភ្នំពេញ ៖ ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា ដោយក្នុងនោះដែរ តាមច្បាប់​វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​បានបង្ហាញ​ពីវិស័យ​ និងសកម្មភាព​វិនិយោគ​ចំនួន១៩ ដែលត្រូវ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ ។

វិស័យ ​និងសកម្ម​ភាព​វិនិយោគ​ទាំង​១៩ ​ដែលត្រូវ​ទទួលបាន​ការ​លើកទឹកចិត្តពីរាជរដ្ឋាភិបាលតាមរយៈ​ច្បាប់​វិនិ​យោគ​ថ្មីរួមមាន ៖​

  1. ឧស្សាហកម្ម​ដែល​មានបច្ចេកវិទ្យា​ខ្ពស់ប្រក​បដោយ​នវានុវត្ត​ន៍ និងការ​ស្រាវជ្រាវ ​និងអភិវឌ្ឍន៍
  2. ឧស្សាហកម្ម ឬកម្មន្តសាល​ថ្មិៗ​ ផ្ដល់​តម្លៃបន្ថែម​ខ្ពស់​ មាន​នវានុវត្ត​ន៍​ និងភាពប្រកួត​ប្រជែង​ខ្ពស់
  3. ឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់ និងសកល​លោក
  4. ឧស្សាហកម្ម​គាំទ្រពាក់ព័ន្ធនឹង​វិស័យ​កសិកម្ម ទេសចរណ៍  កម្មន្តសាល​ ឧស្សាហកម្មបម្រើឱ្យខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់​ និងសកលលោក និងឧស្សាហកម្ម​តភ្ជាប់​បណ្ដាញ​ផ្គត់ផ្គង់
  5. ឧស្សាហកម្មគ្រឿង​អគ្គិសនី​ និងអេឡិច​ត្រូនិក​
  6. ឧស្សាហកម្មគ្រឿង​បន្លាស់​ បង្គុំ និងតម្លើង
  7. ឧស្សាហកម្មមេកានិក​ និងគ្រឿង​ម៉ាស៊ីន
  8. កសិកម្ម កសិឧស្សាហកម្ម​ ឧស្សាហកម្មកែច្នៃ​​ផលិតផល​កសិកម្ម ឧស្សាហកម្ម​កែច្នៃចំណី​អាហារ​ដែល​បម្រើទីផ្សារ​ក្នុងស្រុក ឬការនាំចេញ
  9. សហគ្រាស​ធុនតូច និងមធ្យម​ក្នុងវិស័យ​អាទិភាព និងការ​អភិវឌ្ឍបណ្ដុំ​សហគ្រាស​ធុន​តូច និងមធ្យម​ សួនឧស្សាហកម្ម និងសួន​វិទ្យាសាស្ត្រ​​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​
  10. ឧស្សាហកម្មទេសចរណ៍ និងសកម្មភាពពាក់ព័ន្ធនឹ​ងទេសចរណ៍
  11. ការអភិវឌ្ឍ​តំបន់សេដ្ឋកិច្ច​ពិសេស
  12. ឧស្សាហកម្ម​ឌីជីថល​
  13. ការ​វិនិយោគ​ក្នុងវិស័យអប់រំ ការ​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈនិងការ​ជំរុញផលិត​ភាព​
  14. ការ​វិនិយោគក្នុងវិស័យ​សុខាភិបាល
  15. ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​
  16. ការវិនិយោគក្នុងវិស័យឡូជីស្ទីក​
  17. ការវិនិយោគក្នុងការ​គ្រប់គ្រង​ ការការពារ​បរិស្ថាន​ និងការអភិរក្ស​ជីវៈចម្រុះ និងសេដ្ឋកិច្ច​ចក្រា​
  18. ការ​វិនិយោគក្នុង​វិស័យ​ថាមពល​បៃតង បច្ចេកវិទ្យា​ដែលរួម​ចំណែក​ដល់ការ​បន្សាំ​និងការកាត់បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ
  19. វិស័យ​និងសកម្មភាពផ្សេងទៀត​ដែលមិនមានចែង​ក្នុង​ច្បាប់​នេះ ក្នុ​ងករណី​រាជរដ្ឋាភិបាល​យល់​ឃើ​ញ​ថា​​​មា​ន​ស​ក្ដា​នុពល​ដល់​ការ​អភិវឌ្ឍសង្គម​ សេដ្ឋកិច្ច ។​

តាមរយៈការ​អនុគ្រោះ និងលើក​ទឹកចិត្ត​របស់រាជរដ្ឋាភិបាល​​នេះ បាន និងកំពុងទាក់ទាញ​វិនិយោគិនទាំងក្នុង​ និងក្រៅ​ប្រទេស​​ ឱ្យបណ្ដាក់ទុន​ជា​បន្តបន្ទាប់​ដើម្បី​ទទួលបាននូវការ​អនុគ្រោះនានា​ពី​រាជ​រដ្ឋាភិបាល។ ជាក់ស្ដែង​ចាប់តាំងពី​ច្បាប់ថ្មីនេះ​ត្រូវ​បាន​ប្រកាស​ដាក់ឱ្យប្រើ​ប្រាស់មកឃើញថាមាន​វិនិយោគិន និងក្រៅ​ប្រទេសជាច្រើន​ចូលមក​សិក្សា​បណ្ដាក់​វិនិយោគក៏ដូចជា​ពង្រីការ​វិនិ​យោគ​​បន្ថែមជាច្រើន​ផងដែរ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ